A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 July 2015

Hun Sen allow the opposition and experts to examine border maps​​លោក​ ហ៊ុន សែន បើក​ឲ្យបក្សប្រឆាំងនិង​អ្នក​ជំនាញផ្សេងៗចូលរួម​ពិនិត្យ​មើលផែនទី​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី16 កក្កដា 2015, 09:10 AM, (1)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះបានថ្លែង​ថា​រដ្ឋាភិបាល​កម្ពុជានឹង​​បើ​ក​ជាចំហ​ចំពោះ​គណ​បក្ស​ទាំងអស់និង​អ្នក​ជំនាញផ្សេងៗ ​ចូលរួម​ពិនិត្យ​មើល​ផែន​ទីដែលអង្គការសហប្រជាជាតិនិង​ប្រទេស​មហាអំណាចនឹង​​ផ្តល់​ឲ្យ​កម្ពុជានៅពេល​ខាងមុខ។​​
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរលិខិត​មួយ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេសមហាអំណាច​ចំនួន​​៣ គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ស្នើ​សុំ​ខ្ចីផែនទី​ និង​សុំជំនួយ​ជា​អ្នកជំនាញខាងផែនទី​ ដើម្បីជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​​កំពុង​តែ​ប្រើប្រាស់។​ ចំណែក​កាលពីថ្ងៃ​ទី០៦​ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរលិខិត​មួយច្បាប់​​ទៅ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយ​ស្នើ​សុំ​ផែន​ទី​កម្ពុជាដែល​តម្កល់​នៅ​អង្គការប្រជាជាតិ មកពិនិត្យ​ផ្ទៀងផ្ទាត់ជាមួយ​ផែន​ទី​ដែល​រដ្ឋាភិបាល​បានប្រើ​ប្រាស់​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។ តំណាងរាស្រ្ត​បក្ស​ប្រឆាំងបាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ចូលរួម​ពីភាគី​ចម្រុះ​ចូល​រួម​ពិនិត្យ​ផែន​ទីទាំងនោះ។
ក្នុង​ពិធីចែកសញ្ញាបត្រ​ដល់និស្សិត​នៅ​វិទ្យាស្ថាន​ជាតិអប់រំ លោកនាយករដ្ឋម​ន្រ្តីបានថ្លែង​ថា​សមាជិក​គណបក្ស​សង្រ្គោះជាតិបាន​ចោទ​រដ្ឋាភិបាល​ថា​ប្រើ​ប្រាស់ផែន​ទី​ក្លែង​ក្លាយ​ បើ​ទោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រកាស​​ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ដែល​ចោទប្រកាន់នោះទេ។​​ លោក​បន្ត​ថា​រដ្ឋាភិបាលនិង​រូប​លោក​​មិន​អាច​ទ្រាំ​នឹង​ការចោទប្រកាន់​លើ​ការប្រើ​ប្រាស់ផែនទីក្លែង​​ក្លាយ​នេះ​បាន​ទេ។​ លោក​បញ្ជាក់​ថា​៖«ព្រោះ​វាអយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំព្រះករុណា ឬ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ អញ្ចឹង​ទេ​ត្រូវ​ធ្វើ​រឿងនេះឲ្យ​ដល់​កោះ​ដល់ត្រើយ​»។ លោក​ហ៊ុន សែន ​ក៏​បាន​ប្រកាស​ថា​រដ្ឋាភិបាលកម្ពុជា​​នឹង​បើក​ឲ្យ​បក្សប្រឆាំង ឬបក្សណា​ក៏ដោយ ព្រម​ទាំងអ្នក​ជំនាញ ​ចូល​រួម​​ដើម្បីត្រួតពិនិត្យ។​
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​ការ​យោគ​យល់ពីប្រធានាធិបតី​បារាំង និង​ស្នើសុំ​ការ​​យល់ព្រមប្រគល់​ផែន​ទី​ដែល​បារាំងបាន​រក្សាទុក​ជូន​មក​កម្ពុជា​។​ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​ប្រទេស​បារាំងនិ​ងអាមេរិក​ប្រាកដជាមានផែនទីរបស់កម្ពុជា​ខ្នាត​១/១០០០០០ តែ​លោកថា​ប្រទេស​អង់គ្លេស​អាច​នឹង​មិន​មានផែនទីរបស់​កម្ពុជា​។​
លិខិត​មួយ​ច្បាប់​ដាក់ទៅ​ប្រធានាធិបតីបារាំង លោក Francois Hollandeឲ្យ​ដឹងថា​ប្រទេស​បារាំង​ជា​អ្នក​ផលិត​​​ផែន​ទី​បោន(Bonne)​ខ្នាត​១/១០០០០០ ដែលត្រូវ​បាន​បោះពុម្ព​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូចិនស្តីពីព្រំដែន​​​គោក​រវាង​កម្ពុជានិង​ប្រទេសជិតខាង​ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម។ ក្នុង​លិខិត​នោះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ស្នើ​សុំ​ផ្តល់ផែនទីចម្លងរបស់កម្ពុជា​ដែល​បារាំងមាន។​ លោក ហ៊ុន សែន​​ បាន​​បញ្ជាក់​ថា​«ការស្នើ​សុំខាងលើនេះ គឺ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រទេសកម្ពុជា និង​ប្រជាជនកម្ពុជា​​ទាំ​ងមូល​ និង​ក្នុ​ងគោល​បំណង​បញ្ជាក់​ច្បាស់អំពីភាព​ហ្មត់ចត់​ និង​ភាព​ត្រឹម​ត្រូវ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​​​នៅក្នុង​ការ​រៀបចំ​ និ​ងអនុវត្ត​ការងាររបស់ខ្លួន​ក្នុង​ការកំណត់​ និង​បោះ​បង្គោលព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជាជា​មួយ​នឹង​ប្រទេស​ជិត​ខាង​»
លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​ការ​សុំនេះគឺ​ក្នុង«​គោល​បំណង​បញ្ចៀស និង​បញ្ចប់នូវ​ការ​ញុះញង់​បង្កើត​ស្មារតីជាតិនិយម​ជ្រុល ហើយ​ដែលអាច​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​នៅ​​ក្នុង​ចំណោម​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ដែលជា​ប្រការ​អាច​បង្កើត​គ្រោះមហន្ត​រាយ​ដ៏ធំធេង​ដល់ជាតិកម្ពុជា»។ លោក ហ៊ុន សែន បញ្ជាក់បន្ថែម​ថា​«ការស្នើ​សុំនេះក៏ក្នុង​គោល​បំណង​កសាងនូវ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​សន្តិភាព មិត្ត​ភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ ព្រមទាំងប្រកប​ដោយ​តម្លាភាព​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំងមូល»

ចំណែកលិខិតផ្ញើទៅ​នាយករដ្ឋមន្រ្តី​ចក្រភពអង់គ្លេស លោក​David Cameron ឲ្យ​ដឹង​ថា​ព្រះបរមរតនកោដ្ឋ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អង់គ្លេសលើ​ការ​ផ្ញើផែនទីនេះ​ ដូច្នេះប្រទេសអង់គ្លេស​​អាច​​នឹង​មាន​ផែន​ទី​​រ​បស់កម្ពុជា​។ លិខិត​បញ្ជាក់​ថា​ក្នុង​ករណី​ដែលបារាំង​​មាននូវផែនទី​ដែល​ទទួល​បាន​ពីរដ្ឋាភិបាល​កម្ពុជា​នាទស្សវត្សរ៍​ឆ្នាំ​១៩៦០​ ​​កម្ពុជាសុំ​ស្នើ​​​ខ្ចីផែនទី​ទាំងអស់នោះ​ និង​ស្នើ​សុំ​អ្នក​ឯកទេស​ខាងផែនទីមកជួយ​កម្ពុជា​ក្នុង​កា​រ​ផ្ទៀងផ្ទាត់។​ ចំណែក​លិខិត​ទៅប្រធានាធិបតី​អាមមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យ​ដឹង​ថាកម្ពុជា​ធ្លាប់មាន​ទំនាក់ទំនងកាល​​ពីអតីតកាលលើ​ការងារ​មួយ​ចំនួន​ទាក់ទង​នឹង​ផែនទី។ លិខិត​បន្ត​ថា​កម្ពុជា​សង្ឃឹម​ថា​​រដ្ឋាភិបាល​អាមេរិក​នៅ​រ​ក្សា​ទុក​​នូវ​ផែន​ទី​រវាងកម្ពុជានិង​ប្រទេស​ជិត​ខាង​។ បើ​តាម​លិខិត​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សុំ​ខ្ចីផែនទី​ និង​ស្នើ​សុំ​ជំនួយ​ពីអាមេរិក​ក្នុង​ការ​បញ្ជូន​​អ្នក​ឯក​ទេស​ខាងផែនទី មក​កម្ពុជា​ដើម្បីផ្ទៀង​​ផ្ទាត់ផែនទី។​
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំង​ដែល​ចោទ​ថា​រដ្ឋាភិបាល​ប្រើ​ប្រាស់ផែន​ទីក្លែង​ក្លាយ​ ធ្លាប់​មានប្រសាសន៍ថា​មានតែ​ផែនទីតម្កល់​នៅ​អង្គការសហប្រជាជាតិទេ ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​អាច​ដឹង​ថាតើ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់ផែនទីក្លែង​ក្លាយ ​ឬ​យ៉ាងណា។ លោកស្នើ​សុំ​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ចម្រុះ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ទាំងនេះ។ លោក​បញ្ជាក់​ថា«​ការផ្ទៀងផ្ទាត់ហ្នឹង​ផងដែរ សុំ​ឲ្យ​មាន​ការ​ចូលរួមពីគណបក្ស​​ប្រឆាំង តំណាងរដ្ឋាភិបាល សង្គមស៊ីវិល និង​អ្នកជំនាញព្រំដែន និង​តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ យើង​ស្វាគមន៍នឹង​ការ​សុំ​ផែន​ទី​ពីអង្គការសហប្រជាជាតិ ហើយ​យើង​នឹង​រង់​ចាំ​ផ្ទៀងផ្ទាត់ផែន​ទី​ដែល​យើង​មាន​ជាមួយ​ផែន​ទីនោះ​»៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).