A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 July 2015

Opposition officials consider making a complaint against National Assembly President Heng Samrin to the Constitutional Council មន្ត្រី​បក្ស​ប្រឆាំង​ពិចារណា​ប្ដឹង​ប្រធាន​សភា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ

ដោយ សេក បណ្ឌិត

2015-07-14
ហេង សំរិន ឈាង វុន ៦២០
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី "ការ​ពិគ្រោះ​​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម" នា​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដែល​មិន​ព្រម​បញ្ជូន​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​​នេះ​ឲ្យ​បាន​សមស្រប​ជា​មុន​សិន។
អ្នក​តំណាងរាស្ត្រ និង​សង្គម​ស៊ីវិល បង្ហាញ​ថា ការ​ដែល​រដ្ឋ​សភា​មិន​បញ្ជូន​បន្ត​បែប​នេះ គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា។
​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សិក្សា​លើ​ទិដ្ឋភាព​ច្បាប់ និង​ពិភាក្សា​ជាមួយ​អ្នក​តំណាងរាស្ត្រ​ដទៃ​ទៀត ដើម្បី​ប្ដឹង​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។
​បណ្ដឹង​នោះ​នឹង​ស្នើ​សុំ​ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​ប្រធាន​រដ្ឋសភា​ដែល​មិន​ផ្ញើ​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​ទៅ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បកស្រាយ​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​សិទ្ធិ​របស់​អ្នកតំណាងរាស្ត្រ​ក្នុង​ការ​ដាក់​សំណួរ​ទៅ​រដ្ឋាភិបាល។
លោក អ៊ុំ សំអាន៖ «នៅ​ពេល​បដិសេធ​សេចក្ដី​សម្រេច​របស់​លោក ហេង សំរិន ហើយ​ត្រូវ​បញ្ជូន​សំណើ​របស់​ខ្ញុំ​ជាមួយ​តំណាង​ដទៃ​ទៀត​ទៅ​រដ្ឋាភិបាល ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​តំណាងរាស្ត្រ​ដទៃ​ទៀត​សិន តើ​គេ​យល់ព្រម​ប្ដឹង​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែរ ឬ​យ៉ាង​ណា ព្រោះ​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មាន​តំណាងរាស្ត្រ​យ៉ាង​តិច ១ ភាគ ១០ ក្នុង​ការ​ប្ដឹង ឬ​សុំ​ឲ្យ​បក​ស្រាយ​លើ​ច្បាប់​អ្វី​មួយ»

​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា កន្លង​ទៅ តំណាងរាស្ត្រ​ជាង ១០​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​រួម​គ្នា​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​រដ្ឋាភិបាល​ឲ្យ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បណ្ដោះអាសន្ន រហូត​ដល់​ក្រោយ​ការ​​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។
ទាក់ទង​សំណើ​នេះ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ចេញ​លិខិត​តម​មក​វិញ​នៅ​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា បញ្ជាក់​ថា ប្រធាន​រដ្ឋ​សភា​ពុំ​ចុះ​ហត្ថលេខា​លើ​សំណូមពរ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​មិន​ផ្ញើ​លិខិត​នេះ​ទៅ​រដ្ឋាភិបាល​ឡើយ។
លិខិត​ដដែល​បញ្ជាក់​ពី​មូលហេតុ​ទៀត​ថា រដ្ឋសភា​បាន​សម្រេច​អនុម័ត​ប្រគល់​ជូន​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ព្រំដែន​ឲ្យ​ទទួល​ខុស​ត្រូវ​រួច​ហើយ។

អ៊ុំ សំអាន ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ កក្កដា ថា សេចក្ដី​សម្រេច​បែប​នេះ​របស់​ប្រធាន​រដ្ឋ​សភា គឺ​រំលោភ​លើ​សិទ្ធិ​តំណាងរាស្ត្រ រំលោភ​ទៅ​នឹង​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​ខុស​ទៅ​នឹង​បទបញ្ជា​ផ្ទៃក្នុង ព្រម​ទាំង​នីតិវិធី​រដ្ឋបាល​នៃ​រដ្ឋសភា​ផង​ដែរ៖ «មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ទៅ​រដ្ឋាភិបាល ដូច្នេះ​លោក ហេង សំរិន គ្មាន​បដិសេធ​លើ​សំណើ​របស់​អ្នកតំណាងរាស្ត្រ​នោះ​ទេ គាត់​ប្រើ​តួនាទី​សិទ្ធិ​អំណាច​របស់​គាត់​នោះ​ហួស​ពី​ការ​ចែង​របស់​បទបញ្ជា​ផ្ទៃក្នុង​សភា និង​រដ្ឋធម្មនុញ្ញ»
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​ថា លិខិត​ដែល​លោក អ៊ុំ សំអាន ផ្ញើ​ទៅ​លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋ​សភា ហើយ​ប្រធាន​រដ្ឋ​សភា​មិន​ផ្ញើ​ចេញ​ទៅ​នោះ គឺ​មិនមែន​ជា​សំណួរ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​សំណើ​មួយ​ទៅ​អង្គការ​នីតិប្រតិបត្តិ​ឲ្យ​ផ្អាក​ធ្វើការ​វាស់វែង​ព្រំដែន ឬ​បោះ​បង្គោល​ព្រំដែន ដែល​សំណើ​នេះ​លោក​ថា មិន​ពាក់ព័ន្ធ​នឹង​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។
លោក ឈាង វុន៖ «គឺ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច​របស់​អ្នក​តំណាង​ម្នាក់​ដែល​ទៅ​បង្គាប់​បញ្ជា​ទៅ​អង្គការ​នីតិប្រតិបត្តិ​អោយ​ធ្វើ​នេះ ធ្វើ​នោះ បញ្ហា​គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ ហើយ​កំហុស​នេះ ខ្ញុំ​គិត​ថា រដ្ឋសភា​គួរ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ហើយ»
​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ សំអាត វិញ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​យក​នូវ​ទស្សនៈ​យោបល់ ឬ​ក៏​ការ​ស្នើ​សុំ​ណា​មួយ​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​សភា គឺ​ជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល គួរ​ណាស់​ប្រធាន​សភា​បញ្ជូន​លិខិត​នេះ​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​គិតគូរ​ពិចារណា​ទៅ​លើ​សំណើ​ទាំង​នោះ។
លោក អំ សំអាត៖ «នេះ​គឺ​ជា​កាតព្វកិច្ច តួនាទី​របស់​អ្នក​តំណាងរាស្ត្រ កាល​ណា​គាត់​មើល​ឃើញ​ពី​បញ្ហា​ហើយ​ស្នើ​ទៅ​រដ្ឋាភិបាល ហើយ​មិន​ត្រូវ​បាន​ប្រធាន​រដ្ឋ​​សភា​បញ្ជូន​ទេ ធ្វើ​ពលរដ្ឋ​ដែល​ពួកគាត់​ចង់​បញ្ចេញ​នូវ​គំនិត ឬ​ស្នើ​សុំ​អ្វី​មួយ​តាម​រយៈ​តំណាងរាស្ត្រ​នោះ គឺ​ពួកគាត់​ត្រូវ​បាត់បង់​សិទ្ធិ​ហើយ»
តែ​ទោះ​យ៉ាង​ណា ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដឹក​នាំ​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ត្រង់​កន្លែង​ដែល​ធ្លាប់​មាន​ផ្ទុះ​អំពើ​ហិង្សា​ម្ដង​រួច​មក​ហើយ​ក្នុង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩ កក្កដា ខាង​មុខ​នេះ។
ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​ភាគ​ខាង​កើត​ជា​ថ្មី​ទៀត​នេះ ដើម្បី​ត្រួត​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​រំលោភ​បំពាន​ព្រំដែន​ពី​ភាគី​វៀតណាម បន្ទាប់ពី​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ កក្កដា និង​មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​បញ្ហា​កំពុង​មាន​វិវាទ​នឹង​គ្នា​ថ្មីៗ នៅ​តាម​តំបន់​មួយ​ចំនួន​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ។
​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋ​សភា​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ជា​បណ្ដោះអាសន្ន​នេះ គឺ​នៅ​បន្ទាប់​ពី​មាន​ការ​រំលោភ​ពី​ភាគី​វៀតណាម ជា​បន្តបន្ទាប់​នៅ​ខែត្រ​រតនគិរី ខែ​ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ជាដើម៕

1 comment:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng