A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 July 2015

Opinions of civil society regarding the deportations of illegal Vietnamese immigrants ទស្សនៈ​សង្គម​ស៊ីវិល​ចំពោះ​យុទ្ធនាការ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ខុស​ច្បាប់

ដោយ ដែន អយុធ្យា

2015-07-13
ចាប់​ខ្លួន​វៀតណាម ខេត្ត​ព្រះសីហនុ ៦២០
សកម្មភាព​របស់​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ឯកសារ​របស់​ជនជាតិ​វៀតណាម រស់​នៅ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំនួន​២ គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​បញ្ចេញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា ជុំវិញ​យុទ្ធនាការ​ចាប់​បញ្ជូន​ជន​បរទេស ពិសេស​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ ឬ​ធ្វើ​ការងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា របស់​សមត្ថកិច្ច​នគរបាល​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ បញ្ជូន​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ពួក​គេ​វិញ។
បញ្ហា​នេះ មន្ត្រី​ជំនាញ​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា នឹង​ចុះ​អនុវត្ត​យុទ្ធនាការ​នេះ​ឲ្យ​បាន​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម និង​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍។ ជាមួយ​គ្នា​នេះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ចេញ​មុខ​ប្រកាស​គាំទ្រ​សកម្មភាព​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ពេល​នេះ។
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បង្ហាញ​ទស្សនៈ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ ដែល​បន្ត​បើក​យុទ្ធនាការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ ឬ​ប្រកប​ការងារ​ខុស​ច្បាប់​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល ឬ​ផ្នែក​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​សកម្មភាព​នេះ​ឲ្យ​ស្រប​តាម​ច្បាប់ និង​មាន​លក្ខណៈ​ប្រាកដ​ប្រជា។
មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បញ្ចេញ​ទស្សនៈ​ថា លោក​ចង់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នេះ ចុះ​អនុវត្ត​យុទ្ធនាការ​ចុះ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ជា​ប្រចាំ និង​ត្រូវ​កំណត់​ទីតាំង​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ធ្វើ​សកម្មភាព​លំៗ​ឲ្យ​តែ​ល្អ​មើល៖ «ទាក់ទង​ការ​ពិនិត្យ​មើល​លិខិត​ស្នាម​ទៅ​លើ​ជនជាតិ​វៀតណាម ដែល​ចូល​មក​ស្នាក់នៅ ឬ​ប្រកប​ការងារ​ខុស​ច្បាប់​នៅ​កម្ពុជា ហើយ​មាន​លក្ខណៈ​ច្បាស់លាស់ ក្នុង​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​គាំទ្រ ១០០​ភាគរយ។ ព្រោះ​ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​នេះ បាន​មក​ដណ្ដើម​ការងារ​របស់​ប្រជាជន​ខ្មែរ​ច្រើន​ណាស់​កន្លង​មក ប៉ុន្តែ​បើ​អនុវត្ត​ឲ្យ​តែ​ល្អ​មើល ខ្ញុំ​មិន​គាំទ្រ​ទេ»
ការ​បង្ហាញ​ទស្សនៈ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កើត​ឡើង​ស្រប​ពេល​ឃើញ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ឆមាស​ទី​១ ដើម​ឆ្នាំ​២០១៥ នេះ បាន​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស​មួយ​ចំនួន ពិសេស​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់។
ត្រង់​ចំណុច​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ ក៏​បាន​ស្នើ​ឲ្យ​ការ​អនុវត្ត​នេះ​បាន​ស្មើ​ភាព ដោយ​មិន​ត្រូវ​ឲ្យ​មាន​អ្នក​រត់​ការ​ដោះ​លែង​ជនជាតិ​វៀតណាម គ្មាន​លិខិត​ស្នាម​ស្រប​ច្បាប់ ឬ​ជៀស​ឲ្យ​ផុត​នូវ​អំពើ​ពុក​រលួយ​ផ្សេងៗ ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន៖ «បើ​សិន​ជា​សមត្ថកិច្ច​នគរបាល​អនុវត្ត​ការងារ​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​ជនជាតិ​វៀតណាម ខុស​ច្បាប់ ធ្វើ​ឲ្យ​តែ​ល្អ​មើល​ដូច​ពេល​កន្លង​មក​មិន​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ចុះ​បើក​យុទ្ធនាការ​ម្តងម្កាល​រួច​ក៏​ស្ងាត់​ទៅ​វិញ ហើយ​យុទ្ធនាការ​នេះ ក៏​សមត្ថកិច្ច​មិន​បាន​បង្ហាញ​លក្ខខណ្ឌ​ផ្សេងៗ​ជូន​សាធារណៈ​បាន​ដឹង​ឲ្យ​បាន​ច្បាស់​ទេ។ ខ្ញុំ​ក៏​មាន​ចម្ងល់​ដូច​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ឆ្ងល់​ដូច​គ្នា​ដែរ ថា​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះសីហនុ គឺ​មាន​តែ​ប៉ុន្មាន​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ហ្នឹង ឬ​បែប​ណា? នេះ​ជា​កង្វល់ និង​ចម្ងល់​មួយ​ដែល​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ និយាយ​តៗ​គ្នា ព្រោះ​នៅ​ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​វៀតណាម ច្រើន​ណាស់​ចូល​មក​រស់នៅ​ខេត្ត​នេះ»

តាម​ការ​សង្កេត សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ចាប់​ពី​ដើម​ឆ្នាំ​២០១៥ មក បាន​បង្កើន​សកម្មភាព​ចុះ​ធ្វើ​ស្ថិតិ​អំពី​ចំនួន​ជន​បរទេស ពិសេស​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​ក្នុង​មូលដ្ឋាន​ជាប់​មាត់​សមុទ្រ​ទាំង​ពីរ ដោយ​បាន​ឃាត់​ជន​បរទេស​មួយ​ចំនួន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ដើម្បី​មាន​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់។
ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ការងារ​អន្តោប្រវេសន៍ លោក ហ៊ុន សុរិទ្ធី  បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កក្កដា ថា រហូត​មក​ដល់​ពេល​នេះ​មាន​ជនជាតិ​វៀតណាម ចំនួន ២៧​នាក់​រួច​ហើយ ដែល​សមត្ថកិច្ច​លោក​បាន​រក​ឃើញ​គ្មាន​លិខិត​ស្នាម​ស្នាក់នៅ និង​ប្រកប​ការងារ​ស្រប​ច្បាប់ ហើយ​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ចាត់​ការ​បន្ត​តាម​នីតិវិធី។ លោក​បញ្ជាក់​ថា យុទ្ធនាការ​ចុះ​ត្រួត​ពិនិត្យ ឬ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជនជាតិ​ផ្សេងៗ​មាន​ជនជាតិ​វៀតណាម នា​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​របស់​លោក​នឹង​ចុះ​អនុវត្ត​ជា​ប្រចាំ ប៉ុន្តែ​មិន​អាច​ផ្សព្វផ្សាយ​ដំណឹង​នៃ​សកម្មភាព​នេះ​ឲ្យ​សាធារណជន​ដឹង​ជា​មុន​នោះ​ទេ៖ «ចំពោះ​ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ពី​ខេត្ត​ព្រះសីហនុ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ដែល​មិន​មាន​លិខិត​ស្នាម​ស្នាក់នៅ​ជាប់​ខ្លួន គឺ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ចំនួន ២៧​នាក់»
លោក​ស្នងការ​រង​នគរបាល​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍ ហ៊ុន សុរិទ្ធី សង្កត់​ធ្ងន់​ថា យុទ្ធនាការ​ត្រួត​ពិនិត្យ​ការ​ស្នាក់នៅ ឬ​ចូល​មក​ធ្វើ​ការងារ​របស់​ជនជាតិ​វៀតណាម នា​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​របស់​លោក​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​មាន​ផែនការ​ច្បាស់លាស់។
យុទ្ធនាការ​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស​មាន​ជនជាតិ​ចិន ពិសេស​ជនជាតិ​វៀតណាម របស់​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ជា​បន្តបន្ទាប់​មក​នេះ ក៏​បាន​ទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ ជាពិសេស​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។
យ៉ាង​នេះ​ក្តី ទាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នឹង​ចាំ​អង្កេត​មើល​សកម្មភាព ឬ​យុទ្ធនាការ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​តាម​មូលដ្ឋាន​នានា ពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ទទួល​បាន​លទ្ធផល​បែប​ណា​ទៀត​នា​ថ្ងៃ​ខាង​មុខ។
បញ្ហា​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​កោះកុង ក៏​បាន​សាទរ​សកម្មភាព​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ចូល​មក​ប្រកប​ការងារ និង​រស់នៅ​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​នេះ​របស់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ នេះ​ដែរ។ ប៉ុន្តែ​ស្នើ​ដល់​កម្លាំង​នគរបាល​ដែល​ចុះ​អនុវត្ត​ការងារ​នេះ ត្រូវ​បើក​យុទ្ធនាការ​នេះ​ឲ្យ​បាន​ជា​ប្រចាំ និង​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍។ ជាង​នេះ ក៏​រំឭក​ដល់​មន្ត្រី​ចុះ​អនុវត្ត​ការងារ​អន្តោប្រវេសន៍​ទៅ​លើ​ជនជាតិ​វៀតណាម ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កោះកុង ត្រូវ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុក​រលួយ ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​បញ្ហា​នេះ៖ «វា​ជា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​សមត្ថកិច្ច​ទៅ​លើ​ជនជាតិ​នានា​ដែល​ចូល​មក​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​យុទ្ធនាការ​កន្លង​មក​នេះ គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​លើ​ម្តងម្កាល​តែ​ប៉ុណ្ណោះ។ មិន​មែន​ធ្វើ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​បោស​សម្អាត​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​រស់នៅ​ខុស​ច្បាប់​នោះ​ទេ។ ពោល គឺ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ទៅ​លើ​ជនជាតិ​វៀតណាម កន្លង​មក គឺ​ធ្វើ​ឲ្យ​តែ​ល្អ​មើល ឬ​បញ្ឆោត​ភ្នែក​សាធារណជន​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​អន្តោប្រវេសន៍ ពិសេស​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា»
លោក អ៊ិន គង់ជិត បន្ថែម​ថា ជនជាតិ​វៀតណាម ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង ឬ​ក្រសួង​មហាផ្ទៃ រក​ឃើញ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ចូល​មក​រស់នៅ និង​ប្រកប​ការងារ​ក្នុង​ខេត្ត​នេះ ភាគ​ច្រើន​ពួក​គេ​មាន​របរ​ជា​អ្នក​នេសាទ ជា​ជាង​សំណង់ ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បូម​ខ្សាច់ ជាង​ឈើ ឬ​ជាង​ដែក បើក​ហាង​កាហ្វេ និង​មាន​បើក​បន​ពេស្យាចារ​លួចលាក់​ជាដើម។
មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​រិះគន់​ថា ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ ឬ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង របស់​កម្លាំង​នគរបាល​ចន្លោះ​ពី ១០​នាក់​ទៅ ២០​នាក់ គឺ​ជា​ចំនួន​តិចតួច​បំផុត បើ​ធៀប​ចំនួន​ជនជាតិ​វៀតណាម ដែល​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​កោះកុង សព្វថ្ងៃ​នេះ៖ «យើង​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ត្រូវ​បន្ត​ស្រាវជ្រាវ​ទៅ​លើ​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង បន្ថែម​ទៀត គឺ​មិន​មែន​មាន​តែ​ប៉ុន្មាន​នាក់​ដែល​ចាប់​បាន​នេះ​ទេ»
កាល​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​កក្កដា ក្រុម​ចម្រុះ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស ដឹក​នាំ​ដោយ​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​ការងារ តំណាង​មន្ទីរ​ការងារ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង បាន​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ ឬ​ធ្វើ​ការងារ​នៅ​ខេត្ត​កោះកុង។ យុទ្ធនាការ​របស់​ក្រុម​ចម្រុះ​នៃ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស ដែល​មាន​លោក​វរសេនីយ៍ឯក កៅ រតនា ជា​ប្រធាន បាន​រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន ១៨​នាក់ បាន​ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង និង​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់​ការ​តាម​នីតិវិធី​បន្ត។
ទាក់ទិន​យុទ្ធនាការ​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បង្ហាញ​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ជាដើម ដែល​បាន​បើក​យុទ្ធនាការ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា ខុស​ច្បាប់ ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ពេល​នេះ។
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្រកាស​គាំទ្រ​សកម្មភាព​របស់​កម្លាំង​នគរបាល​ក្រសួង​មហាផ្ទៃ ពេញ​ទំហឹង ដែល​ចុះ​អនុវត្ត​ការងារ​អន្តោប្រវេសន៍​នៅ​តាម​មូលដ្ឋាន​នានា ហើយ​រក​ឃើញ​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា និង​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ជា​បន្តបន្ទាប់៖ «យើង​ជា​គណបក្ស​ប្រឆាំង គឺ​ប្រឆាំង​ជាមួយ​រាជ​រដ្ឋាភិបាល ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​អនុវត្ត​ការងារ ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​បាន​ល្អ យើង​ត្រូវ​តែ​ទទួល​ស្គាល់​សកម្មភាព​នោះ។ បញ្ហា​ចុង​ក្រោយ​នេះ ដែល​បក្ស​ប្រឆាំង​ឃើញ​សកម្មភាព​ល្អ​របស់​រដ្ឋាភិបាល គឺ​ការ​តវ៉ា​ជាមួយ​យួន ព្រោះ​កន្លង​មក​មិន​ដែល​ឃើញ​ក្រសួង​ការ​បរទេស ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​យួន ឬ​ចង្អុល​មុខ​យួន នៅ​ខេត្ត​រតនគីរី ដែល​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ជីក​ស្រះ​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ទេ។ ហើយ​រដ្ឋាភិបាល​សព្វថ្ងៃ ហ៊ាន​សរសេរ​សំបុត្រ​តវ៉ា​ជាមួយ​យួន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ»
ទាក់ទិន​បញ្ហា​នេះ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា បាន​រំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​នានា ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​ឲ្យ​បាន​នូវ​រាល់​ការ​ចេញ​ចូល និង​ស្នាក់​អាស្រ័យ​របស់​ជន​បរទេស​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា គិត​ត្រឹម ៨​ខែ​ចុង​ឆ្នាំ​២០១៤ មាន​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​លិខិត​ស្នាម​ចូល​មក​ស្នាក់នៅ ឬ​ធ្វើ​ការងារ​ស្រប​ច្បាប់​ជិត ២​ពាន់​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម ប្រមាណ ១.៥០០​នាក់ ត្រូវ​បណ្ដេញ​ពី​ប្រទេស​កម្ពុជា ហើយ​ថា នៅ​ដើម​ឆ្នាំ​២០១៥ នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​បណ្ដេញ​ចេញ​ជន​បរទេស​ខុស​ច្បាប់​ជាង ១​ពាន់​នាក់​បន្ថែម​ទៀត​ចេញ​ពី​កម្ពុជា។ ក្នុង​នោះ​ស្ទើរ​តែ ១០០​ភាគរយ ជា​ជនជាតិ​វៀតណាម៕

6 comments:

Anonymous said...

Begin of Drgunzet's comment.

Leave the poor people alone or God will punish you some more.

Horrible things have been happening against the Khmer race over the last several hundred years and the Khmers still have not learned.

-Drgunzet-

Anonymous said...

Can drgunzet read Khmer? If he can, it is interesting to know.
Jackel

Anonymous said...

Jackel,

This Yuon poster Drgunzet does not know any Khmer language, but this Yuon poster only reads just the title "Opinions of civil society regarding the deportations of illegal Vietnamese immigrants."

If the article or reports in only Khmer language, then this Yuon/Vietnamese dog eater Drgunzet. This Yuon/Vietnamese dog eater only follow Khmer comments in English language.

This Yuon dog eater never stick to the topics of articles and only just blah blah blah...

Anonymous said...

Correction

Jackel,

This Yuon poster Drgunzet does not know any Khmer language, but this Yuon poster only reads just the title "Opinions of civil society regarding the deportations of illegal Vietnamese immigrants."

If the article or reports in only Khmer language, then this Yuon/Vietnamese dog eater Drgunzet does not know what the articles or reports are all about. This Yuon/Vietnamese dog eater only follows Khmer comments in English language.

This Yuon dog eater never stick to the topics of articles and only just blah blah blah...

14 July 2015 at 18:22

Anonymous said...

Begin of Drgunzet's comment.

Stupid Khmer, you are making false accusation against me againt. What about the Google translator? I can use it to understand what's going on among the stupid Khmer, can I?

Oh man, Khmer got sacked so many times, the Khmer people are now so stupid.

-Drgunzet-

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng