A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 November 2015

លោក​ ជា ចំរើន បង្កើត​គណបក្ស​ថ្មី​ក្រោយ​ពេល​ចេញ​ពី CPP

លោក​ ជា ចំរើន បង្កើត​គណបក្ស​ថ្មី​ក្រោយ​ពេល​ចេញ​ពី CPP
ppp Thu, 26 November 2015
វង្ស សុខេង
លោក ជា ចំរើន អតីត​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​​បង្ហាញ​​គំរូ​ត្រា​គណបក្ស កម្ពុជា សេរីភាព ដែល​ទើប​បង្កើត​ថ្មី ។ ហេង ជីវ័ន

KI Media note: CPP logo below:
Reproduced


ភ្នំពេញៈ នៅ​ទី​បំផុត​លោក ជា ចំរើន ​អតីត​សមាជិក​សភា​ និង​ជា​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន កាលពី​ថ្ងៃ​ពុធ​​​បាន​សម្រេច​ចិត្ត​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ «គណបក្ស​កម្ពុជា​សេរី​ភាព» បន្ទាប់ពី​បាន​លាលែង​ពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សប្តាហ៍​មុន។

លោក ចំរើន បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា​លោក​នឹង​ដាក់​កម្មវិធី​គោល​នយោបាយ​របស់​លោក និង​​ការងារ​ឯកសារ​ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​ធ្នូ ឆ្នាំ​ ២០១៥ ​​បន្ទាប់ពី​គណបក្ស​បញ្ចប់​ការ​សិក្សា​វាស់ស្ទង់​អំពី​កម្មវិធី​គោលនយោបាយ​របស់​ខ្លួន​ពី​មជ្ឈដ្ឋាន​ដូចជា​យុវជន កសិករ ជន​រងគ្រោះ​ដោយ​ប្រព័ន្ធ​យុត្តិធម៌ ​ពាណិជ្ជករ ប្រាក់ខែ​កម្មករ និង​ក្រុម​បញ្ញវន្ដ។

លោក ជា ចំរើន បាន​​លើក​​ឡើង​ថា​៖ «​កម្មវិធី​គោលនយោបាយ​គណបក្ស​គឺ​មិនមែន​សម្រាប់​ខ្ញុំ​ទេ​ប៉ុន្តែ​សម្រាប់​ប្រទេស​ជាតិ​ហេតុ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​​ធ្វើការ​សិក្សា​វាស់ស្ទង់​រយៈពេល​មួយ​ខែ​​មុន​ពេល​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ​នេះ​ជា​ផ្លូវការ​»។ «​ខ្ញុំ​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ហើយ​​ខ្ញុំ​ក៏​​​នឹង​មិន​បំបែក​សំឡេង​របស់​គណបក្ស​នយោបាយ​ណា​មួយ​ដែរ​»។

លោក​បាន​ថ្លែង​បន្ត​ថា​ការ​លាលែង​​របស់​លោក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដោយសារ​បរិយាកាស​អយុត្តិធម៌​ក្នុង​សង្គម​ដូច​ដែល​លោក​ធ្លាប់​បាន​បាត់បង់​ប្រាក់ ដី ព្រម​ទាំង​អាជីវកម្ម​។

លោក ចំរើន បន្ត​ថា​៖ «​មន្រ្តី​ពាក់ព័ន្ធ​ការ​អនុវត្ត​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ​បាន​ប្រើ​នីតិវិធី​ច្បាប់​ដើម្បី​បង្កើត​ភាព​អយុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា​ក្នុង​សង្គម​របស់​យើង»។

លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អ្នក​ផ្តល់​ប្រាក់​ឲ្យ​លោក​ដើម្បី​​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​ ២០១៧ និង​ ២០១៨។



លោក ចំរើន បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​មិន​មែន​ត្រូវ​បាន​បញ្ជា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ខ្ញុំ​បាន​បាត់បង់​ប្រាក់​ខ្ញុំ​បាន​បាត់បង់​ដី​ដោយសារ​នីតិវិធី​ច្បាប់​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​​ភ្ញាក់​ខ្លួន​​ស្វែងរក​យុត្តិធម៌​សម្រាប់​សង្គម​តាមរយៈ​សកម្មភាព​នយោបាយ​»។

លោក​ក៏​បាន​បដិសេធ​អត្ថាធិប្បាយ​ផង​ដែរ​​អំពី​ថា​តើ​អាសនៈ​ចំនួន​ប៉ុន្មាន​ដែល​លោក​នឹង​ឈ្នះ និង​ថា​តើ​គណបក្ស​កម្ពុជា​សេរីភាព​មាន​សមាជិក​ចំនួន​ប៉ុន្មាន​នាក់។

លោក ចំរើន បាន​ថ្លែង​ថា​លោក​នឹង​​​អនុវត្ត​ដូច​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុងសានស៊ូជី នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ថ្លែង​ថា​មាន​គណបក្ស​ប្រហែល​ ៥០ ​​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ប៉ុន្តែ​មាន​តែ​ប្រហែល​ ៦ ឬ​ ៧ ​គណបក្ស​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​នយោបាយ។

លោក​ បញ្ញា បាន​​បន្ត​ថា​៖ «​​ប្រព័ន្ធ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​​មិន​អនុញ្ញាត​សម្រាប់​បេក្ខជន​ជា​បុគ្គល​ហេតុ​ដូច្នេះ​វា​ចាំបាច់​ត្រូវ​មាន​គណបក្ស​នយោបាយ​បន្ថែម​ប៉ុន្តែ​ត្រូវ​​តែ​មាន​សកម្មភាព​នយោបាយ​សម្រាប់​ការ​ប្រកួត​ប្រជែង»៕ PS

No comments: