2015-07-26 rfa
School of Vice: Freedom of assembly and civil protest is written into the constitution. Yet this regime expects people to obtain permission from the authorities prior to holding any form of expressing public grievances at any public venue any where. The catch is where they do ask for the authorities' permission, their request is invariably denied them! There you have it: the meaning of "catch-22". And you always thought it had something to do with a novel and Hollywood ...
***
សមត្ថកិច្ចសាលាខណ្ឌចំការមន រាជធានីភ្នំពេញ បានដោះលែងក្រុមយុវជនទាំង ៦នាក់ដែលស្លៀកពាក់ជាអ្នកទោស ទៅបញ្ចេញមតិនៅមុខរដ្ឋសភា។ សមត្ថកិច្ចអះអាងថា ការឃាត់ខ្លួនព្រោះពួកគេមិនបានសុំការអនុញ្ញាត និងចោទប្រកាន់ក្រុមយុវជនចំនួន ៤ករណី។ ទោះបែបនេះ សង្គមស៊ីវិល ហៅការចាប់ខ្លួននេះ ថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ។
ជាថ្នូរនៃការដោះលែងនេះ អាជ្ញាធរឲ្យក្រុមយុវជនទាំង ៦នាក់ ផ្ដិតមេដៃសន្យាឈប់ធ្វើការប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាតពីសាលាក្រុង និងហាមពាក់អាវអ្នកទោស ហាមយកដំបងឫស្សីបង្កហិង្សា។ ជាងនេះទៅទៀត អាជ្ញាធរខណ្ឌបានរឹបអូសយកច្រវាក់ ខោអាវអ្នកទោស និងដើមឫស្សីដែលក្រុមយុវជនទុកចងបដា។
ក្រោយការដោះលែង តំណាងយុវជនមហានគរឈ្មោះ ជុំ ហួត ប្រាប់ថា អាជ្ញាធរខណ្ឌចោទប្រកាន់ក្រុមយុវជន ៤ចំណុចរួមមាន ធ្វើបាតុកម្មខុសច្បាប់ បង្កហិង្សា ក្លែងឯកសណ្ឋាន និងចំណុចទី៤ ថាយុវជនធ្វើបាតុកម្មដោយសារមានគណបក្សសង្គ្រោះជាតិ នៅពីក្រោយខ្នង។ ទោះបែបនេះក្តី យុវជនដដែលច្រានចោលការចោទប្រកាន់នេះ និងថានៅតែបន្តការតវ៉ាដដែល៖ «»។
មុនការដោះលែងនេះ ក្រុមសមត្ថកិច្ចរាប់សិបនាក់បំពាក់ដោយអាវុធ និងកងសន្តិសុខក្រុង នាំគ្នាចាប់អូសក្រុមយុវជនដាក់លើឡានបញ្ជូនទៅសាលាខណ្ឌចំការមន។ ការតវ៉ាបញ្ចេញមតិនៅមុខវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ក្រុមយុវជនខ្មែរមហានគរស្លៀកសម្លៀកបំពាក់ឈុតពណ៌ត្រួយចេក ឆ្នូតស របៀបជាអ្នកទោស និងដាក់ច្រវាក់ជាប់ផង។ អ្នកចូលរួមទាំងអស់ប្រាប់មូលហេតុដែលពួកគេធ្វើដូចនេះ គឺចង់បញ្ជាក់ថា សិទ្ធិសេរីភាពនៃការសម្ដែងមតិត្រូវបានរាំងខ្ទប់ដោយច្បាប់ ប្រសិនសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលជាធរមាន។ ប៉ុន្តែរំពេចនោះ ក្រុមសន្តិសុខរបស់សាលាខណ្ឌចំការមន ក៏ចូលមកបំបែក៖ «»។
យុវជនម្នាក់ដែលស្លៀកសម្លៀកបំពាក់ជាអ្នកទោស និងមានដាក់ច្រវាក់ជាប់ជើងផងនោះ គឺលោក ជុំ ហួរ ប្រាប់អ្នកសារព័ត៌មានមុនការចាប់ខ្លួនថា ពួកគាត់សម្ដែងមតិមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ យុវជនដដែល ស្នើឲ្យទៅរដ្ឋាភិបាល ឬរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់នេះឡើងវិញ៖ «»។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ច្បាប់ដែលធ្វើឡើង ហើយមានការប្រឆាំងជំទាស់ច្រើនដូចនេះ ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមធម្មនុញ្ញ គួរបើកការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ៖ «»។
សេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ជំពូក និង ៣៩មាត្រា បានឆ្លងកាត់រដ្ឋសភាឯកបក្ស និងព្រឹទ្ធសភាឯកបក្សអនុម័ត ហើយច្បាប់នេះរង់ចាំតែការសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ និងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ ដើម្បីចូលជាធរមាន។ ប៉ុន្តែអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងគណបក្សប្រឆាំង ជំទាស់ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅការទាមទារនេះជាការរំខានការងាររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលបានពន្យល់ជាច្រើនដងមកហើយ។ លោក ផៃ ស៊ីផាន ថានៅពេលនេះ សេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហួសពីសមត្ថកិច្ចរបស់រដ្ឋាភិបាលហើយ៖ «»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ពីចំណាត់ការនេះថា ព្រោះក្រុមយុវជនមិនបានសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ នេះជាលើកទីមួយហើយដែលយុវជនស្លៀកសម្លៀកបំពាក់ជាអ្នកទោស ប្រឆាំងសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការស្លៀកពាក់នេះ គឺពួកគេចង់បង្ហាញថា នៅពេលច្បាប់នេះអនុវត្ត នឹងរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេក្នុងការចូលរួមការងារសង្គម មិនខុសពីអ្វីដែលពួកគេស្លៀកពាក់ជាអ្នកទោស និងដាក់ច្រវាក់ជើងនេះទេ។
ទាក់ទងការចាប់ខ្លួននេះដែរ អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញសេចក្តីប្រកាសព័ត៌មានខ្លីមួយបញ្ជាក់ថា យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ មានបុរសចំនួន ៥នាក់ និងស្ត្រីម្នាក់ មកពីក្រុមយុវជនខេត្តព្រះវិហារ និងរាជធានីភ្នំពេញ។ អ្នកទាំងនោះរួមមាន ជុំ ហួរ និង ជុំ ហួត មកពីក្រុមយុវជនមហានគរ វឿន រតនា មួង សូនី និង សឿន វាសនា មកពីសមាគមសម្ព័ន្ធសិស្សនិស្សិតបញ្ញវ័ន្តខ្មែរ និង មាស លក្ខិណា មកពីចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ខណ្ឌជ្រោយចង្វារ៕
No comments:
Post a Comment