A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 July 2015

Koh Kong authority arrested 39 Vietnamese who illegally fish in Cambodian waters អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ជនជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់​៣៩​នាក់

ដោយ ដែន អយុធ្យា

2015-07-16
ចាប់​ជនជាតិ​វៀតណាម កោះកុង ៦២០
សកម្មភាព​ត្រួត​ពិនិត្យ ឬ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជនជាតិ​វៀតណាម ដែល​មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ​នៅ​ខេត្ត​កោះកុង រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ស្រុក​មណ្ឌលសីមា និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង។
រូបថត​ផ្ដល់​ដោយ​ប៉ូលិស​ខេត្ត​កោះកុង

កម្លាំង​នគរបាល​ខេត្ត​កោះកុង សហការ​ជាមួយ​ក្រុម​ចម្រុះ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​យុទ្ធនាការ​ចាប់​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ ឬ​ធ្វើ​ការងារ​គ្មាន​លិខិត​ស្នាម​នា​មូលដ្ឋាន​នេះ​ជិត ៤០​នាក់។
បច្ចុប្បន្ន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ទាំង​នោះ កំពុង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ មាន​វិធានការ​បន្ត​តាម​ច្បាប់។
មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង មាន​ការ​លាក់លៀម​មិន​ចង់​បង្ហាញ​អត្តសញ្ញាណ​ជនជាតិ​វៀតណាម ចំនួន​ជិត ៤០​នាក់ ដែល​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ​ចាប់​ខ្លួន ដោយសារ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ហើយ​ចូល​មក​រស់​នៅ និង​ធ្វើ​របរ​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ​កម្ពុជា។
​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ ឃិតវៀន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ជិត ៤០​នាក់ នា​មូលដ្ឋាន​ខ្លួន​ទេ ដោយ​បាន​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​លោក ញ៉ែម តារា មាន​តួនាទី​ជា​ស្នងការ​រង​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​ជំនួស​វិញ ប៉ុន្តែ​លោក ញ៉ែម តារា ឆ្លើយ​ថា ជាប់​រវល់ ហើយ​ក្រោយ​មក​មិន​លើក​ទូរស័ព្ទ។

​ទោះ​ជា​បែប​នេះ​ក្តី នៅ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា មាន​ចុះ​ហត្ថលេខា​ដោយ​លោក សំ ឃិតវៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង ផ្ញើ​ជូន​លោក​នាយ​ឧត្ដមសេនីយ៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា ប្រតិបត្តិការ​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា តាម​គោលដៅ​ចំនួន​ពីរ​នៅ​ស្រុក​មណ្ឌលសីមា និង​ស្រុក​គីរីសាគរ បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៩​នាក់ និង​ទូក​យន្ត​ចំនួន ១១​គ្រឿង។ របាយការណ៍​ដដែល​នោះ​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង ៣៩​នាក់​នោះ បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ព្រែកចាក និង​តាម​សមុទ្រ​កោះត្រល់។ បច្ចុប្បន្ន​ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កំពុង​ប្រមូល​ផ្តុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដោយ​រង់ចាំ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពិនិត្យ​សម្រេច៖ «រឿង​នេះ​សូម​ទាក់ទង​ទៅ​លោក​ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍ គឺ​លោក ញ៉ែម តារា វិញ ប្រសើរ​ជាង​ខ្ញុំ ព្រោះ​អី​គាត់​កាន់​ការងារ​នេះ។ ដូច្នេះ គាត់​អាច​បញ្ជាក់​ព័ត៌មាន​នេះ​បាន​លម្អិត​ជាង​ខ្ញុំ»
​យ៉ាង​ណា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្កដា នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​នាយ​ឧត្ដមសេនីយ៍​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ពី​ការ​សម្រេច​លើ​ករណី​នេះ​ឡើយ​ទេ។
មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង បាន​សាទរ​ចំពោះ​យុទ្ធនាការ​ត្រួត​ពិនិត្យ​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ ឬ​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា របស់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ ពេល​នេះ។
​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​យុទ្ធនាការ​នេះ​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម និង​ត្រូវ​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍ ពិសេស​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុករលួយ​ដែល​អាច​នឹង​កើត​មាន​ឡើង៖ «សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​ស្វាគមន៍​ទៅ​លើ​ការ​ធ្វើ​ជំរឿន​ទៅ​លើ​ជន​អន្តោប្រវេសន៍​នៅ​ខេត្ត​កោះកុង ផ្ដើម​ដោយ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ ២​ថ្ងៃ​មក​នេះ ហើយ​ចាប់​បាន​ជនជាតិ​វៀតណាម អត់​មាន​លិខិត​ស្នាម​ចំនួន ៣៩​នាក់ និង​កំពុង​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង។ ការ​ចាប់​ខ្លួន​នេះ​មាន​រយៈពេល ២​ថ្ងៃ​មក​ហើយ ដោយ​ខាង​ស្នងការ​នគរបាល​ខេត្ត​កោះកុង កំពុង​រង់ចាំ​សេចក្តី​សម្រេច​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ សម្រេច។ ការ​ពន្យារពេល​បញ្ជូន​ជនជាតិ​វៀតណាម ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ចាប់​បាន​នៅ​កោះកុង នេះ អាច​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​មួយ ទើប​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​នៅ​ឡើយ​មក​ដល់​ពេល​នេះ»
ចំណែក​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​តាម​មូលដ្ឋាន​នានា បង្ហាញ​ការ​គាំទ្រ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​ចុះ​អនុវត្ត​សកម្មភាព​នេះ​មាន​លក្ខណៈ​ប្រាកដប្រជា។
ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ខេត្ត​កោះកុង បាន​អះអាង​ថា ឃើញ​មាន​វត្តមាន​ជនជាតិ​វៀតណាម បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ ហើយ​ភាគច្រើន​មាន​របរ​ជា​ជាង​សំណង់ បើក​ហាង​លក់​កាហ្វេ និង​ធ្វើ​របរ​នេសាទ​សមុទ្រ​ជាដើម។
លោក អ៊ិន គង់ជិត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ខេត្ត​កោះកុង ក៏​បាន​ស្នើ​ដល់​កម្លាំង​នគរបាល​ត្រូវ​ចុះ​ពិនិត្យ​ទៅ​លើ​ជនជាតិ​វៀតណាម ដែល​មាន​របរ​ជា​អ្នក​នេសាទ ជាង​សំណង់ បុគ្គលិក​ក្រុមហ៊ុន​បូម​ខ្សាច់ ជាង​ឈើ ឬ​ជាងដែក និង​បើក​ហាង​កាហ្វេ​ជាដើម​ឲ្យ​បាន​ដិតដល់ ព្រោះ​ភាគ​ច្រើន​ទំនង​ជា​គ្មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ទេ៖ «ក្នុង​នាម​យើង​សង្គម​ស៊ីវិល គឺ​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច ដែល​បើក​យុទ្ធនាការ​ពិនិត្យ ឬ​ស្រង់​ទិន្នន័យ​ទៅ​លើ​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នេះ ត្រូវ​អនុវត្ត​ឲ្យ​មាន​តម្លាភាព និង​បើក​ទូលាយ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ចូលរួម​ដឹង​ឮ​ផង»
ទាក់ទិន​បញ្ហា​នេះ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ដើម​ខែ​កក្កដា នេះ បាន​ក្រើន​រំលឹក​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​តាម​មូលដ្ឋាន​នានា នៅ​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​នូវ​រាល់​ការ​ចេញ​ចូល និង​ស្នាក់នៅ​របស់​ជនបរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

3 comments:

Anonymous said...

Begin of Drgunzet's comment.

Ok, Khmer can keep half of the fishes caught. Deal?

-Drgunzet-

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all.

Anonymous said...

Begin of Drgunzet's comment.

Greedy and lazy Khmer, the poor Vietnamese fishermen worked hard for their catch. Now you want to steal their fish?

I pray for God to punish the evil Khmer folks. Oooooh, I know, the Thais will abuse the Khmer slaves on the Thai fishing boats some more.

-Drgunzet-