A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 November 2015

លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​នឹង​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ស្អែក

លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​នឹង​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ស្អែក
ដោយ អ៊ុង សេរីវុទ្ធ
rfa 2015-11-23
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា ថ្លែង​ទៅ​កាន់​អ្នកកាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Morm Moniroth

អនុប្រធាន​បក្ស​ប្រឆាំង​លោក កឹម សុខា និង​តំណាងរាស្ត្រ​ដែល​រង​របួស​២​នាក់​ទៀត នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ខណៈ​ដែល​លោក សម រង្ស៊ី នៅ​មិន​ទាន់​ត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា បន្ទាប់​ពី​លោក កឹម សុខា ត្រឡប់​ពី​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippine) លោក​ក៏​បាន​ចូល​សួរ​សុខទុក្ខ​តំណាងរាស្ត្រ​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​រង​ការ​វាយ​ប្រហារ​ឲ្យ​របួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ទាំង​បី​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ជាមួយ​គ្នា បន្ទាប់​ពី​តំណាងរាស្ត្រ​២​រូប​នោះ បាន​ធូរ​ស្រាល​ពី​របួស។

ចំណែក​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ចូល​មក​កម្ពុជា ត្រូវ​បាន​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ការ​បរិច្ឆេទ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ខណៈ​ដែល​លោក សម រង្ស៊ី កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​សហគមន៍​អឺរ៉ុប​បន្ត​ទៀត។

No comments: