A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday 5 May 2016
លោក ឈាង វុន ថាអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការធ្វើការត្រឹមត្រូវតាមច្បាប់
ដោយ ថា កិត្យា
2016-05-04
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya
RFA/Tha Kitya
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ពុំសោកស្ដាយចំពោះការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សឡើយ ដោយចោទថា អ្នកទាំងនោះជាអ្នកការពារបក្សប្រឆាំង និងជាអ្នករៀបចំឲ្យមានបដិវត្តពណ៌។ ការលើកឡើងនេះ នៅបន្ទាប់ពីមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួននៅពន្ធនាគារ។ រីឯអ្នកតាមដានស្ថានការណ៍សង្គម លើកឡើងថា ការដែលចោទប្រកាន់ខ្វះមូលដ្ឋាននេះ នាំឲ្យមានគ្រោះថ្នាក់ដល់ជាតិ។
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងការពារស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ថាធ្វើការត្រឹមត្រូវតាមច្បាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប។
ការលើកឡើងនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែឧសភា ដើម្បីពិនិត្យលើសំណើជ្រើសតាំងសមាជិកព្រឹទ្ធសភា ជំនួសសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលែង និងពិនិត្យលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសហុងគ្រី ព្រមទាំងពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន៖ «សង្គមស៊ីវិលតាំងតែពីដើមមកប៉ុន្មាននាក់ដែលជាប់ហ្នឹង សុទ្ធតែមួយ។ ពួកហ្នឹងហើយដែលការពារបក្សសង្គ្រោះជាតិ បដិវត្តពណ៌ និងអីៗទាំងអស់ គឺពួកហ្នឹងហើយអ្នករៀបចំ។ ខ្ញុំមិនចោទប្រកាន់ទេ ហើយខ្ញុំមានភស្តុតាងទៀត»។
ទន្ទឹមគ្នានេះ លោក ឈាង វុន អះអាងថា រដ្ឋសភាមិនព្រួយបារម្ភការដាក់សម្ពាធនានាពីសហគមន៍អន្តរជាតិ តាមការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងបក្សប្រឆាំងឡើយ។
រីឯអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា ប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ ហើយចេះតែចោទប្រកាន់ផ្ដេសផ្ដាសនោះ នឹងបណ្ដាលឲ្យប្រទេសកម្ពុជា ទាំងមូល ជួបគ្រោះថ្នាក់ម្តងហើយម្តងទៀត៖ «ចេះតែធ្វើការចោទប្រកាន់អ៊ីចឹងហើយ ការកាប់សម្លាប់គ្នា ការគុំកួនគ្នា ការចងអាឃាតគ្នានឹងកើតឡើងម្តងទៀត។ អ៊ីចឹងហើយទើបគេជំរុញឲ្យមានតុលាការ មានសាក្សី និងភស្តុតាងច្បាស់លាស់»។
កាលពីល្ងាចថ្ងៃទី២ ឧសភា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញលើមន្ត្រីអាដហុក ៤រូប មន្ត្រី គ.ជ.ប ១រូប និងមន្ត្រីសិទ្ធិមនុស្សនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ១រូប។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ ស្ថានទូតអន្តរជាតិនៅភ្នំពេញមួយចំនួន ក៏បញ្ចេញប្រតិកម្មចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើមន្ត្រីសិទ្ធិមនុស្សដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment