A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 July 2015

NGO law passes រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ដោយ​ឯក​បក្ស

Content image - Phnom Penh Post
Activists and NGO members march along Phnom Penh's Riverside on Monday morning during a protest against the controversial Law on Associations and Non-Governmental Organisations. Heng Chivoan

THE National Assembly today passed the controversial NGO law, amid a boycott by the opposition and street protests against the widely-criticised legislation.
After four hours of speeches commending the legislation and criticising their absent opposition counterparts, 68 ruling party lawmakers voted at about 12pm to send the law on associations and non-governmental organisations (LANGO) to the Senate.
During the session, Interior Minister Sar Kheng moved to allay widely-expressed concerns that the law would be wielded to crack down on civil society and inhibit freedom of speech, and questioned the basis of such concerns.
“This law is based on the Cambodia Constitution and international norms,” Kheng said.
“This is to ensure legal protection for associations and non-government organisations. I cannot understand why some other foreign countries are also against this law. We have prepared this law based on their laws. Why can they have [such a law] and Cambodia cannot?”
Opponents include hundreds of NGOs, the United Nations, the United States and the European Union.
They cite mandatory registration, onerous reporting requirements, provisions stating groups must be politically neutral and the government’s unchecked power to block registrations and dissolve groups as among their concerns.
Nearby, at Wat Ounalom, hundreds of people rallied in protest, the latest in several public demonstrations against the law.

ដោយ ប្រាជ្ញ ចេវ

2015-07-13
រដ្ឋសភា​អនុម័ត​ច្បាប់​អង្គការ ៦២០
រដ្ឋសភា​ដែល​មាន​តែ​សមាជិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បានតំណាង​រាស្ត្រ​ទាំង ៦៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​យ៉ាង​រលូន​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ។ ចំណែក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ ធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ឡើយ ស្រប​ពេល​អង្គការ​សមាគម និង​សហគមន៍​អន្តរជាតិ បង្ហាញ​ការ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន ៩​ជំពូក និង ៣៩​មាត្រា ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អាន​ពី​មាត្រា​មួយ​ទៅ​មាត្រា​មួយ​ទៀត និង​អនុម័ត​ម្តង​មួយ​ជំពូកៗ ដោយ​គ្មាន​ការ​ប្រឆាំង​ទាស់​ត្រង់​ចំណុច​ណា​មួយ​ឡើយ។ ក្រុម​តំណាង​រាស្ត្រ​ឯក​បក្ស ដែល​ដើរ​តួ​ជា​តំណាង​រាស្ត្រ​ផង និង​ខ្លះ​ជា​មន្ត្រី​រដ្ឋាភិបាល​ផង បាន​ថ្លែង​ការពារ អះអាង​ថា​ជា​ច្បាប់​ល្អ និង​រិះគន់​ក្រុម​អ្នក​ប្រឆាំង និង​មិន​ចូលរួម​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​សភា​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា៖ «»។
មិន​ខុស​ពី​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ផ្សេង​ទៀត តំណាង​រាស្ត្រ​វ័យ​ក្មេង លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម។ ទោះ​បែប​នេះ​ក្តី លោក ហ៊ុន ម៉ានី ក៏​មាន​ចំណុច​នៅ​ស្រពិចស្រពិល និង​ស្នើ​តំណាង​រដ្ឋាភិបាល​ពន្យល់​បន្ថែម៖ «»។
អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ជា​អ្នក​ទទួល​បន្ទុក​អាន​មាត្រា​មួយៗ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ចាប់​តាំង​ពី​ជំពូក​ទី​១ ដល់​ជំពូក​ទី​៩។ មាត្រា​មួយ​ចំនួន​នៃ​ជំពូក​នោះ មាន​អ្នក​តំណាង​រាស្ត្រ​ថ្លែង​បញ្ជាក់​បន្ថែម​ប្រាប់​អង្គ​ប្រជុំ។ យ៉ាង​ហោច​ណាស់ តំណាង​រាស្ត្រ​ចំនួន ៩​រូប ថ្លែង​ការពារ​ច្បាប់។
ដូច​គ្នា​នេះ​ដែរ អ្នក​តំណាង​រាស្ត្រ អ្នកស្រី ឡោក ខេង ថ្លែង​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ច្បាប់​នេះ​ល្អ ហើយ​អ្នកស្រី​ថា​ប្រទេស​កម្ពុជា ត្រូវ​ការ​ច្បាប់​នេះ រហូត​ដល់​ប្រធាន​រដ្ឋសភា​ប្រាប់​ដល់​ម៉ោង ទើប​អ្នកស្រី​ឈប់​និយាយ។ ចំណែក​ជំពូក​ខ្លះ​ទៀត​នៃ​មាត្រា​នោះ ត្រូវ​ក្រុម​តំណាង​រាស្ត្រ​លើក​ដៃ​អនុម័ត​គ្មាន​ស្ទាក់ស្ទើរ៖ «»។
នៅ​ដំណាក់​កាល​ចុង​ក្រោយ មុន​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ដល់​ដៃ​សភា​ពេញ​អង្គ​ប្រជុំ​អនុម័ត រដ្ឋសភា​បាន​ធ្វើ​សិក្ខាសាលា​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ថ្មីៗ​នេះ ដោយ​គណៈកម្មាធិការ​ជំនាញ​របស់​រដ្ឋាភិបាល​សម្រេច​កែប្រែ​មាត្រា​៥ ដែល​ចែង​ថា ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក តម្រូវ​ឲ្យ​មាន​សមាជិក​ស្ថាបនិក​ដែល​ជា​រូបវន្ត​បុគ្គល​សញ្ជាតិ​ខ្មែរ​ចំនួន​យ៉ាង​តិច ៣​រូប ដែល​ម្នាក់ៗ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដែល​កាល​ពី​មុន​ទាមទារ​ឲ្យ​មាន​ស្ថាបនិក​ចំនួន ៥​រូប។ ចំណុច​បន្ទាប់​ដែល​លើក​ឡើង​ថា «មិន​ធ្លាប់​បំពេញ​តួនាទី​ជា​ថ្នាក់​ដឹក​នាំ​នៃ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី» ត្រូវ​លុប​ចោល។ ដោយឡែក​មាត្រា​១១ និង​មាត្រា​៣០ គ្រាន់​តែ​សរសេរ​បញ្ជាក់​បន្ថែម​តិចតួច​ពាក្យ​ពេចន៍ ប៉ុន្តែ​ខ្លឹមសារ​ដើម​នៅ​ដដែល។
ស ខេង ច្បាប់​អង្គការ ៦២០
លោក ស ខេង (រូប​ឈរ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឡើង​ថ្លែង​ការ​ពារ​ច្បាប់​អង្គការ​សមាគម នា​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។

មាត្រា​២៤ ដែល​ចែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​បរទេស ឬ​សមាគម​បរទេស ត្រូវ​កាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។
ត្រង់​ចំណុច​នេះ លោក ស ខេង ដែល​ឡើង​ថ្លែង​ការពារ​ច្បាប់​នេះ​បញ្ជាក់​ថា ច្បាប់​តម្រូវ​ឲ្យ​អង្គការ-សមាគម ដែល​ចែង​ខាង​លើ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ប៉ុន្តែ​អាច​ធ្វើ​សកម្មភាព​គ្រប់​គណបក្ស​នយោបាយ។ ចំពោះ​អ្នក​ដែល​ប្រឆាំង​ការ​បង្កើត​ច្បាប់​នេះ លោក ស ខេង ថា នេះ​ជា​សិទ្ធិ​របស់​គេ។ ចំពោះ​ការ​គំរាម​ផ្តាច់​ជំនួយ​របស់​សហភាព​អឺរ៉ុប ព្រោះ​តែ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ លោក ស ខេង បញ្ជាក់​ថា នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា៖ «»។
ក្រោយ​ចប់​កិច្ច​ប្រជុំ មន្ត្រី​រដ្ឋាភិបាល តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចេញ​ពី​មន្ទីរ​រដ្ឋសភា​តាម​ទ្វារ​មុខ ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​ចេញ​ច្រក​ទ្វារ​ក្រោយ​ស្ងាត់ៗ គេច​មុខ​ពី​ក្រុម​អ្នក​កាសែត ខណៈ​ក្រុម​ពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្រែក​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ក្រៅ​របង​សភា៕

1 comment:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng