A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 May 2015

Interview: Sean Pengse say he border issues with Vietnam caused by the use of wrong map បទសម្ភាសន៍​៖ លោក ស៊ាន ប៉េង​សែ ថា​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ដោយសារ​ប្រើ​ផែនទី​ខុស​ខ្នាត​


ដោយ៖​ អុឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី15 ឧសភា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
រូប​កាត់​ចេញ​ពី​វីដេអូ​លើ​ហ្វេសប៊ុក
​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​កម្រើក​ឡើង​វិញ​នៅ​រយៈពេល​ចុងក្រោយ​នេះ នៅពេលដែល​វៀតណាម​ចូល​មក​បាញ់​ថ្នាំពុល បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ នៅ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ ។ លោក ហោ ណាំហុង អះអាងថា ដី​ដែល​កសិករ​ខ្មែរ​ដាំ​ដំណាំ​នោះ ជា​ដី​វៀតណាម ។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​អាយុ​ជិត​៨០​ឆ្នាំ អះអាងថា ដី​នោះ កសិករ​ខ្មែរ​បាន​បង្ក​បង្កើន​ផល​តាំងពី​ដូនតា​មក ទើបតែ​នៅ​ឆ្នាំ​២០០៥ ពេល​ដែល​មាន​សន្ធិសញ្ញា​បំពេញបន្ថែម ទើប​វៀតណាម​ចូល​មក​ហាមឃាត់ ។​
​នៅក្នុង​បទសម្ភាសន៍ រវាង លោក អ៊ឹង ប៊ុនថន នៃ​វិទ្យុ​VOD ជាមួយ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ស្ថិតនៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ បញ្ជាក់ថា បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយសារ​តែ​ការប្រើ​ផែនទី​ខុស​ខ្នាត ។​
VOD៖ តើ​ឯកឧត្តម​យល់​យ៉ាងម៉េច​ចំពោះ​បញ្ហា​ព្រំដែន​នេះ​?
​លោក ស៊ាន ប៉េង​សែ​៖ តាម​ដែល​ខ្ញុំ​មើល​ផែនទី​ដែល​ខ្ញុំ​មាន គឺ​ខ្នាត​១/១០០០០០ ដី​ដែល​គេ [​លោក ហោ ណាំហុង​] ថា ក្នុង​ប្រទេស​យួន​នោះ វា​ខុស ​នឹង​ផែនទី​ខ្ញុំ ។ ដូច្នេះ​ខ្ញុំ​អត់​បាន​ទៅ​មើល​ផ្ទាល់​ដី​ដែល​នៅ​ខេត្ត​កំពង់ចាម​ពី​ដើម ព្រោះ​គ្មាន​ពេល តែ​ខ្ញុំ​មើល​តាម​ផែនទី​នៅ​ស្រុក​បារាំង គឺ​ច្បាស់​ណាស់ ដី​នោះ​នៅក្នុង​ស្រុក​ខ្មែរ មិន​មែន​នៅ​ស្រុក​យួន ។​
VOD៖  អញ្ចឹង​តើ​រដ្ឋាភិបាល​សំអាង​លើ​អី បើ​តាម​លោក​ប្រធាន​គិត ដែល​ថា​ដី​កសិករ​ខ្មែរ​នៅ​ត្បូងឃ្មុំ​ដែល​វៀ​ត​មក​បាញ់​ថ្នាំពុល ថា​ជា​ដី​វៀតណាម​នោះ​?

​លោក ស៊ាន ប៉េង​សែ​៖ ខ្ញុំ​មិនដឹង​ដែរ ហេតុអ្វី​បានជា​ដី​ជា​របស់​ខ្មែរ​ពី​ដើម គឺ​តាម​អ្នកស្រុក ជា​ម្ចាស់​ដី​នៅ​យូរណាស់​មកហើយ ។ ដូច្នេះ ធំ​បំផុត​គឺ​អ្នក​ដែល​សក្ខីភាព នៅ​ទីកន្លែង​ជា​ដី​របស់​គាត់ ។ ខ្ញុំ​បាន​ផ្ទៀង​ផែនទី​ដែល​ខ្ញុំ​មាន​ជា​ផែនទី​ពី​ដើម​មក មិនមែន​ផែនទី​អាមេរិកកាំង ១/៥០០០០ ទេ គឺ​ខ្នាត​១/១០០០០០ គឺ​ដី​នោះ​វា​នៅក្នុង​ស្រុក​ខ្មែរ ព្រោះ​ក្នុង​រដ្ឋធម្មនុញ្ញ​បានបញ្ជាក់​ថា  សន្ធិសញ្ញា​ណា​ដែល​មាន​ផែនទី​ខ្នាត​១/១០០០០០ ហ្នឹង ជា​ផែនទី​ដែល​យើង​ត្រូវ​យកមកប្រើ ខ្នាត​ខុសពី​នោះ អត់​អាច​ប្រើ​បាន​ទេ ។ ហេតុ​អី ព្រោះ​ផែនទី​អាមេរិកកាំង​ធ្វើ​ក្នុង​សម័យ​សង្គ្រាម​ហ្នឹង ជា​ផែនទី​មួយ​ខ្មែរ​អត់​បាន​ទទួលស្គាល់​ទេ ។ ខ្ញុំ​បាន​ជម្រាប​បងប្អូន​យើង​តាំងពីដើម​មក​គឺថា [​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥] ដែល​លោក ហ៊ុន សែន ធ្វើ​ហ្នឹង​ខុសច្បាប់​ហើយ ។​
VOD៖ សន្ធិសញ្ញា​នេះ លោក​ចង់​សំដៅ​ទៅ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ឬ​សន្ធិសញ្ញា​ណា​?
​លោក ស៊ាន ប៉េង​សែ​៖ បាទ ផែនទី​ណា​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​យើង គឺ​ខុស​ហើយ ។ ខ្ញុំ​និយាយ​តែ​តាម​ច្បាប់ តាម​រដ្ឋធម្មនុញ្ញ ហើយ​និង​សញ្ញា​ក្រុងប៉ារីស ជា​ចុងក្រោយ គឺ​ខ្ញុំ​យោង​ទៅលើ​ផែនទី​ទាំងអស់នេះ ហើយ​ផែនទី​ដែល​លោក ហ៊ុន សែន  ដាក់​មក​បន្លំ​ហ្នឹង វា​ខុស ។​
VOD៖ បើ​តាម​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ពួកគេ​បាន​បង្កបង្កើនផល​លើ​ដី​នោះ​តាំងពី​ដូនតា ទើបតែ​នៅ​ឆ្នាំ​២០០៥ អាជ្ញាធរ​វៀតណាម​មក​ហាម ។ តើ​សន្ធិសញ្ញា​ឆ្នាំ​២០០៥ មាន​ឥទ្ធិពល​ទៅ​តំបន់​នោះ​ឬ​ទេ​?
​លោក ស៊ាន ប៉េង​សែ​៖ វា​អត់​មាន​ឥទ្ធិពល​ទេ អាហ្នឹង​តាម​រដ្ឋាភិបាល​លោក ហ៊ុន សែន ។ គាត់​ថា សន្ធិសញ្ញា​បន្ថែម​ដែល​គាត់​ធ្វើ​នោះ​ត្រឹមត្រូវ​តាម​គាត់ ។ ចំណែក​គណៈកម្មការ​ព្រំដែន​កម្ពុជា​ដែល​ខ្ញុំ​ជា​ប្រធាន​គឺថា​យល់​ខុសគ្នា គឺ​សន្ធិសញ្ញា​ណា​ផ្ទុយ​នឹង​សន្ធិសញ្ញា [​ក្រុង​ប៉ារីស​] ដែល​ឲ្យ​លុបចោល [​សន្ធិសញ្ញា​មុនៗ​]​គាត់​មិន​ធ្វើ ជា​ការខុសច្បាប់ ជា​ផែនទី​ខុសច្បាប់ ។ ដូច្នេះ ខ្ញុំ​នៅតែ​និយាយ​តាំងពីដើម​ថា សន្ធិសញ្ញា​ហ្នឹង​[​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥] ត្រូវតែ​លុបចោល ។ ប៉ុន្តែ​គាត់​បាន​លុបចោល ហើយ​ធ្វើ​បន្ថែមទៀត ផ្ទុយ​នឹង​សន្ធិសញ្ញា​ក្រុងប៉ារីស ខ្ញុំ​យល់​ថា ផែនទី​របស់ខ្ញុំ​ផ្សេង ផែន​ដែល​លោក ហ៊ុន សែន យក​មក​ទុជាបានការនោះ​ផ្សេង ។​
VOD៖ នៅក្នុង​ការបំភ្លឺ​ចំពោះមុខ​រដ្ឋសភា កាលពី​ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការដែល​លោក ស៊ាន ប៉េង​សែ កាន់​ផែនទី​រត់​នោះ ដោយសារ​តែ​ប្រើ​ផែនទី​ខុសគ្នា​ហ្នឹងហើយ ។ សម្រាប់​លោក​យល់ថា ផែនទី​ដែល​លោក​កាន់ និង​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា សំអាង​លើ​អី ហើយ​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​កម្រិតណា​?
​លោក ស៊ាន ប៉េង​សែ​៖ ផែន​ដែល​ខ្ញុំ​កាន់​គឺ​ផែនទី​បារាំង ។ តាម​សន្ធិសញ្ញា​ក្រុង​ប៉ារីស ក៏​គេ​យក​ផែនទី​ហ្នឹង​ប្រើ​ដែរ ។ ហើយ​នៅ​ស្រុក​បារាំង​ក៏​មាន​ផែនទី​ហ្នឹង​ដែរ យើង​អាច​ទិញ​បាន​ដែរ តាម​ខ្នាត​១/១០០០០០ ។ ដូច្នេះ លោក ហ៊ុន សែន ថា​ខ្ញុំ​យក​រត់​មក​ស្រុក​បារាំង ខ្ញុំ​មិនមែន​រត់​ទេ គឺ​ដោយសារតែ​កុំមុយនីស្ត​ចូលទៅ ខ្ញុំ​ក៏​មក​ស្រុក​បារាំង​មុន​ហ្នឹង ។ ផែនទី​ហ្នឹង​ខ្ញុំ​មក​ជាប់​ខ្លួន​សម្រាប់ ជជែក​ជាមួយ​យួន​ជំនាន់​នោះ ប៉ុន្តែ​ដល់​ធ្លាក់​ទៅ អត់​បាន​ជជែក ។ ផែនទី​ហ្នឹង​ប្រើ​តាំងពី​ក្រុង​ហ្សឺ​ណែវ​មក អត់​មាន​ផែនទី​ថ្មី​ទេ ។ ផែនទី​នោះ​ធ្វើ​មុន​ឆ្នាំ​១៩៥៣ ក្រោយ​៥៣​អត់​មាន​ធ្វើ​ទេ ។ ធ្វើ​មុន​ឆ្នាំ​១៩៥៣ យួន​ក៏​ទទួលស្គាល់​ដែរ​ក្នុង​ឆ្នាំ​១៩៦៧ ខ្ញុំ​និយាយ​តែ​យួន​មួយ​ទេ ។ ហើយ​បន្ទាប់មក មុន​ឆ្នាំ​១៩៧៩អាមេរិកកាំង​ក៏​ទទួល​ដែរ ។ ខ្ញុំ​យក​ផែនទី​ហ្នឹង​តាម​ព្រះករុណា ដែល​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ គ្មាន​ផែនទី​អី​ថ្មី​ទេ ។ លោក ហ៊ុន សែន អត់​និយាយថា មាន​ផែនទី​ពីរ​ទេ ។ ផែនទី​ដែល​ត្រឹមត្រូវ​គឺ​ផែនទី​បារាំង​ខ្នាត​១/១០០០០០ ។ ចំណែក​ផែនទី​អាមេរិកកាំង​១/៥០០០០ ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៨៥ ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា ។ គាត់​លាក់​មិន​ប្រាប់​ថា​មាន​ផែនទី​ពីរ​ដាក់បញ្ចូល​គ្នា​ទេ គឺ​ផែនទី​បារាំង​ជាង​៤០​សន្លឹក និង​ផែនទី​អាមេរិកកាំង​២៦​សន្លឹក​ដាក់​បញ្ចូល​គ្នា ។ ដូច្នេះ​សន្ធិសញ្ញា​ក្រុងប៉ារីស​គេ​ដឹងថា ធ្វើ​ហ្នឹង​វា​មិន​ត្រឹមត្រូវ គេ​លុបចោល ។ ហើយ​លោក ហ៊ុន សែន ដឹង​ហើយ​ថា​សន្ធិសញ្ញា​ក្រុងប៉ារីស​ធ្វើឡើង​សម្រាប់​លុបចោល​សន្ធិសញ្ញា​ទាំងអស់នោះ ព្រោះ​ផ្ទុយ​រដ្ឋធម្មនុញ្ញ​តែ​រដ្ឋាភិបាល​លាក់​មិន​ឲ្យដឹងថា មាន​ផែនទី​អាមេរិកកាំង​បញ្ចូល​ក្នុង​នោះ​ផង ។​
VOD៖ បើ​តាម​លោក​ប្រធាន រដ្ឋាភិបាល​បោះបង្គោល​ព្រំ​ដែន​ផ្អែក​លើ​ផែនទី​អាមេរិកាំង តែ​ផែនទី​ដែល​គូស​ដោយ​បារាំង​ដែល​មាន​ការទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ [​រដ្ឋាភិបាល​មិន​បាន​ប្រើ​ទេ​] ។ ដូច្នេះ ការបោះបង្គោល​ព្រំដែន​បាន​ប៉ុន្មាន​កន្លងមក មាន​ការទទួលស្គាល​ពី​អន្តរជាតិ​ទេ​?
​លោក ស៊ាន ប៉េង​សែ​៖ គណៈកម្មការ​ព្រំដែន​កម្ពុជា យើង​អត់​ទទួល​ស្គាល់​ទេ ព្រោះ​ផ្ទុយ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ។ បានជា​គេ​ឲ្យ​លុប​ចោល​ព្រោះ​គេ​ដឹងថា ពេល​លោក ហ៊ុន សែន ធ្វើការ​ក្រោមបង្គាប់​គេ គឺជា​ផែនទី​ខុស​ទាំង​អស់ ។​
VOD៖ ចំណែក​ព្រំដែន​នៅ​ខេត្ត​ដែល​បាន​បោះបង្គោល​រួចហើយ នៅ​ចំណុច​ព្រៃ​តា​មេ​ង មាន​ព្រែកជីកចាស់ និង​ថ្មី ។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា បង្គោល​នោះ​បោះ​ចូល​ដី​ខ្មែរ​ជិត​មួយ​គីឡូម៉ែត្រ​កន្លះ ។ តើ​លោក​យល់​ម៉េច​ដែរ​?
​លោក ស៊ាន ប៉េង​សែ​៖ អាហ្នឹង​យូ​ណាស់​ហើយ ព្រែក​វិញ​តេ​នោះ​គឺ​យួន​បង្ខិត​ចូល​មក​ដី​ខ្មែរ​ជាង​មួយ​គីឡូ​យូរណាស់​ហើយ ។ ហ្នឹង​ត្រូវ​លោក ហ៊ុន សែន ការពារ​ព្រែក​វិញ​តេ​នោះ តាម​ផែនទី​ដែល​យើង​មាន ។ បឹងតេ​ហ្នឹង​ជា​របស់​ខ្មែរ​តាំងពី​មុន​មក​។ ស្រួល​ទេ​បើ​ដោះស្រាយ​តាម​ការពិត ទៀងត្រង់​ជាមួយ​គ្នា រវាង​ប្រទេស​ជិតគ្នា ព្រោះ​បើ​ចេះ​តែង​ចង់បាន​ដី​គេ​មិនចេះចប់ រស់នៅ​ជាមួយគ្នា​មិន​បាន​ទេ ៕
​សូម​សរសេរ​មក​លោគ អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

No comments: