A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 July 2015

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ដោយ​ឯក​បក្ស

ដោយ ប្រាជ្ញ ចេវ
2015-07-13 rfa
រដ្ឋសភា​ដែល​មាន​តែ​សមាជិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev


សេចក្តី​ព្រាង​ ច្បាប់​ដ៏​ចម្រូងចម្រាស​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បានតំណាង​រាស្ត្រ​ទាំង ៦៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​យ៉ាង​រលូន​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ។ ចំណែក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ ធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ឡើយ ស្រប​ពេល​អង្គការ​សមាគម និង​សហគមន៍​អន្តរជាតិ បង្ហាញ​ការ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ។

សេចក្តី​ព្រាង​ច្បាប់​ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន ៩​ជំពូក និង ៣៩​មាត្រា ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អាន​ពី​មាត្រា​មួយ​ទៅ​មាត្រា​មួយ​ទៀត និង​អនុម័ត​ម្តង​មួយ​ជំពូកៗ ដោយ​គ្មាន​ការ​ប្រឆាំង​ទាស់​ត្រង់​ចំណុច​ណា​មួយ​ឡើយ។ ក្រុម​តំណាង​រាស្ត្រ​ឯក​បក្ស ដែល​ដើរ​តួ​ជា​តំណាង​រាស្ត្រ​ផង និង​ខ្លះ​ជា​មន្ត្រី​រដ្ឋាភិបាល​ផង បាន​ថ្លែង​ការពារ អះអាង​ថា​ជា​ច្បាប់​ល្អ និង​រិះគន់​ក្រុម​អ្នក​ប្រឆាំង និង​មិន​ចូលរួម​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​សភា​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កក្កដា៖ «»។

មិន​ខុស​ពី​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ផ្សេង​ ទៀត តំណាង​រាស្ត្រ​វ័យ​ក្មេង លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម។ ទោះ​បែប​នេះ​ក្តី លោក ហ៊ុន ម៉ានី ក៏​មាន​ចំណុច​នៅ​ស្រពិចស្រពិល និង​ស្នើ​តំណាង​រដ្ឋាភិបាល​ពន្យល់​បន្ថែម៖ «»។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ជា​អ្នក​ទទួល​បន្ទុក​អាន​មាត្រា​មួយៗ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ចាប់​តាំង​ពី​ជំពូក​ទី​១ ដល់​ជំពូក​ទី​៩។ មាត្រា​មួយ​ចំនួន​នៃ​ជំពូក​នោះ មាន​អ្នក​តំណាង​រាស្ត្រ​ថ្លែង​បញ្ជាក់​បន្ថែម​ប្រាប់​អង្គ​ប្រជុំ។ យ៉ាង​ហោច​ណាស់ តំណាង​រាស្ត្រ​ចំនួន ៩​រូប ថ្លែង​ការពារ​ច្បាប់។

ដូច​ គ្នា​នេះ​ដែរ អ្នក​តំណាង​រាស្ត្រ អ្នកស្រី ឡោក ខេង ថ្លែង​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ច្បាប់​នេះ​ល្អ ហើយ​អ្នកស្រី​ថា​ប្រទេស​កម្ពុជា ត្រូវ​ការ​ច្បាប់​នេះ រហូត​ដល់​ប្រធាន​រដ្ឋសភា​ប្រាប់​ដល់​ម៉ោង ទើប​អ្នកស្រី​ឈប់​និយាយ។ ចំណែក​ជំពូក​ខ្លះ​ទៀត​នៃ​មាត្រា​នោះ ត្រូវ​ក្រុម​តំណាង​រាស្ត្រ​លើក​ដៃ​អនុម័ត​គ្មាន​ស្ទាក់ស្ទើរ៖ «»។

នៅ ​ដំណាក់​កាល​ចុង​ក្រោយ មុន​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ដល់​ដៃ​សភា​ពេញ​អង្គ​ប្រជុំ​អនុម័ត រដ្ឋសភា​បាន​ធ្វើ​សិក្ខាសាលា​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ថ្មីៗ​នេះ ដោយ​គណៈកម្មាធិការ​ជំនាញ​របស់​រដ្ឋាភិបាល​សម្រេច​កែប្រែ​មាត្រា​៥ ដែល​ចែង​ថា ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក តម្រូវ​ឲ្យ​មាន​សមាជិក​ស្ថាបនិក​ដែល​ជា​រូបវន្ត​បុគ្គល​សញ្ជាតិ​ខ្មែរ​ចំនួន ​យ៉ាង​តិច ៣​រូប ដែល​ម្នាក់ៗ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដែល​កាល​ពី​មុន​ទាមទារ​ឲ្យ​មាន​ស្ថាបនិក​ចំនួន ៥​រូប។ ចំណុច​បន្ទាប់​ដែល​លើក​ឡើង​ថា «មិន​ធ្លាប់​បំពេញ​តួនាទី​ជា​ថ្នាក់​ដឹក​នាំ​នៃ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី» ត្រូវ​លុប​ចោល។ ដោយឡែក​មាត្រា​១១ និង​មាត្រា​៣០ គ្រាន់​តែ​សរសេរ​បញ្ជាក់​បន្ថែម​តិចតួច​ពាក្យ​ពេចន៍ ប៉ុន្តែ​ខ្លឹមសារ​ដើម​នៅ​ដដែល។
លោក ស ខេង (រូប​ឈរ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឡើង​ថ្លែង​ការ​ពារ​ច្បាប់​អង្គការ​សមាគម នា​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។

មាត្រា​២៤ ដែល​ចែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​បរទេស ឬ​សមាគម​បរទេស ត្រូវ​កាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ ​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក ស ខេង ដែល​ឡើង​ថ្លែង​ការពារ​ច្បាប់​នេះ​បញ្ជាក់​ថា ច្បាប់​តម្រូវ​ឲ្យ​អង្គការ-សមាគម ដែល​ចែង​ខាង​លើ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ប៉ុន្តែ​អាច​ធ្វើ​សកម្មភាព​គ្រប់​គណបក្ស​នយោបាយ។ ចំពោះ​អ្នក​ដែល​ប្រឆាំង​ការ​បង្កើត​ច្បាប់​នេះ លោក ស ខេង ថា នេះ​ជា​សិទ្ធិ​របស់​គេ។ ចំពោះ​ការ​គំរាម​ផ្តាច់​ជំនួយ​របស់​សហភាព​អឺរ៉ុប ព្រោះ​តែ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ លោក ស ខេង បញ្ជាក់​ថា នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា៖ «»។

ក្រោយ​ចប់​កិច្ច​ ប្រជុំ មន្ត្រី​រដ្ឋាភិបាល តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចេញ​ពី​មន្ទីរ​រដ្ឋសភា​តាម​ទ្វារ​មុខ ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​ចេញ​ច្រក​ទ្វារ​ក្រោយ​ស្ងាត់ៗ គេច​មុខ​ពី​ក្រុម​អ្នក​កាសែត ខណៈ​ក្រុម​ពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្រែក​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ក្រៅ​របង​សភា៕

No comments: