A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 July 2015

វៀតណាម​ថ្កោលទោស​បក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​យុវជន​ពិនិត្យ​ព្រំដែន​បង្ក​ឲ្យ​មាន​ហិង្សា

ដោយ ខែ សុណង
2015-06-30 rfa

ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

រដ្ឋាភិបាល​វៀតណាម មិន​បាន​ឆ្លើយ​តប​ចំពោះ​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការ​បង្ខិត​ព្រំដែន​ចូល​មក​ទឹក​ដី​កម្ពុជា របស់​វៀតណាម នោះ​ទេ ទោះ​បី​ជា​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​កំណត់​ទូត​ជាច្រើន​លើក​ទៅ​រដ្ឋាភិបាល​វៀតណាម នោះ​ក៏ដោយ។

ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រសួង​ការ​បរទេស​វៀតណាម បែរ​ជា​ចេញ​លិខិត​ថ្កោលទោស​គណបក្ស​ប្រឆាំង​ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ ព្រះសង្ឃ ទៅ​ពិនិត្យ​មើល​ព្រំដែន​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ទាំង​ពីរ​ទៅ​វិញ។

តើ​ក្រសួង​ការ​បរទេស​វៀតណាម បញ្ចេញ​ប្រតិកម្ម និង​ថ្កោលទោស​ដូចម្ដេច​ខ្លះ?

ក្រសួង​ការ​បរទេស​វៀតណាម បាន​ចេញ​ប្រតិកម្ម​ជា​ផ្លូវ​ការ ​ដោយ​ថ្កោលទោស​គណបក្ស​ប្រឆាំង ចំពោះ​ការ​ដឹក​នាំ​ពលរដ្ឋ ព្រះសង្ឃ ទៅ​ពិនិត្យ​ព្រំដែន​ខ្មែរ-វៀតណាម នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​វៀតណាម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មិថុនា បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល ២៥០​នាក់ ដែល​មាន​វត្តមាន​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ដឹក​នាំ​នោះ បាន​ចូល​យ៉ាង​ជ្រៅ​ក្នុង​តំបន់​បង្គោល​២០៣ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​សរសេរ​ថា ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ដ៏​ខុស​ឆ្គង​នេះ សមត្ថកិច្ច​វៀតណាម និង​អ្នក​ភូមិ​មួយ​ចំនួន បាន​រារាំង និង​ពន្យល់​មិន​ឲ្យ​ចូល​ទឹក​ដី​វៀតណាម ប៉ុន្តែ​ក្រុម​ជ្រុល​និយម​កម្ពុជា បាន​សម្រុក​ចូល​វាយ​ប្រហារ នាំ​ឲ្យ​ជនជាតិ​វៀតណាម របួស ៧​នាក់។



អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា យើង​ខ្ញុំ​សូម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​ជន​ជ្រុល​និយម​កម្ពុជា ដោយ​ល្មើស​ច្បាប់​ប្រទេស​ទាំង​ពីរ គឺ​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន និង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​វៀតណាម និង​កម្ពុជា។ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ត្រូវ​មាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​សកម្មភាព​ដដែល​នេះ​កើត​ឡើង​ទៀត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ យុវជន​កម្ពុជា មិន​មែន​ជា​ជន​ជ្រុល​និយម​ដូច​ការ​ចោទ​ប្រកាន់​របស់​វៀតណាម នោះ​ទេ។ ព្រះសង្ឃ តំណាង​រាស្ត្រ យុវជន​ខ្មែរ គ្រាន់​តែ​ចង់​ចុះ​ទៅ​មើល​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​បើ​ការ​បោះ​បង្គោល​ព្រំដែន​នោះ​មាន​តម្លាភាព ហេតុ​អី​ក៏​ចាំបាច់​ស្ទាក់​ដំណើរ​នេះ​ធ្វើ​អី៖ «សូម​ទៅ​មើល​ទៅ​លើ​រូបភាព តើ​ទាហាន​វៀតណាម មាន​កាន់​កាំភ្លើង ឬ​អត់? មាន​កាន់​ដំបង ឬ​អត់? តើ​យុវជន​ខ្មែរ​ដែល​ចូលរួម​ទាំង​ប៉ុន្មាន គាត់​មាន​អាវុធ ឬ​ក៏​អត់? ដូច្នេះ​ការ​ចោទ​ប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ទេ»។

កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា តំបន់​ដែល​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ ហើយ​ក្រសួង​ការ​បរទេស​កម្ពុជា ក៏​ធ្លាប់​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ជិត​តំបន់​ព្រំដែន​នោះ។ លោក​កោត​សរសើរ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ​ព្រំដែន និង​បូរណភាព​ទឹក​ដី ប៉ុន្តែ​ការ​ប្រើ​ហិង្សា និង​អាវុធ រឹត​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​មិន​អាច​ដោះស្រាយ​បាន។ លោក ខៀវ សុភ័គ បន្ត​ថា មាន​តែ​ការ​ចរចា​តាម​ច្បាប់​អន្តរជាតិ​ទេ ដែល​អាច​ដោះស្រាយ​បាន​ប្រយោជន៍​ជាតិ​រៀង​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ តំណាង​រាស្ត្រ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ និង​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់​មុខ​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An provine) ប្រទេស​វៀតណាម។

ការ​ប៉ះ​ទង្គិច​គ្នា គឺ​ពេល​ដែល​ពលរដ្ឋ និង​កងទ័ព​វៀតណាម រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ទីនោះ។ ក្រោយ​ការ​ប៉ះ​ទង្គិច​ដោយ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ពលរដ្ឋ​ខ្មែរ​រង​របួស​ជាង ១០​នាក់ និង​វៀតណាម របួស ៧​នាក់។ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា មន្ត្រី​នយោបាយ​អង្គភាព​ការពារ​ព្រំដែន​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម លោក ង្វៀន វ៉ាន់គ្វាន់ (Nguyen Van Quan) ហៅ​ការ​ប៉ះ​ទង្គិច​នេះ​ថា​ជា​ការ​មិន​យល់​គ្នា៕

3 comments:

Anonymous said...

The Vietnamese authority failed to point out why the Khmer people and the CNRP needed
to go and verify Yuon illegal activities in the disputed lands.
The causes first, then the affects second !!!

RealKhmer said...

Khmer Always "Be Ware" of Yuon..

Too harmonious and too innocent by Khmer for centuries, that is why we loss two-third of our territories and millions of Khmer blood are loss. Yuon likes harmonious Khmer people, so they take our land, and then kill us all. Yuon want us to believe that they are vicious people, and want to intimidate us.

It is now the time that we must change our perception from being so harmonious, innocent, and just blatantly stupid for too long.

We need to be blunt, brave, speak your mine, undeter, and being vicious to the people that want to KILL us and taking our lands.

Anonymous said...

To all Khmer and foreign readers:

Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.

Khmer Yeourng