A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 July 2015

100 Cambodian border activists were allowed to reach border posts no. 202 and 203 in Svay Rieng province ពលរដ្ឋ​​១០០​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ស្វាយរៀង


ដោយ ថា កិត្យា និង យាង សុជាមេត្តា
2015-07-19 rfa


ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​ពិនិត្យ​ព្រំដែន​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided
ពលរដ្ឋ​ត្រៀម​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ នា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Uon Chhin

ពលរដ្ឋ​ខ្មែរ​ពីរ​ក្រុម​ប្រឈម​មុខ​ដាក់​គ្នា និង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី ដោយ​ពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០០​នាក់​អាជ្ញាធរ​បាន​រៀបចំ ប្រដាប់​ដោយ​ដំបង​ស្ទើរ​គ្រប់​ដៃ ដែល​ត្រូវ​បាន​គេ​ត្រៀម​សម្រាប់​រារាំង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ជាង ២​ពាន់​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ នា​ខេត្ត​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ទី​១៩ កក្កដា។

ប៉ុន្តែ​ក្រោយ​ការ​សម្រុះសម្រួល​គ្នា អាជ្ញាធរ​ព្រំដែន​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស ១០០​នាក់ រួម​ទាំង​អ្នក​កាសែត​ផង ដើម្បី​បាន​ចូល​ទៅ​ដល់​ទីតាំង​បង្គោល​ព្រំដែន​លេខ​២០៣ នៅ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត​ឈរ​ធ្វើ​ជា​របង​រារាំង​មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ដែល​មាន​ចម្ងាយ​ប្រហែល​ ៣០ម៉ែត្រ​ពី​កន្លែង​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​បង្គោល​ព្រំដែន​លេខ​២០៣។ ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ​ទាំង​នោះ ព្យាយាម​ទម្លាយ​ការ​រារាំង​ដើម្បី​ចូល​ទៅ​មើល​តំបន់​នៃ​បង្គោល​ព្រំដែន​ក៏ដោយ ក៏​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ឈរ​ជា​របង​រារាំង នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ពី​ភ្នំពេញ បាន​ចូល​ទៅ​តំបន់​ដែល​ធ្លាប់​ប៉ះ​ទង្គិច​គ្នា​កាល​ពី​មុន​ដែរ។ ចំណែក​ខាង​ភាគី​វៀតណាម វិញ មាន​ទាំង​កងទ័ព និង​ពលរដ្ឋ​រាប់​សិប​នាក់​ប្រដាប់​ដោយ​ដំបង​ដែរ ឈរ​ត្រៀបត្រា​នៅ​ផ្នែក​ម្ខាង​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ឡើយ​ទេ​រវាង​ពលរដ្ឋ​ខ្មែរ​ពីរ​ក្រុម និង​ភាគី​វៀតណាម។



ទាក់ទងនឹង​បញ្ហា​ព្រំដែន​នេះ​ដែរ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម អះអាង​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ថា គម្រោង​សំណង់​ដែល​វៀតណាម បាន​សាងសង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​វៀតណាម។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​កម្ពុជា ដែល​ជំរុញ​ឲ្យ​វៀតណាម លុប​ស្រះ និង​បញ្ឈប់​ការ​សាងសង់​សំណង់​ផ្សេងៗ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំដែន​ផ្លូវ​ការ​រួច។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បាន​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​វៀតណាម ថា ប្រទេស​វៀតណាម បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​តំបន់​ព្រំដែន​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម រូប​នេះ​បញ្ជាក់​ដែរ​ថា ក្នុង​កំណត់​ទូត​របស់​ខ្លួន​ផ្ញើ​ទៅ​កាន់​ក្រសួង​ការ​បរទេស​កម្ពុជា និង​ទៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន ក៏ដូចជា​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ កក្កដា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជាក់​ច្បាស់​ហើយ​ថា រាល់​ការ​សាងសង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ទាំងអស់ គឺ​សុទ្ធតែ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

លោក ឡេ ហាយប៊ិញ ថ្លែង​បន្ត​ថា ភាគី​វៀតណាម ថែម​ទាំង​បាន​ស្នើ​ដល់​ភាគី​កម្ពុជា ជា​ផ្លូវ​ការ ឲ្យ​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១១ ទៀត​ផង នោះ​គឺ​ការ​រក្សា​ស្ថានភាព​នៅ​តាម​ព្រំដែន​ឲ្យ​នៅ​ដដែល រហូត​ដល់​មាន​ការ​បោះ​បង្គោល​ព្រំដែន​ត្រឹមត្រូវ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ភាគី​កម្ពុជា មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​ប្រកប​ដោយ​សុឆន្ទៈ​របស់​វៀតណាម នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម លើក​ឡើង​នៅ​ពេល​នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ភាគី​វៀតណាម នា​រាជធានី​ភ្នំពេញ។

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​វៀតណាម បាន​សន្យា​ថា​នឹង​លុប​ស្រះ​ជីក​នៅ​ក្នុង​ខេត្ត​រតនគិរី ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​ផ្អាក​ការ​សាងសង់​ផ្លូវ​នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង តាម​ការ​តវ៉ា​របស់​កម្ពុជា។

ជុំវិញ​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ការ​បរទេស​វៀតណាម នេះ រហូត​មក​ទល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ទាំង​អនុប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី អះអាង​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​ពី​ក្រសួង​ការ​បរទេស​វៀតណាម នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏ដោយ អ្នកស្រី កុយ ពិសី បញ្ជាក់​ថា ដរាប​ណា​ប្រទេស​វៀតណាម ធ្វើ​ការ​សាងសង់​សំណង់​រំលោភ​ចូល​ទឹក​ដី​កម្ពុជា នោះ កម្ពុជា នឹង​នៅ​តែ​បន្ត​ការ​តវ៉ា។

No comments: