A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី


03 ឧសភា 2016 voa

    ពិន ស៊ីសុវណ្ណ

<<<>>>

Reactions on Social Media:


ចំណាត់ការរបស់ក្រសួងACU មិនសមហេតុផលទៅនឹងសាច់រឿង....បើការលួចថតសម្លេងគេវាខុសនឹងច្បាប់ទៅហើយនោះ តើរឿងនេៈអាចមកដល់ចំណុចនេៈបានយ៉ាងម៉េច...? តើក្រសួងACU និងតុលាការនេៈអាចអោយពលរដ្ធខ្មែរជឿនិងទុកចិត្តបានទេ?
>>>
គេយកស្រីមុំធ្វើចំណាប់ខ្មាំងដើម្បីរំលាយគណៈបក្សប្រឆាំង និងរកគ្រប់មធ្យោបាយដាក់សំពាធទៅលើមន្រ្តីសង្គមសុីវិល ដើម្បីគំរាមប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាដីធ្លី ពីការរំលោភបំពានពី អ្នកមានលុយ មានអំណាច១ចំនួន ។ ក្រឡាអុកនេះគឺគេគ្រាន់តែយកត្រីតូច១ទៅអុកសុីទាំងសេះ សុីទាំងទូក ដោយគ្មានញញើតដៃ....
<<<
ពីស្លូត ទៅកាចកំណាចឬស្យា រួចទៅជាសាហាវព្រៃផ្សៃយង់ឃ្នងទុរយស៍អប្រិយ៍
សម្លាប់គេឯង តើចុងក្រោយបានអ្វី អំពើអ្នកធ្វើអ្នកត្រូវតែទទួល!

>>>
កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យអ្នកដ៏ទៃរងទុក្ខវេទនាចិត្តជាប់គុកច្រវ៉ាក់បែកបាក់ប្រព័ន្ធកូន គ្រោះថ្នាក់ដល់ជាតិ.. អ្នកមិនសមជាមនុស្សឡើយ..
<<<
ជាការពិតណាស់ លោកស្រី ធីតាឃឹះ មានមន្ទឹល ក្នុងរឿង ខុំ ចន្ទ័ដារាទី ហៅ
ស្រីម៉ុំ និងលោក កឹម សុខា ប្រធានស្ដីទី
គណបក្សសង្គ្រោះជាតិ ដោយសង្ស័យ
ថាជារឿងកាត់ ត "ប្រឌិត" ដែលធ្វើអោយ
ស្រីមុំ ក្លាយជាជនរងគ្រោះ "ចំណាប់ខ្មាំង"គួរតែស្រាវជ្រាវរកការពិត
អោយឃើញ ។

>>>
សរុបសេចក្តីមកអ្វីៗទាំងអស់ដែលតួអង្គនីមួយៗខំប្រឹងរៀបចំខ្នះខ្នែងធ្វើនេះគឺជារឿងដែលឥតប្រយោជន៍ និងគួរឱ្យអាម៉ាស់ ឬអាចហៅម៉្យាងទៀតជាការលក់មុខជាតិ ដែលគេនិយមហៅថាជាការហែកទ្រូងបង្ហាញញាតិ... គ្មានប្រយោជន៍អ្វីបន្តិចសោះដល់មាតុភូមិ ខណ:ដែលប្រទេសទាំងមូលកំពុងជួបប្រទះនូវបញ្ហាជាច្រើន ជម្លោះដីធ្លី រលកកម្តៅ គ្រោះរាំងស្ងួត ប្រជារាស្រ្តចំណាកស្រុក អន្តោប្រវេសន៍ខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើជាដើម ។ល។ ដែលគេត្រូវចាត់វិធានទប់ស្កាត់ ឬដោះស្រាយឱ្យល្អ និងលឿនបំផុតទើបជាការប្រសើរ តែនេះគេបែរជាមកនាំគ្នាប្រព្រឹត្តរឿងដែលមិនបានការ និងមិនមែនជាអ្វីដែលជាសេចក្តីត្រូវការរបស់រាស្រ្តទៅវិញ។

<<<>>>


រូបឯកសារ៖ កញ្ញា ខំ ចាន់តារ៉ាទី ឬ ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ជំទាស់​​ បាន​បង្ហាញ​ខ្លួន​បំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ នៅ​ឯ​ស្នាក់ការ​អង្គការ​អាដហុក ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)


អ្នកស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ នៅតែ​មាន​សណ្តាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​នាង ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ថ្វីបើ​លោក​ស្រី​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​សាកសួរ​ និង​ដោះលែង​វិញ​ កាលពី​សប្តាហ៍​មុន​ ទាក់ទង​នឹង​លិខិត​ចំហរ​របស់​ស្ត្រី​វ័យក្មេង​នេះ​ក៏ដោយ។
ភ្នំពេញ —

រឿងរ៉ាវ​ស្នេហា​ផ្ទាល់ខ្លួន​ ដែល​ពី​ដំបូង​មាន​លក្ខណៈ​តូចតាច​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ថត​សំឡេង ​ហើយ​ផ្យព្វផ្សាយ​ជា​សាធារណៈ​ដោយ​ខុសច្បាប់ ​កំពុង​ក្លាយ​ជា​រឿង​ធំ​រហូត​ដល់​មាន​ការ​ឃុំខ្លួន​អ្នក​ការពារសិទ្ធិ​មនុស្ស​៤នាក់​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់។ ការខិតខំ​ពង្រីក​រឿង​អាស្រូវ​ផ្ទាល់ខ្លួន​នេះ​ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ខូច​កិត្តិយស​ទាំង​ក្នុង​ក្រខ្សែ​ភ្នែក​សាធារណជន​ជាច្រើន​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត។​



ទោះជា​យ៉ាងណា​ក្តី ​ អ្នកស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ នៅតែ​មាន​សណ្តាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​នាង ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ថ្វីបើ​លោក​ស្រី​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​សាកសួរ​ និង​ដោះលែង​វិញ​ កាលពី​សប្តាហ៍​មុន​ ទាក់ទង​នឹង​លិខិត​ចំហរ​របស់​ស្ត្រី​វ័យក្មេង​នេះ​ក៏ដោយ។ ​

«រឿង​ដែល​ខ្ញុំ​បារម្ភ​ខ្លាំង​នោះ គឺ​ឥឡូវ​នេះ​ស្ត្រី​ទៅ​ជា​មនុស្ស​រងគ្រោះ​ដដែល​ គឺ​ស្រីមុំ​ នៅតែ​ជា​អ្នករង​គ្រោះ​ដដែល។​ ទាំង​នៅ​ក្នុង​មតិ​មហា​ជន​ ទាំង​សង្គម​ស៊ីវិល ​ទាំង​មតិ​ទូទៅ​ហ្នឹង ទៅ​ចោទ​ស្រីមុំ ​ហើយ​ចោទ​ទៅ​សល់​ស្ត្រី​ហ្នឹង​ថា ​ជា​ពិសពុល​អី​អញ្ចឹង​ទៅ។​ អញ្ចឹង​យើង​មិន​ទាន់​ដឹង​បញ្ហា​ពិត​ប្រាកដ​នៅ​ខាង​ក្រោយ​បញ្ហា​រឿង​ហ្នឹង ​យើង​អត់ទាន់​ដឹង​យ៉ាង​ម៉េច​ដែរ។ ​អញ្ចឹង​សូម​ឲ្យ​មតិ​មហាជន ​កុំទាន់​វាយ​តម្លៃ ​ហើយ​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​ស្រីមុំ»។ ​

នាង​ ខុម ចាន់តារ៉ាទី​ ខូច​កិត្តិយស​ដោយ​ផ្តើម​ចេញ​ពី​ការ​លួចថត​សំឡេង​ និង​ការ​ផ្សព្វផ្សាយ​សំឡេង​នោះ​ខុស​ច្បាប់​ ដោយ​សង្ស័យ​ថា​ នាង​ជា​ស្ត្រី​កំណាន់​របស់​លោក​កឹម សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ទោះបី​ជា​អ្នក​លួច​ថត​សំឡេង​នោះ​ដែល​អាច​ជា​សាក្សី​ដ៏​សំខាន់​នោះ មិនទាន់​ត្រូវ​បាន​រក​ឃើញ​ ដើម្បី​បញ្ជាក់​ថា ​ជា​សំឡេង​កាត់​ត ​ឬ​មិន​កាត់​ត និង​ជា​សំឡេង​ពិត​ ឬ​យ៉ាង​ណា​នោះ។



រូបឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)


សណ្តាន​ចិត្ត​របស់​អ្នកស្រី ធីតា ឃឹះ​ ចំពោះ​នាង​ ខុម ចាន់តារ៉ាទី​ កើត​មាន​ឡើង ជាពិសេស​ពេល​នាង​ឯកោ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ ខណៈ​ដែល​លោក​ កឹម សុខា​ប្រកាន់​ជំហរ​មិនឆ្លើយ​ មិន​ឆ្លង ​មិន​ឈ្លោះ។ ​

លោក​ អេង ឆៃអ៊ាង ​តំណាងរាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​យក​សន្តិភាព​ និង​វប្បធម៌​សន្ទនា​នេះ​មិន​មែន​សម្រាប់​រឿង​ឯកជន​ទេ។​

«រឿង​ឯកោ​ មិន​ឯកោ​យើង​មិន​ដឹង​ទេ ព្រោះ​អ្វី​ដែល​សំខាន់​វាជា​រឿង​ឯកជន​របស់​មនុស្ស​ម្នាក់ៗ។ វា​មិនមែន​ជា​រឿង​រួម​របស់​ប្រទេស​ជាតិ​ទេ។ ​មនុស្ស​គ្រប់​រូប​ អ្នក​ណា​ក៏​មាន​រឿង​ឯកជន​ដែរ​ ហើយ​យើង​មិន​អាច​យក​កិច្ចការ​គណបក្ស​ទៅ​ដោះស្រាយ​រឿង​ឯកជន​ទេ»។

អ្នកស្រី​ ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ​ មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​លោក ​កឹម សុខា​ ចេញ​មក​តតាំង​ប្រឆាំង​នឹង​ការ​លួច​ថត​សំឡេង​ខុស​ច្បាប់​តាំងពី​ដំបូង​នេះ នោះ​នាង​ ខុម ចាន់តារ៉ាទី​ អាច​នឹង​មាន​ជំហរ​រឹងមាំ និង​មិន​ភ័យខ្លាច​ ឬ​មិន​រង​ការ​គាប​សង្កត់​ ដែល​នាំ​ឲ្យ​មាន​អ្វី​ដែល​លោក​ ធន សារ៉ាយ ​ប្រធាន​អង្គការ​អាដហុក​ហៅ​ថា ​នាង ខុម ចាន់តារ៉ាទី ​មាន​រឿង​ពិត​ពីរ​ខុសគ្នា។​

«ទោះបី​ពិត​មិន​ពិត​ក៏ដោយ ​ក៏​គាត់​គួរតែ​ចេញ។ ​ទោះបី​ពិត​ក៏ដោយ​ ក៏​គាត់​គួរ​តែ​ចេញ​មក​ការពារ​សិទ្ធិ​របស់​គាត់​នៅក្នុង​រឿងអស់​ហ្នឹង។ ខ្ញុំថា ប្រហែល​ជា​ស្ថានភាព​វា​អាច​ធូរស្រាល​ទៅវិញ​ ឬ​រកឃើញ​អ្នក​រំលោភ​នូវ​សិទ្ធិ»។​

​ទោះជា​យ៉ាងណា​ក្តី​ អ្នកស្រី​ ធីតា ឃឹះ​ មិន​សន្និដ្ឋាន​ថា​ តើរឿង​ពិត​មួយ​ណា​របស់​នាង ខុម ចាន់តារ៉ាទី​ ជា​រឿង​ពិត​ប្រាកដ​ទេ ​ព្រោះ​អ្នកស្រី​មិន​មាន​ទំនាក់​ទំនង​ជាមួយ​នាង ខុម ចាន់តារ៉ាទី​ ស៊ីជម្រៅ​ទេ។​

លោកស្រី​ ធីតា ឃឹះ​ មាន​ប្រសាសន៍​ថា រឿង​ពិត​ចុងក្រោយ​របស់​នាង​ ខុម ចាន់តារ៉ាទី មិន​មានចេញ​ពី​មាត់​របស់​នាង​ផ្ទាល់​ទេ សូម្បី​ការ​ចោទ​ប្រកាន់​របស់​នាង​មក​លោក​ស្រី ​ដែល​នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​លោកស្រី​ទៅ​សាកសួរ ក៏​លោក​ស្រី​មិន​បាន​ដឹង​ពី​នាង​ផ្ទាល់​ដែរ។​

«គាត់​ឆ្លើយ​គ្រាន់តែ​ថា​ សំឡេង​ហ្នឹង ​សំឡេង​គាត់ ​ហើយ​ចេញ​ពី​តុលាការ​ទៀត​ មិន​អញ្ចឹង? ចា៎ អត់ដឹង ​អញ្ចឹងទៅ​ យើងអត់​បាន​ឮ​ផ្ទាល់ ​អញ្ចឹង​ទៅ​ក៏​យើង​អត់​អស់​ចិត្ត​អញ្ចឹង​ដែរ។ តែ​ចុះ​ធ្វើ​ម៉េច​សភាពការណ៍​ស្រុក​យើង ​យើង​ត្រូវ​តែ​ពិចារណា​ និង​តាម​ដាន​តទៅ​ទៀត​ចា៎»។

ក្រោយពី​នាង​ ខុម ចាន់តារ៉ាទី​ បញ្ចេញ​រឿង​ពិត​ទី២ នៅ​តុលាការ​មក នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​យក​ព័ត៌មាន ​ដែល​ព្យាយាម​សាកសួរ​នាង​អំពី​ព័ត៌មាន​ផ្សេងៗ។

ជាក់ស្តែង ​ពេល​នាង ​ខុម ចាន់តារ៉ាទី ​ត្រូវ​លោក ​កែវ សុជាតិ ​ព្រះរាជ​អាជ្ញា​រង​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​សាក​សួរ​កាលពី​ថ្ងៃទី២៩​ ខែ​កុម្ភៈ ទាក់ទង​នឹង​បណ្តឹង​របស់​នាង ធី សុវណ្ណថា ​ពី​បទ​បរិហារ​កេរ្តិ៍​នោះ​ នាង​បាន​ចេញ​ចូល​តុលាការ​ដោយ​អាថ៌កំបាំង។ អ្នក​យក​ព័ត៌មាន​ជា​ច្រើន​ដែល​រង់ចាំ​នាង​ទាំង​ទ្វារ​មុខ ​និងទ្វារ​ក្រោយ​ គ្មាន​ឱកាសបាន​សាកសួរ​នាង​ទេ។

«បាទ ​យើង​ហួសចិត្ត​ដែរ។ យើង​ខំ​ទន្ទឹង​រង់ចាំ​គាត់ ក្រែង​បាន​សាក​សួរ​ខ្លះ។ ឥឡូវគាត់ ​ចូល​មិន​ដឹង​ថា​ ចូល​ដោយ​របៀប​ណា។​ យើង​ក៏ហួស​ចិត្ត​ អ្នក​កាសែត​ទាំងអស់​គ្នា​មក​តាំង​ពីព្រឹក»។​

«បង! ស្រី​មុំ​ចេញ​ទៅ​គ្មាន​អ្នក​ណា​ដឹង​ទេ។​ អ្នក​ខ្លះ​ចាំ​នៅ​មុខ​ អ្នកខ្លះ​ចាំ​នៅ​ក្រោយ​ គ្មាន​អ្នក​ណា​ថត​បាន​អី​មួយ​ទេ»។

ចម្លើយ​របស់​នាង​នៅ​អគ្គនាយកដ្ឋាន​ប្រឆាំង​ចារកម្ម ​និង​នៅ​តុលាការ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​លិខិត​ចំហ និង​តាមរយៈ​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ​ មន្ត្រី​ប៉ូលិស ​និង​លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ នាង​មិន​ដែល​បញ្ជាក់​ជា​សម្តី​ផ្ទាល់​របស់​នាង​ទេ។ ​


រូបឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)


លិខិត​ចំហ​របស់​នាង​ ខុម ចាន់តារ៉ាទី​ ចុះ​ថ្ងៃ​ទី២២​ ខែ​មេសា​ ឆ្នាំ​២០១៦​ ដែល​គេ​បាន​ចែក​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា ​ នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ទារ​ជំងឺ​ចិត្ត​ពី​លោក​ កឹម ​សុខា​ ដែល​នាង​បាន​ចោទ​ថា​ បាន​ក្បត់​ពាក្យ​សន្យា​ជា​ច្រើន​ជាមួយ​នាង។ ​ នាង​បាន​ប្តឹង​សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ ​ពី​លោក​ កឹម សុខា ​និង​គូកន​ ព្រម​ទាំង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត។​

នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្រ្តី​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោកស្តាយ​ បន្ទាប់​ពីនាង​បាន​ចោទ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​បង្គាប់​មិន​ឲ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់លោក កឹម​ សុខា ​នោះ។​

ក្រោយពី​នាង​ ខុម ចាន់តារ៉ាទី ​បាន​ផ្តល់​ចម្លើយ​នៅ​អគ្គនាយក​ដ្ឋាន​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ និង​នៅ​តុលាការ​ ខុស​ពី​ចម្លើយ​នៅ​អង្គការ​អាដហុក ​នាង​មិន​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​យក​ព័ត៌មាន​ទេ។​

លោកស្រី​ ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ​បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពីខូច​ឈ្មោះ​ដោយសារ​តែ​ខ្សែ​អាត់​សំឡេង​លួច​ថត​ខុសច្បាប់​នោះ​ នាង​ ខុម ចាន់តារ៉ាទី មិន​បាន​ចំណេញ​អ្វី​ពី​ការ​ចាប់​ឃុំឃាំង​មនុស្ស​៥នាក់​នោះ​ទេ ​ទាំង​ជា​លក្ខណៈ​បុគ្គល​ និង​សង្គម។ ​ ហើយ​បណ្តឹង​របស់​នាង​ដែល​ទាមទារ​ជំងឺ​ចិត្ត​ពី​លោក​ កឹម សុខា ​នោះ​ ក៏​មិន​ដឹង​ថា ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ៕

No comments: