A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 May 2015

Tycoon Ung Bun Hov sacked as government and Hun Sen's advisor [Can his business survive?] ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ថៅកែ​ក្រុមហ៊ុន​យក​លុយ​ផ្លូវជាតិ​លេខ​៤​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​

Posted by DTN7 on May 12, 2015
Ing-Bunhoaw-2
​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដែល​ធ្លាប់​មាន​ងារ​ជា​ "​ឯកឧត្តម​ ឧកញ៉ា​"​ និង​គេ​ស្គាល់​ថា​ ជានា​យក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ជា​ក្រុមហ៊ុន​ទទួល​បម្រើសេវា​យក​លុយ​ពី​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​នោះ​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ត្រី​ វិញ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣០០​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៥​ ។​
​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣០០​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៥​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រមុខរដ្ឋ​ស្តីទី​ ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​បញ្ចប់​មុខ​តំណែង​ឯកឧត្តម​ ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ពុំ​ទទួល​ប្រាក់បៀវត្សរ៍​ គឺ​តាម​សំណើ​របស់​សាមីខ្លួន​ ។​
​គួរ​បញ្ជាក់​ជូន​ថា​ លោក​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១៩៦/៨០​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៦​ ។​
​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ធ្លាប់​បាន​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​ពេញ​សិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​លេខ​រៀង​ទី​៦​ នៅ​មណ្ឌល​ខេត្តតាកែវ​ នា​អាណត្តិ​ទី​៤(២០០៨-២០១៣)​ ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ ប៉ុន្តែ​លោក​ឧកញ៉ា​រូប​នេះ​បាន​ដកខ្លួន​ថយ​មិន​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ ហើយ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៨/១០៥៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៨/១៣១៤​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០០៨​ ។​ ដោយឡែក​ ក្នុង​ការងារ​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​ដ៏​មាន​ឥទ្ធិពល​នោះ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ធ្លាប់​បាន​ទទួលស្គាល់​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៤​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦១៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០០៦​ ។​
​លុះ​ឈាន​មក​ដល់​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បម្រុង​លំដាប់​លេខ​រៀង​ទី​២​ នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​វិញ​ ហើយ​លោក​ឧកញ៉ា​រូប​នេះ​មិន​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ ដ្បិត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ត្រឹម​២​អាសនៈ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៤​អាសនៈ​ ។​ លទ្ធផល​ដូច្នេះ​ ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាត់ឈ្មោះ​ពី​ក្នុង​ពិភព​នយោបាយ​ផង​ និង​បាត់ឈ្មោះ​ពី​ក្នុង​ស្ថាប័ន​កាកបាទក្រហមកម្ពុជា​ផង​នៅ​អាណត្តិ​ទី​៥​ ។​
​ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​រំលឹក​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៣​ និយាយ​អំពី​ការ​បាត់ឈ្មោះ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ពី​ពិភព​នយោបាយ​គណបក្សកាន់អំណាច​នៅ​អាណត្តិ​ទី​៥​រួច​មក​ ទើប​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ក៏​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ពុំ​ទទួល​ប្រាក់បៀវត្សរ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២៣៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ពោល​គឺ​ទទួល​បាន​ងារ​ជា​ "​ឯកឧត្តម​ ឧកញ៉ា​"​ ឡើង​វិញ​ ។​
​ដោយ​មិន​អាច​ដឹង​នូវ​មូលហេតុ​ជាក់លាក់​ក្រៅ​អំពី​អះអាង​ថា​ តាម​សំណើ​របស់​សាមីខ្លួន​នោះ​ ឥឡូវនេះ​ ឯកឧត្តម​ ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​ហើយៗ​ក៏​លែង​មាន​ងារ​ជា​ "​ឯកឧត្តម​ ឧកញ៉ា​"​ ទៀត​ដែរ​ ៕​
 Ing-Bunhoaw-Letter2

1 comment:

Anonymous said...

You were once Hun sen's dog. Now you are straying dog, waiting to get done with.