A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 September 2015

រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ប្រាក់​ខែ​សព​អតីត​យុទ្ធជន​ជាង​១​លាន​៥​សែន​ដុល្លារ


ដោយ ប្រាជ្ញ ចេវ
2015-09-02 rfa

អតីត​យុទ្ធជន​ពិការ ​និង​យោធិន​ចូល​និវត្តន៍​ តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៩។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​ប្រាក់​ខែ​សាកសព​ដែល​ជា​អតីត​យុទ្ធជន​ជាង ១​លាន ៥​សែន​ដុល្លារ ដែល​ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​បាន​បើក​ជូន​នា​ពេល​កន្លង​មក។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​មហា​សន្និបាត​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ ប្រញាប់​ទូទាត់​ថវិកា​បំណុល​គ្រួសារ​សព​អតីត​យុទ្ធជន​នៅ​សល់​ជាង ១​ពាន់​សាកសព គិត​ជា​ទឹក​ប្រាក់​ជាង ១​លាន ៥​សែន​ដុល្លារ​អាមេរិក។ ចំណែក​សង្គម​ស៊ីវិល​វិញ ស្នើ​ឲ្យ លោក ហ៊ុន សែន មាន​ចំណាត់​ការ​លើ​មន្ត្រី​របស់​លោក ព្រោះ​រឿង​នេះ​អាច​នឹង​មាន​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ​នៃ​ភាព​យឺតយ៉ាវ​នេះ។

លោក ហ៊ុន សែន បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ជំពាក់​លុយ​ប្រាក់​ខែ​អតីត​យុទ្ធជន ដែល​ពលី​ជីវិត​កន្លង​មក។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​លោក​មាន​លុយ​គ្រប់គ្រាន់​លើ​ការងារ​នេះ បែរ​ជា​ត្រូវ​ជំពាក់​ថ្លៃ​សាកសព បន្ទាប់​ពី​លោក​ផ្តល់​កញ្ចប់​ថវិកា​ជាង ១០​លាន​ដុល្លារ​លើ​រឿង​អតីត​យុទ្ធជន។

លោក​នាយក​រដ្ឋមន្ត្រី ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ផ្តល់​លុយ​ជា​បន្ទាន់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជន ឲ្យ​បាន​មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ ជាង​នេះ​ទៅ​ទៀត លោក​ទាមទារ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម រាយការណ៍​រឿង​នេះ​មក​លោក​ឲ្យ​បាន​គ្រប់​ជំហាន៖ «»។



ប្រទេស​កម្ពុជា ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ច្រើន​សម័យ​កាល បន្សល់​អតីត​យុទ្ធជន​រាប់​ម៉ឺន​នាក់ ដែល​អ្នក​ខ្លះ​បែក​បាក់​គ្រួសារ និង​ពិការ ជាដើម។ អតីត​យុទ្ធជន​ខ្លះ​ទីទ័លក្រ ដើរ​សុំ​ទាន​តាម​ផ្សារ ហើយ​អ្នក​ខ្លះ​ទៀត ដើរ​លក់​សំនៀង​តាម​ទី​សាធារណៈ​ទាំង​សំលៀកបំពាក់​ជា​យោធា។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្នើ​ឲ្យ លោក ហ៊ុន សែន ចាត់​វិធានការ​ទៅ​មន្ត្រី​ដែល​ធ្វើ​ការ​លើ​រឿង​នេះ ព្រោះ​លោក​យល់​ថា រឿង​នេះ​មាន​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ។ លោក យង់ គិមអេង បន្ត​ថា រឿង​នេះ​ពុំ​គួរ​កើត​ឡើង​ឡើយ ព្រោះ​អតីត​យុទ្ធជន​បាន​លះបង់​ស្ទើរ​តែ​ជីវិត​ដើម្បី​ជាតិ៖ «»។

របាយការណ៍​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ជា​មធ្យម​ក្នុង​មួយ​ខែ អតីត​យុទ្ធជន​ចំនួន ១៥០​នាក់​ដែល​ទទួល​មរណភាព ហើយ​កន្លង​ទៅ សាកសព​ជាង ១.៥០០​សាកសព រដ្ឋាភិបាល​ជំពាក់​លុយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ដោះស្រាយ​បាន​ជាង ៥.៣០០​សាកសព៕

No comments: