A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 June 2016

យុវជន​បង្ហាញ​វិបត្តិ​សត្វព្រៃ​កម្ពុជា​តាម​រយៈ​ស្នាដៃ​ពិព័រណ៍​រូបភាព​និង​ម៉ូត​សម្លៀក​បំពាក់


ដោយ សាន សែល
2016-06-25


បូ សកលកិត្យា ៨៥៥
អ្នក​រៀបចំ​ព្រឹត្តិការណ៍ "គម្រោង​ព្រៃ" លោក បូ សកលកិត្យា។
 Photo supplied


ក្រុម​យុវជន​មួយ​ក្រុម​​នៅ​ល្ងាច​​ថ្ងៃ​ទី​២៥ ខែ​មិថុនា នេះ រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​បែប​ដែល​មាន​ឈ្មោះ​ថា "គម្រោង​ព្រៃ" ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​សត្វព្រៃ។ ការ​រៀបចំ​នេះ គឺ​នៅ​ពេល​ដែល​សត្វ​ព្រៃ​នៅ​កម្ពុជា កំពុង​រង​ការ​វិនាស។

ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​អេកូយុវទូត ក្រុម​ភ្លើងគប់ អ្នក​ផាត់​មុខ​អែបផល (Apple) ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន។

អ្នករៀបចំ​ព្រឹត្តិការណ៍ "គម្រោង​ព្រៃ" ម្នាក់ គឺ​លោក បូ សកលកិត្យា វ័យ ២៥​ឆ្នាំ ឲ្យ​ដឹង​ថា កម្មវិធី​នេះ​មាន​ការ​តាំង​បង្ហាញ​រូបភាព​បែប​សិល្បៈ ​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ធ្វើ​ពី​សំរាម និង​ការ​សម្ដែង​ល្ខោន​ស្បែក​តូច។ ចំពោះ​ការ​តាំង​ពិពិរណ៍​រូបភាព នឹង​ធ្វើ​បន្ដ​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កក្កដា។

លោក កិត្យា បញ្ជាក់​ថា ព្រឹត្តិការណ៍ "គម្រោង​ព្រៃ" បង្ហាញ​ពី​ស្ថានភាព​វិបត្តិ​ធ្ងន់ធ្ងរ​របស់​សត្វព្រៃ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​សិល្បៈ ម៉ូត​សម្លៀកបំពាក់ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​បញ្ហា​នេះ។

សូម​ស្ដាប់​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​លោក សាន សែល និង​លោក បូ សកលកិត្យា អ្នក​រៀបចំ​ព្រឹត្តិការណ៍ "គម្រោង​ព្រៃ" នេះ​បន្ថែម...

No comments: