A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 May 2016

មន្ត្រី​តុលាការ​ថា​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​ចូល​តាម​ការ​កោះហៅ

មន្ត្រី​តុលាការ​ថា​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​ចូល​តាម​ការ​កោះហៅ
ដោយ អ៊ុង សេរីវុទ្ធ
2016-05-05

តុលាការ ភ្នំពេញ ៨៥៥ ២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
 RFA/Brach Chev


មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​មិន​ព្រម​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ។

ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៥ ឧសភា ថា ការ​ចូល​ឆ្លើយ ឬ​មិន​ចូល​ឆ្លើយ​ជា​ការ​សម្រេច​របស់​សាមី​ខ្លួន តែ​តុលាការ​នឹង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​រឹងទទឹង ដែល​កំណត់​តាម​នីតិវិធី​ព្រហ្មទណ្ឌ។

ប៉ុន្តែ​លោក លី សុផាណា មិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​នោះ​យ៉ាងណា​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​នឹង​ប្រាប់​ពី​​ចំណាត់ការ​នេះ​នា​ពេល​ក្រោយ ដែល​សាមី​ខ្លួន​មិន​មក​តាម​កាលបរិច្ឆេទ​នៃ​ការ​កោះហៅ។

កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​ថា តំណាងរាស្ត្រ​គណបក្ស​របស់​ខ្លួន៣​រូប ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​នោះ នឹង​មិន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​ឡើយ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ទាំង​នេះ​ជាបន្ទាន់ ហើយ​គណបក្ស​ចាត់​ទុក​ដីកា​កោះ​ទាំង​នោះ​ថា ជា​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ដែល ​ធានា​ការពារ​ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev




តែ​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ក្រសួងយុត្តិធម៌ អះអាង​ថា សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង​ជំនួស​មុខ​ឲ្យ​រូបវន្ត​បុគ្គល ដែល​តុលាការ​កោះហៅ ជា​ទង្វើ​ដែល​មាន​ចរិត​ដាក់​សម្ពាធ​លើ​អំណាច​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ។

សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​​លោក គឹម សុន្តិភាព ចុះ​ថ្ងៃ​ទី​៤ ឧសភា បាន​បកស្រាយ​ថា ការ​កោះហៅ​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​ជាដើម ចំពោះ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងនេះ មិន​មាន​ចែង​ក្នុង​មាត្រា​៨០ រដ្ឋធម្មនុញ្ញ ដូចដែល​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ឡើយ។

សេចក្ដី​ថ្លែង​ការណ៍​នោះ​បន្ត​ថា មាត្រា​៨០ រដ្ឋធម្មនុញ្ញ ការពារ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ចំពោះ​កិច្ច​នីតិវិធី​ចំនួន​៤​តែ​ប៉ុណ្ណោះ គឺ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន និង​ការ​ឃុំ​ខ្លួន។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​បាន​ឡើយ លុះ​ត្រា​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

កាល​ពី​ថ្ងៃ​ទី​៣ ឧសភា តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារកេរ្តិ៍ ចំណែក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ក៏​ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕

2 comments:

Anonymous said...



The CNRP,

The CNRP must watch out for the Yuon's tricks through the CPP: creating problems to get something for free.

For example:

In the past, in Kampuchea Krom.

Yuon's ultimate goal was to kill the popular Son Kuy.
To accomplish that, Vietnam started destroying Khmer culture, and killed some Khmer Krom people.
Then the evil Yuon Vietnam told Khmer Krom people that if they wanted Vietnam to stop destroying Khmer culture, they must make Son Kuy surrender and let this asshole evil Vietnam kill Son Kuy.

So, Vietnam killed Son Kuy for free.

At the present time, in Cambodia.

Sensing that the CPP is in deep trouble in this next election, Hun Sen and the evil Vietnam started creating problems to the CNRP.

Now, the CNRP is ready to negotiate.

The CNRP must stop making the same stupid mistakes again and again.
The CNRP's MPs did not do anything wrong. The CPP has wrongfully persecuted your members, resulting the surge of the CNRP's popularity.

If you concede something such as amending the constitution in exchange for the release of your members from the prison, you will be absolutely committing suicide. The CNRP's popularity will go down to the drain and to hell.

The CNRP must understand that prison and death are the essential elements of the struggle to liberate a country.

The more the CNRP's members go to the jail, the stronger the CNRP will be.

For so many times, the CNRP got almost nothing from the negotiations with the CPP.

The CNRP must show and prove to the people that it has principals and display its unwavering conviction to the people that the CNRP will stick with its principals.

Finally, the CNRP's leaders must conduct themselves as a role model for Khmer people to follow: no more fucking mistresses problems, no more gambling problems, no more drinking problems, etc...

If you cannot even liberate your own penis, how can you liberate a country? No more unnecessary mistakes, please.

Bun Thoeun

Anonymous said...

មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពិតជាមិនអាចបិទបាំងរឿងអាស្រូវថោកទាបរបស់ លោក កឹម សុខា បានទេ ហើយដែលរិតតែថោកទាបថែមទៅទៀតនោះគឺ ទាំងពូជសង្គ្រោះជាតិតែម្តង ខំរកវិធីបិទបាំងការពិតដែលជារឿងថោកទាបរបស់ លោក កឹម សុខា ដែលលេចចេញមកនៅកណ្តាលវាលនោះឯង។ អស់ផ្លូវនឹងបិទបាំងជិតប៉ុណ្ណឹងហើយ ទាំងមេទាំងកូនខំស្រែកថាអាណត្តិ២០១៨ គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោតហើយ មានន័យថាសំឡេងគាំទ្រកាន់តែកើនឡើងថែមទៀត។ បើអីចឹងមែននោះមានន័យចំនួនមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនឡើងៗហើយ។

ការពិតពួកថោកអស់នេះមិនសង្ឃឹមថានឹងឈ្នះឆ្នោតទេ ប៉ុន្តែពួកថោកអស់នោះសង្ឃឹមថា សំលេងគាំទ្រនឹងមិនថយចុះប៉ុន្មានទេ ព្រោះគេយល់ថាទោះជាពួកអ្នកដឹកនាំរបស់ CNRP ថោកយ៉ាងហ្នឹងក៏ដោយ ក៏ចំនួនមនុស្សថោកក្នុងសង្គមខ្មែរនៅតែមានចំនួនច្រើននៅឡើយទេសំរាប់គាំទ្របក្សថោករបស់ពួកវា មានន័យថាចំនួនមនុស្សថោកក្នុងសង្គមខ្មែរមិនទាន់ថមថយគួរអោយបក្សថោកមួយនេះព្រួយបារម្ភនៅឡើយទេ ពួកថោកអស់នោះដេកបន់ស្រន់អោយមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនចំនួនឡើង ហើយពួកថោកអស់នេះខំបណ្តុះចំនួនមនុស្សថោកក្នុងសង្គមខ្មែរអោយកាន់តែច្រើនឡើងៗ ដើម្បីអោយមានមនុស្សថោកទាបគ្រប់ចំនួនគាំទ្របក្សថោកទាបរបស់ខ្លួនអោយឈ្នះឆ្នោត ដើម្បីបាននាំពូជថោកទាបរបស់ខ្លួនទៅកាន់ការស្រុកទេស បន្តដឹកនាំបណ្តុះពូជថោកអោយបានពាសពេញសង្គមខ្មែរ ដែលជាជោគជ័យដ៏ធំធេងនៃអំបូរពូជថោកទាបរបស់ពួកវា៕