A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 September 2015

គម្រោង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​កាន់​អូស្ត្រាលី​ត្រូវ​ពន្យារ​ពេល

ដោយ ចេង ម៉េងជូ
2015-09-01 rfa

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) (ឆ្វេង) ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ​ថា គម្រោង​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​ទៅ​កាន់​ប្រទេស​អូស្ត្រាលី នៅ​ដើម​ខែ​កញ្ញា នេះ នឹង​ត្រូវ​ពន្យារពេល​វិញ ដោយសារ​ពេល​វេលា​មិន​អនុគ្រោះ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ។

ក្នុង​កិច្ចប្រជុំ​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​លើក​ឡើង​ពី​គម្រោង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រាលី នៅ​ដើម​ខែ​កញ្ញា របស់​លោក ហោ ណាំហុង និង​គម្រោង​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខែ​ធ្នូ ខាង​មុខ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី។ ក្នុង​នោះ ក៏​មាន​គម្រោង​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ជនភៀសខ្លួន​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់​ដែរ​ថា ការ​លើក​ពេល​នៃ​គម្រោង​ទស្សនកិច្ច​​របស់​លោក ហោ ណាំហុង នេះ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារ​ពេល​នៃ​គម្រោង​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី ដែរ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ មិន​អាច​បញ្ជាក់​ថា​តើ​គម្រោង​ទស្សនកិច្ច​ទាំង​ពីរ​នឹង​ត្រូវ​លើក​ទៅ​ថ្ងៃ​ណា​ច្បាស់​លាស់​នោះ​ទេ តែ​ថា អាច​នឹង​លើក​ទៅ​ដល់​ឆ្នាំ​ក្រោយ។ តែ​លោក​មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​កំណត់​យក​ពេល​វេលាសម​ស្រប​ណា​មួយ៕

No comments: