A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 July 2015

Vietnam Foreign Ministry promises to fill up the ponds and stop the construction of a military post inside Cambodian territory ក្រសួង​ការ​បរទេស​ថា​វៀតណាម​សន្យា​លុប​ស្រះ​និង​ផ្អាក​ធ្វើ​ប៉ុស្តិ៍​តាម​ព្រំដែន

ដោយ ឡេង ម៉ាលី
2015-07-10
ព្រំដែន កោះធំ ៦២០
ទីតាំង​អាជ្ញាធរ​វៀតណាម ជីក​លេណដ្ឋាន​ធ្វើ​ប៉ុស្តិ៍​យាម​ជា​សំណង់​រឹងមាំ នៅ​ព្រំដែន​ស្ថិត​ក្នុង​ភូមិ​ព្រែកស្បូវ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រដ្ឋាភិបាល​កម្ពុជា អះអាង​ថា តំបន់​​នោះ​ជា​តំបន់​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​នៅ​ឡើយ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sek Bandith
 
ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បញ្ជាក់​ថា ភាគី​វៀតណាម​សន្យា​លុប ស្រះទឹក​ចំនួន​៣​ក្នុង​ខេត្ត​រតនគិរី និង​ផ្អាក​ការសាងសង់​សំណង់​រឹងមាំ និង​ផ្លូវ​តាមព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង។
សេចក្ដី​ប្រកាស​ព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា​ចេញ​នៅ​ថ្ងៃ​ទី ១០ កក្កដា អោយ​ដឹង​ថា​ការសន្យា​របស់​ភាគីវៀតណាម​នេះ គឺ​ជា​លទ្ធផល​នៃ​​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ក្នុង​ពេល​នោះ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​លើក​បញ្ហា៣ ដែល​ក្រសួង​នេះ​ធ្លាប់​ផ្ញើ​កំណត់​ទូត​តវ៉ា ទៅ​ក្រសួង​ការ​បរទេស​វៀតណាម។
បញ្ហា​ទាំង​នោះ​រួម​មាន​ ទី​១ បញ្ហា​ជីក​ស្រះ​នៅ​ខេត្ត​រតនគិរី ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង ៤០ ដោយ​ស្នើសុំ​ឱ្យ​វៀតណាម​លុប​ស្រះ​ចំនួន ៨​កន្លែង​នៅ​ខេត្ត​រតនគិរី ដែល​ក្រសួង​ការ​បរទេស​ធ្វើ​កំណត់​ទូត​តវ៉ា​២​ដង កាល​ពី​ថ្ងៃ​១២ និង ១៤ មិថុនា ឆ្នាំ ២០១៥។
ការ​ឆ្លើយតប​របស់​អនុរដ្ឋមន្ត្រី​ការ​ប្រទេស​វៀតណាម​សន្យា​ថា នឹង​លុប​ស្រះ​ចំនួន៣។ រីឯ​ស្រះ ៥​ទៀត ក្រុម​បច្ចេកទេស​ចម្រុះ​នៃ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង តែ​ក្នុង​នោះ មាន​ស្រះ ២ ជា​ស្រះ​ចាស់​យូរ​មក​ហើយ។
បញ្ហា​ទី​២ ក្រសួង​ការ​បរទេស​ស្នើ​សុំ​ឱ្យ​វៀតណាម​ផ្អាក​ជា​បន្ទាន់​នូវ​ការ​សង់​ប៉ុស្តិ៍​យោធា ក្បែរ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។ ក្រសួង​ការ​បរទេស​បាន​ធ្វើ​កំណត់​ទូត​តវ៉ា ២​ដង កាល​ពី​ថ្ងៃ​ទី ៨ និង​ថ្ងៃ​ទី ១៧​ខែ​មិថុនា ឆ្នាំ ២០១៥។ អនុរដ្ឋមន្ត្រី​ការ​ប្រទេស​វៀតណាម​បញ្ជាក់​ថា បាន​ផ្អាក​ការ​សាងសង់​នេះ​ហើយ។
ដោយ​ឡែក​បញ្ហា​ទី​៣ គឺ​ការ​ស្នើសុំ​ឱ្យ​វៀតណាម ផ្អាក​ការ​ធ្វើ​ផ្លូវ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៤ ដល់ ២០៣ លេខ ២១១ ដល់ ២១៣ និង​លេខ ២១៣ ដល់ ២២៧ នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ក្រសួង​ការបរទេស​បាន​ធ្វើ​កំណត់​ទូត​តវ៉ា នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០១៥។ បញ្ហា​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ក៏​ឆ្លើយតប​ថា បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​សាងសង់​នោះ​ហើយ៕

1 comment:

RealKhmer said...

Again, All Khmer ALWAYS "BEWARE" OF Yuon's old and new tricks and snitches, NEVER...EVER...PUT YOUR GUARD DOWN....EVER WITH THE Yuon.

Oh..Oh..Yuon promised again. Will we fall shorted mine again, another word, will we be stupid again?