A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 July 2016

មនុស្ស​៩​នាក់​រួម​ទាំង​ខ្មាន់កាំភ្លើង​ផង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​នៅ ទីក្រុង Munich


23 កក្កដា 2016
VOA News


ប៉ូលិសកំពុងតម្រង់កាំភ្លើងទៅកាន់ផ្សារទំនើប Olympia ក្នុងទីក្រុង Munich ប៉ែកខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
ប៉ូលិសកំពុងតម្រង់កាំភ្លើងទៅកាន់ផ្សារទំនើប Olympia ក្នុងទីក្រុង Munich ប៉ែកខាងត្បូងនៃប្រទេសអាល្លឺម៉ង់។


បុរស​វ័យ​១៨​ឆ្នាំ​ជនជាតិ​អាល្លឺម៉ង់​ដើមកំណើត​អ៊ីរ៉ង់ ដែល​បាន​បើក​ការបាញ់ប្រហារ​ទៅ​លើ​មជ្ឈមណ្ឌល​ទិញទំនិញ​មួយ​ដែល​មាន​ច្រើន​កុះករ នៅ​ក្នុង​ទីក្រុង Munich ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៩​នាក់​នោះ មិនមែន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមរដ្ឋឥស្លាម​នោះ​ទេ។ នេះ​បើ​យោង​តាម​ប៉ូលិស​រដ្ឋ Bavarian បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

អាជ្ញាធរ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ពួកគេ​បាន​ឆែកឆេរ​អាគារ​ផ្ទះល្វែង​របស់​ខ្មាន់កាំភ្លើង​រូប​នេះ ប៉ុន្តែ​មិន​បាន​រក​ឃើញ​អ្វី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ ហើយ​ពួកគេ​ជឿ​ថា ការវាយប្រហារ​នោះ​គឺ​គ្រាន់​តែ​ជា​ការវាយប្រហារ​ដ៏​ក្រេវក្រោធ​ប៉ុណ្ណោះ ដោយ​ប៉ូលិស​បាន​បញ្ជាក់​ថា ពួកគេ​បាន​រកឃើញ​សៀវភៅ​មួយ​ក្បាល​នៅ​ក្នុង​បន្ទប់​របស់​គេ ដែល​មាន​ចំណង​ជើង​ថា «កំហឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ ហេតុអ្វី​បាន​សិស្ស​សម្លាប់​មនុស្ស។»

ជនដៃដល់​រូប​នេះ​កើត​និង​រស់​នៅ​ក្នុង​ទីក្រុង Munich ហើយ​បាន​ទទួល​ការព្យាបាល​សុខភាពផ្លូវចិត្ត​និង​សុខភាព​ផ្លូវ​កាយ​។ ក្រុមអ្នកស៊ើបអង្កេត​បាន​និយាយ​ថា ពួកគេ​ជឿ​ថា ជនរូប​មាន​បញ្ហា​សតិ​អារម្មណ៍។​



ខ្មាន់កាំភ្លើង​រូប​នេះ​បាន​ធ្វើ​អត្តឃាត ដោយ​បាញ់​សម្លាប់​ខ្លួន​ឯង​ចំ​ក្បាល ក្នុង​អំឡុងពេល​ដែល​មាន​ភាពចលាចល​ដែល​រូប​គេ​បាន​បង្ក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​ស្នងការ​ប៉ូលិស​នៅ​ទីក្រុង Munich លោក Hubertus Andrae។ នៅ​មិន​ទាន់​មាន​ការបញ្ជាក់​នៅ​ឡើយ​ទេ ថា​មូលហេតុ​នៅ​ពីក្រោយ​ការវាយប្រហារ​របស់​យុវជន​រូប​នេះ​គឺ​ជា​អ្វី។

ការបាញ់​ប្រហារ​នៅ​ទីក្រុង Munich នេះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៩​នាក់ ដោយ​រួម​ទាំង​ខ្មាន់​កាំភ្លើង​ផង និង​ធ្វើ​ឲ្យ​មនុស្ស​២៧​នាក់​ផ្សេង​ទៀត​រង​របួស ដែល​ក្នុង​នោះ​១០​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​ប៉ូលិស​រដ្ឋ ​Bavarian បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ ក៏​មាន​កុមារ​តូចៗ​ផង​ដែរ។ ហេតុការណ៍​វាយប្រហារ​នោះ​គឺ​ជា​ការវាយប្រហារ​ធំ​បំផុត​ទី​៣​ទៅ​លើ​ជន​ស៊ីវិល​នៅ​អឺរ៉ុប ក្នុង​រយៈពេល​៨​ថ្ងៃ​មក​នេះ៕

1 comment:

Anonymous said...

want to hear something weird which lead many people to believe that this was another set-up [ false flag ] job... find a nutcase and goad him to carry out the event

this german ''journalist '' was at NICE attack , just too conveniently ready to film it, here 's a quote from an article [ German journalist Richard Gutjahr, 42, who filmed the scene unfold, said: 'I stood on the balcony, right on the Promenade des Anglais, and saw how people celebrated there, and how suddenly a truck drove through the crowd,' he told AFP on Friday.]

and then again at the Munich attack ; quote [ Local reporter Richard Gutjahr described the scene at the shopping center as something "out of a bad movie," with the shopping center completely surrounded by police, a helicopter overhead, and police carrying semi-automatic rifles. Gutjahr was not able to confirm reports of deaths or injuries.]

what is the chance of one person being at the right place , at the right time to be ready to film an event taking place ''accidentally '';this man is married to a Israeli politician as well... draw a conclusion.