A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 July 2015

Analysts say the "culture of dialogue" could fail before the first anniversary of the political agreements between the two parties អ្នក​វិភាគ​ថា​វប្បធម៌​សន្ទនា​អាច​នឹង​បរាជ័យ​ក្រោយ​ខួប​១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា


2015-07-22
សម រង្ស៊ី ហ៊ុន សែន ៦២០
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​ជា​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ កិច្ច​ព្រមព្រៀង​នេះ គណបក្ស​ទាំង​ពីរ​បាន​កំណត់​យក​វប្បធម៌​សន្ទនា​ជា​ធំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ គឺ​ជា​ថ្ងៃ​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​រូប ត្រូវ​បាន​តុលាការ​ដោះ​លែង​ភ្លាមៗ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី វប្បធម៌​សន្ទនា​បាន​ជំនួស​មក​វិញ​ដោយ​វប្បធម៌​ចាប់​ចង នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។
តើ​ការ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ឡើង​វិញ​នេះ ប៉ះពាល់​ដល់​ទំនាក់ទំនង​គណបក្ស​ទាំង​ពីរ​ដែរ​ឬ​ទេ?
ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កម្ពុជា មើល​ឃើញ​ថា មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បង្រួប​បង្រួម​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ។
ការ​ចាប់​ដៃ​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មាន​ក្ដី​សង្ឃឹម ដោយ​ឃើញ​ស្ថានភាព​នយោបាយ​បាន​បញ្ចប់​ការ​តានតឹង បញ្ចប់​ជម្លោះ​ក្រោយ​ពេល​បោះ​ឆ្នោត គណបក្ស​ជាប់​ឆ្នោត​អភិវឌ្ឍ​ប្រទេស​រួម​គ្នា ដូច​អ្វី​ដែល​បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ។
ស្ថានភាព​ស្ងប់ស្ងាត់​ពី​ជម្លោះ​នយោបាយ​នៅ​ពេល​នេះ ហាក់​បី​ដូចជា​មាន​ការ​ផ្លាស់ប្ដូរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នឹក​ស្មាន​មិន​ដល់ គឺ​តុលាការ​បាន​យក​សំណុំ​រឿង​ចាស់​មក​ជំនុំ​ជម្រះ និង​កាត់​សេចក្ដី​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់ ក្នុង​នោះ​អ្នក​ខ្លះ​ជាប់​ទោស​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ។
បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ ហើយ​ស្ថានភាព​នយោបាយ​នឹង​ឡើង​កម្ដៅ​វិញ ដោយសារ​តែ​វប្បធម៌​ចាប់​ចង​នៅ​តែ​បន្ត​មាន​បែប​នេះ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​តុលាការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​ឯករាជ្យ​នោះ​ទេ គឺ​រឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ជា​កត្តា​ចម្បង ដែល​ជំរុញ​ឲ្យ​តុលាការ​ធ្វើ​បែប​នេះ គឺ​រដ្ឋាភិបាល​ចង់​បង្ក្រាប និង​ចង់​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ផុសផុល​គិត​ពី​រឿង​សង្គម ដូចជា​រឿង​ព្រំដែន ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ជាដើម៖ «»។
តុលាការ​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់​ជា​ទ្រង់ទ្រាយ​ធំ កាល​ពី​ថ្ងៃ​ទី​២១ កក្កដា គឺ​នៅ​មុន​ពេល​មួយ​ថ្ងៃ​នៃ​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា បាន​មក​ដល់។

ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ជា​ព្រឹត្តិការណ៍​ធំ​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រង់ចាំ​លទ្ធផល​នៃ​ការ​ចរចា​របស់​គណបក្ស​ទាំង​ពីរ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​របស់​តំណាង​គណបក្ស​ទាំង​ពីរ ក្រោយ​ពី​បញ្ចប់​ការ​ចរចា​នៅ​វិមាន​រដ្ឋសភា​នោះ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះ​លែង​តំណាង​រាស្ត្រ ៧​រូប​ដែល​ជាប់​ឃុំ ក្រោយ​ពី​តុលាការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ កក្កដា នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ៖ «»។
នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ៧​ចំណុច ដូចជា ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​ការ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ដែល​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​ប្រជុំ​សភា និង​ចំណុច​ផ្សេងៗ​ទៀត។ ក្រោយ​បញ្ចប់​ជម្លោះ​នយោបាយ​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​គាល់​ព្រះមហាក្សត្រ​ជា​លើក​ដំបូង ក្រោយ​ពី​ការ​បោះ​ឆ្នោត ដើម្បី​រាយការណ៍​អំពី​លទ្ធផល​ចរចា​នោះ។
មិន​យូរ​ប៉ុន្មាន​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប បាន​ចូល​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៨ សីហា បាន​នាំ​គ្នា​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ និង​បញ្ចប់​ការ​រិះគន់​ថា សភា​ឯក​បក្ស ឬ​សភា​មិន​គ្រប់​ទឹក​នោះ។ ការ​ចូល​ប្រជុំ​សភា​យ៉ាង​តក់​ក្រហល់​កាល​នោះ គឺ​នៅ​បន្ទាប់​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ឡើង​វិញ។ ការ​ប្រជុំ​សភា​យ៉ាង​ប្រញាល់ និង​ចូល​សច្ចាប្រណិធាន ដើម្បី​ទទួល​បាន​ការ​ការពារ​ដ៏​រឹងមាំ​ថែម​ទៀត​ពី​អភ័យ​ឯកសិទ្ធិ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ព្រោះ​ថា បេក្ខជន​តំណាង​រាស្ត្រ​ក៏​ជាប់​បណ្ដឹង​ដែរ រួម​ទាំង លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​ផង។
សកម្មជន​ទាំង ៣​នាក់​នោះ រួម​ទាំង លោក មាជ សុវណ្ណារ៉ា ផង ដែល​តុលាការ​ចាប់​ខ្លួន​នៅ​មុន​ពេល​ក្រុម​តំណាង​រាស្ត្រ​ចូល​ប្រជុំ​សភា​ប៉ុន្មាន​ថ្ងៃ​នោះ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខែ​មេសា ឆ្នាំ​២០១៥ គឺ​នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បាន​អនុម័ត​ច្បាប់​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប) រួច​រាល់​កាល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥  ដោយសារ​តែ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​សុំ​ឲ្យ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​ពីរ​រូប​ទៀត។
សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។ Photo Provided

នៅ​ក្រោយ​ពេល​ប្រជុំ​សភា​នោះ លោក ហ៊ុន សែន បាន​ផ្ដល់​បទសម្ភាសន៍​ដ៏​កម្រ​មួយ​ដល់​អ្នក​សារព័ត៌មាន ដោយ​លោក​បាន​លើក​ពី​សមិទ្ធផល​សន្ទនា​រវាង​លោក និង​លោក សម រង្ស៊ី ដែល​លោក​បញ្ជាក់​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​រួម​គ្នា៖ «»។
ក៏ប៉ុន្តែ ទោះ​បី​ជា​មាន​ការ​អះអាង​ពី លោក ហ៊ុន សែន បែប​នេះ​ក្ដី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​នៅ​ពេល​នេះ គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នឹង​ឡើង​កម្ដៅ​វិញ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​វប្បធម៌​សន្ទនា​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ៖ «»។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​រឿង​នយោបាយ​ទេ។ លោក​អះអាង​ថា ករណី​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «»។
ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ករណី​ចាប់​ចង​សកម្មជន​នយោបាយ​ឥត​ឈប់​ឈរ​នេះ​ជា​រឿង​នយោបាយ។ លោក​លើក​ឡើង​ថា អ្នក​នយោបាយ​បាន​ដើរ​ជាន់​លើ​ប្រវត្តិសាស្ត្រ​ដដែលៗ ដែល​មេ​ដឹក​នាំ​ខ្មែរ​ហែកហួរ​គ្នា​ឥត​ឈប់​ឈរ​នេះ៖ «»។
នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​ចូល​សភា​នោះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សម្រេច​បាន​លទ្ធផល​មួយ​ចំនួន ដូចជា ការ​បង្កើត គ.ជ.ប ថ្មី និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ និង​ច្បាប់​មួយ​ចំនួន​ទៀត។
ក៏ប៉ុន្តែ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​ប្រឆាំង​រដ្ឋាភិបាល​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​រួម​មាន ការ​សើរើ​ពី​បញ្ហា​ព្រំដែន ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​សួរ​នាំ​ក្នុង​សភា ការ​គ្រោង​ប្ដឹង​ប្រធាន​សភា និង​ការ​ធ្វើ​ពហិការ​មិន​ប្រជុំ​សភា ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ល។
អ្នក​វិភាគ​លើក​ឡើង​ថា ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ នឹង​មិន​គេច​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ពី​ការ​ឡើង​កម្ដៅ​នយោបាយ​វិញ​នោះ​ទេ ព្រោះ​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​សកម្មភាព​អ្វី​ទាល់​តែ​សោះ គណបក្ស​នេះ​នឹង​ប្រឈម​ការ​បាត់បង់​អ្នក​គាំទ្រ។ ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ ត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​ការ​ចាប់​ចង​ដើម្បី​ជា​ការ​ព្រមាន​ដល់​ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​កំពុង​ផុសផុល​គិតគូរ​ពី​បញ្ហា​សង្គម​នោះ។
ប្រការ​នេះ នៅ​ដំណាក់​កាល​ចុង​ក្រោយ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ បន្ទន់​ឥរិយាបថ​តាម​គណបក្ស​កាន់​អំណាច សកម្មជន​របស់​ខ្លួន​អាច​នឹង​ត្រូវ​ដោះ​លែង​វិញ​ឆាប់ៗ ហើយ​អាច​រក្សា​វប្បធម៌​សន្ទនា​បាន តែ​បើ​សិន​ជា​គណបក្ស​ប្រឆាំង​នៅ​តែ​រើ​បម្រាស់​ទាមទារ​យុត្តិធម៌ និង​ធ្វើ​សកម្មភាព​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក ដូចជា​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជាដើម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ងាយ​ដោះ​លែង​វិញ​ទេ ហើយ​អាច​អូស​បន្លាយ​ដល់​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ក៏​អាច​នឹង​ប្រឈម​មុខ​តុលាការ​ទៀត​ក៏​ថា​បាន៕

1 comment:

Kim Ea said...

Sam Raing Sy the soft heart CNRP leadership use the sentiment of solf approach and believe the Khmer motif, that Khmer can deal with adversary with hope by using this peaceful maneuvering can strait up the devil behavior of untamed communist beast . It show to us that he really make a crave mistake . the communist fascist leader use tricky sam cock ( wrong word ) untruly posture politic and unfriendly tactic to spoil the enemy heart . This Samkok war strategic in Chinese history of war made up purely and,viciously to defeat enemies, doesn't matter good or bad just a win period .Why Mr soft heard still don't realize the reality of the deal . Now you see in every move you made for Khmer people interest, you met with staunch warning , menace, repudiate or completely ignore . This is a one side thinking ,but not cooperating .