A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 September 2015

សភា​គ្រោង​សម្ពោធ​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​៤ កញ្ញា

ដោយ ម៉ម មុនីរតន៍
2015-09-01 rfa

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១ កញ្ញា ២០១៤
RFA/Rann Samnang

រដ្ឋសភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី "សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ ក៏​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​បោះឆ្នោត​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ថា សៀវភៅ​ដែល​រដ្ឋសភា​គ្រោង​នឹង​សម្ពោធ​នេះ អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ពិត​ប្រាកដ​របស់​តំណាងរាស្ត្រ​បាន​នោះ​ទេ។

សៀវភៅ​ដែល​សភា​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នឹង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ ដូច​សេចក្ដី​លម្អិត​ដែល​រដ្ឋសភា​ប្រកាស​ថា សៀវភៅ​នេះ​នឹង​​ផ្ដល់​ភាព​ងាយស្រួល​ដល់​តំណាងរាស្ត្រ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នោះ។

ការ​រិះគន់​របស់​អង្គការ​ក្រៅ​ពី​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​រដ្ឋសភា​នេះ ស្រប​ពេល​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា សភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បន្ត​ថា សៀវភៅ​សភា​នេះ​នឹង​ផ្ដល់​លទ្ធភាព​ងាយ​ស្រួល​ដល់​តំណាងរាស្ត្រ​ដើម្បី​ទទួល​បាន​សេវា​គាំពារ​សំខាន់ៗ ពី​មន្ត្រី​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន​របស់​រដ្ឋសភា។ លើស​ពី​នេះ​ទៀត នឹង​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ជូន​តំណាងរាស្ត្រ អំពី​ទិដ្ឋភាព​ច្បាប់ និង​រចនាសម្ព័ន្ធ​សេវាកម្ម​រដ្ឋបាល​ផ្ទៃ​ក្នុង​រដ្ឋសភា។



អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហាក់​ដើរ​បញ្ច្រាស​ទិស។ រាល់​ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​តំណាងរាស្ត្រ ត្រូវ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​ដោយ​មាន​គាំទ្រ​ពី​សមាជិក​សភា ២ ភាគ ៣ ជា​មុន​សិន ទើប​ផ្តល់​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។ ក៏ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង​នេះ​វិញ ហាក់​មិន​ដូច្នេះ​ឡើយ គឺ​ចាប់​ខ្លួន​សិន​ទើប​អនុវត្ត​តាម​ច្បាប់​ជា​ក្រោយ។

ពាក់ព័ន្ធ​រឿង​នេះ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) អះអាង​ថា លោក​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ចំពោះ​សៀវភៅ​នេះ​ ថា​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ដំណើរ​ល្អ​សម្រាប់​កំណែ​ទម្រង់​របស់​រដ្ឋសភា។ ម្យ៉ាង​វិញ​ទៀត តំណាងរាស្ត្រ ជាពិសេស​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពេញលេញ​ពី​សៀវភៅ​នេះ​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា «ការ​សន្និដ្ឋាន​របស់​ខ្ញុំ​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​ការ​លំបាក​មិន​មែន​ដូច​ពាក្យ​លើក​ឡើង​ថា ផ្ដល់​ភាព​ងាយ​ស្រួល​អី​ទេ សូម្បី​តែ​បន្តិច​ទៀត លោក​អាច​សាកសួរ​តំណាង​រាស្ត្រ ជាពិសេស​គណបក្ស​ប្រឆាំង ក៏​នៅ​មាន​ការ​ត្អូញត្អែរ​ដែរ។ ខ្ញុំ​ឥត​មាន​ជំនឿ​ថា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​តំណាង​រាស្ត្រ»។

សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ សម្រាប់​តំណាងរាស្ត្រ​ដែល​រដ្ឋសភា​គ្រោង​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ  មាន​ពីរ​ភាសា គឺ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

ចំណែក​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហាក់​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​អះអាង​ថា ពុំ​ទាន់​ទទួល​បាន​សេចក្ដី​លម្អិត​ណា​មួយ​របស់​សៀវភៅ​នេះ​នៅ​ឡើយ។ ហេតុ​នេះ​លោក​ថ្លែង​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ផ្ដល់​យោបល់​ថា​ខុស ឬ​ក៏​​ត្រូវ​នោះ។ លោក​បន្ត​ថា «មិន​ទាន់​ឃើញ​សៀវភៅ​ហ្នឹង ធ្វើ​ម៉េច​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​កើត? មិន​ដឹង​ថា​តើ​គេ​ផ្ដល់​សេវា​អ្វី​ខ្លះ? សេវា​សំខាន់ៗ​ហ្នឹង​ស្អី​ខ្លះ​ទៅ?»។

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ដំណើរ​ការ​របស់​រដ្ឋ​សភា​ថា ពុំ​ដែល​សហការ ឬ​មាន​ភាព​យឺតយ៉ាវ​តែម្ដង រាល់​ពេល​ស្នើ​សុំ​ឈ្មោះ តួនាទី និង​ប្រវត្តិ​នៃ​ការ​សិក្សា​ជាដើម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​របស់​តំណាងរាស្ត្រ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ជាពិសេស​ភាព​ស្មុគស្មាញ​ទាំង​នេះ ជា​ញឹកញយ​កើត​ឡើង​ចំពោះ​គណបក្ស​កាន់​អំណាច។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លើក​ឡើង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បោះបង់​កិច្ចសហការ​ណា​មួយ​រាល់​ពេល​ស្នើ​សុំ​ពី​សង្គម​ការ​សង្គម​ស៊ីវិល​ម្ដង​ណា​ឡើយ៕

1 comment:

Kim Ea said...

These congress even did not know exactly about their duties role and work in serving people. It is a real ridiculous in the eyes of Khmer people and the world media . You know why all this Cpp congress have no frequent activity around their voting community? because he or her got assign by the party committee but not vote by people .and they careless about their duties and role, because they not vote by people,Something they care about is to plead their top echelon order. They stay in the armpit of dictator can side with any idea from his top brass ,can't their express free opinion because they can get sack any time from their rank or power ,if the top don't like it . the 68 manufacturing dummy create by party power dictator have nothing to do from their own brain, they just wait the order from the gangster head to raise their hand instead of use their brain to decide , Even they know that thing are wrong but they don't have any gut or freedom to decided .Of to day they paid only to raise hand on order from the top or refuse it if the boss said no .It's a sad thing happened in this country, Khmer people even don't have true congress men or women to represent their opinion in the congress house. did you believe dummy congress in both parties not just CCP the CNRP as well have this problem . We Khmer country as a hole adopt this wrong mechanism to have a party to chose their representative instead of direct chose from People vote. this sorrow, hardship and difficult fact will not end and life of their constituencies will prolong as they not change this wrong style of ruling. I don't want to lambasted to role of this Khmer congress but is so long, beside they come out and demonize of Khmer wrong doing, we rarely see any one stand and protect the lawful interest of Khmer families of their constituencies .