(ចុះផ្សាយនៅថ្ងៃ 20-07-2015,) | ដោយ : ជា ធីរិទ្ធ
អស់រយៈពេល ១០ ឆ្នាំមកហើយ ដែលលោកជា មុនី កាន់តំណែងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបន្តពីបងប្រុសរបស់លោក គឺលោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ ២០០៤ ។ លោក ជា មុនី បានប្រកាសថា រូបលោកនឹងឈប់ឈរឈ្មោះធ្វើជាប្រធានសហជីពតទៅទៀតនៅក្នុងសមាជបោះឆ្នោតជ្រើសរើសប្រធានសហជីពថ្មីនាពេលខាងមុខនេះ។ រយៈពេល ១០ ឆ្នាំ ដែលលោកកាន់តំណែងជាប្រធានសហជីពនេះ លោក មុនី យល់ថា ជាពេលវេលាដ៏យូរ ហើយល្មមទុកឱកាសឲ្យក្មេងជំនាន់ក្រោយទទួលតំណែងបន្ត។ ក្រោយពីលាឈប់ពីប្រធានសហជីព លោក ជា មុនី នឹងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដោយធ្វើជាសមាជិកធម្មតា តែមិនត្រូវការតំណែងអ្វីទាំងអស់។ លើសពីនេះ លោក ជា មុនី ក៏មិនមែនជាមនុស្សដែលលក់ឧត្តមគតិឲ្យគណបក្សប្រជាជនកម្ពុជានោះដែរ។ ទាំងនេះជាអះអាងរបស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបទសម្ភាន៍ជាមួយការីនិពន្ធសារព័ត៌មានថ្មីៗ លោក ជា ធីរិទ្ធ។
សូមស្តាប់បទសម្ភាសន៍នេះដូចតទៅ៖ Listen to audio here.
No comments:
Post a Comment