A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 May 2015

លោក ហ៊ុន សែន ព្រមាន​បោះឆ្នោត​ទម្លាក់​​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា



អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya

ដោយ ម៉ម មុនីរតន៍
2015-05-05 RFA


គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​ឆ្លើយ​តប​ណា​មួយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ព្រមាន​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​ឡើយ​ទេ។ លោក ហ៊ុន សែន ចាត់​ទុក​ថា ឥរិយាបថ​របស់ លោក កឹម សុខា ដែល​តែង​តែ​រិះគន់​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា នេះ គឺ​ជា​វប្បធម៌​ដែល​មិន​អាច​ទទួល​បាន​ឡើយ។
ភាព​ស្ងប់ស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ទំនង​ជា​ចង់​រក្សា​ជំហរ​នៃ​សន្តិភាព​ក្នុង​ការ​តបត​ជាមួយ​ដៃគូ​របស់​ខ្លួន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​វាយ​បក​ប្រឆាំង​សារ​នយោបាយ​វិញ​នៅ​ពេល​ណា​មាន​ការ​រិះគន់​ចំៗ​លើ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មើល​ទៅ។
សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​បាន​យូរ​អង្វែង​នោះ​ឡើយ។
ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ កើត​មាន​ឡើង​ភ្លាមៗ​តាម​រយៈ​សារ​ជា​លាយលក្ខណ៍​អក្សរ បន្ទាប់​ពី​មាន​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល ២​នាទី និង ៤៧​វិនាទី​របស់ លោក សម រង្ស៊ី ហើយ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ផង។
វីដេអូ​ឃ្លីប​ដែល​ធ្វើ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​នោះ ដោយសារ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដើម្បី​ចាប់​ចោរ ត្រូវ​ចូល​ឲ្យ​កៀក​ចោរ​សិន។ សារ​នយោបាយ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ពេល​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ដោយ​លើក​យក​សម្ដី​របស់​អ្នក​គាំទ្រ​ថា លោក កឹម សុខា ពិត​ជា​ក្លាហាន​នៅ​ពេល​ទៅ​សហរដ្ឋ​អាមេរិក មិន​ខ្ចី​ជួប លោក ហ៊ុ សែន ទេ ក៏ប៉ុន្តែ លោក សម រង្ស៊ី វិញ​ធូរ​ណាស់ ឆាប់​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី។
ឋិត​ក្រោម​ហេតុផល​នេះ​ហើយ ទើប លោក ហ៊ុន សែន ផ្ញើ​សារ​ទៅ លោក សម រង្ស៊ី វិញ​ភ្លាម​ក្រោយ​ពី​ឃើញ​វីដេអូ​ឃ្លីប​នេះ ដោយ​ស្នើ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាប់​ចោរ​ត្រូវ​ចូល​ឲ្យ​កៀក​ចោរ​សិន​នោះ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​ព្រមាន​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ទៀត​ផង ប្រសិន​បើ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រិះគន់​ទៀត​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​លោក​ផ្ទាល់។


វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ជាច្រើន​ដង​សុំ​ការ​បំភ្លឺ​ពី លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ នៅ​ថ្ងៃ​ទី​៥ ឧសភា។
បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា ប្រទេស​កម្ពុជា សព្វថ្ងៃ កំពុង​តែ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ។ លោក​អះអាង​ថា បើ​ផ្អែក​លើ​បទដ្ឋាន​គតិយុត្តិ គឺ​នាយក​រដ្ឋមន្ត្រី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋសភា។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ការ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ​មិន​ដូច្នេះ​ឡើយ គឺ​រដ្ឋសភា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។ ជាង​នេះ​ទៀត គឺ​រាល់​សេចក្តី​សម្រេច​នានា ត្រូវ​ឆ្លង​កាត់​មនុស្ស​តែ​ម្នាក់​គត់ គឺ​លោក ហ៊ុន សែន តែ​ម្តង។ លោក នី ចរិយា បន្ត​ថា «បែរ​ទៅ​ជា​អង្គការ​នីតិប្រតិបត្តិ​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​អង្គការ​នីតិប្បញ្ញតិ​ទៅ​វិញ។ បាន​ន័យ​ថា អង្គការ​នីតិប្បញ្ញតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អង្គការ​នីតិប្រតិបត្តិ ជាពិសេស​ទៅ​ទៀត គឺ​ថា​ស្ថាប័ន​ជាតិ​កំពូលៗ​ទាំងអស់​ហ្នឹង ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី ជា​បុគ្គល​តែ​ម្តង»
ដោយ​ឡែក លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត យល់​ឃើញ​ថា កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នេះ វា​មិន​សំខាន់​អ្វី​ឡើយ ក្រៅ​ពី​ដើម្បី​ឡាន​ទំនើប ប្រាក់​ខែ​ខ្ពស់ និង​មុខ​មាត់​ប៉ុណ្ណោះ​នោះ។ ដោយ​ឡែក​បើ​ពិនិត្យ​ជា​រួម​សម្រាប់​មុខ​តំណែង​មួយ​នេះ នៅ​មិន​ទាន់​បាន​ធ្វើ​អ្វី​ធំ​ដុំ​សម្រាប់​ជាតិ​ប៉ុន្មាន​នោះ​ទេ។ ជាង​នេះ​ទៀត លោក អ៊ូ វីរៈ អះអាង​ថា ច្បាស់​ណាស់ លោក ហ៊ុន សែន ពិត​ជា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ឲ្យ​ខ្ទាត​ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​ដោយ​ប្រាកដ​មែន។ ដោយសារ​តែ​សំឡេង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង ៦៨​អាសនៈ អាច​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា បាន​ដោយ​ងាយ ព្រោះ​ត្រូវ​ការ​តែ​សំឡេង ៥០% បូក​១ ប៉ុណ្ណោះ​នោះ។ លោក អ៊ូ វីរៈ បន្ត​ថា «គណបក្ស​ប្រជាជន​មាន​សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា ក្នុង​ការ​ទម្លាក់ លោក កឹម សុខា បាន​ដោយសារ​រូបមន្ត​សភា​របស់​យើង​ហ្នឹង គឺ​មិន​មែន​ជា​រូបមន្ត​បែង​ចែក​ជា​ភាគរយ​ទៅ​លើ​តាម​សំឡេង​ឆ្នោត​ទេ។ អ៊ីចឹង​បាន​ន័យ​ថា គណបក្ស​ដែល​ឈ្នះ​ឆ្នោត បើ​សិន​ជា​ចង់​សឹង​ថា​ទៅ​អាច​ទៅ​យក​តួនាទី និង​អំណាច​ទាំងអស់​ក៏​បាន​ដែរ រួម​ទាំង​គណៈកម្មការ​សភា​ទាំង ៩ ឥឡូវ ១០ ផង។ អ៊ីចឹង​មិន​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ទេ»
យ៉ាង​ណា​ក៏ដោយ កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​របស់ លោក កឹម សុខា នេះ ហាក់​មាន​ភាព​រង្គោះរង្គើ​សម្បើម​ណាស់ ចាប់​តាំង​ពី​ដើម​ទី​មក។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​នៃ​រដ្ឋសភា លោក ងួន ញិល កាល​ណោះ​នៅ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​ឡើយ សឹង​មិន​ចុះ​ចេញ​ពី​កៅអី​នេះ​ផង បើ​ទោះ​ជា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ផ្លាស់ប្ដូរ​ភ្លាមៗ​បន្ទាប់​ពី​សមាជិក​សភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​រួច​យ៉ាង​ណា​ក៏ដោយ។
ក្រោយ​ពី​សារ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ​នេះ ជា​ញឹកញយ លោក ហ៊ុន សែន តែង​គំរាម​ដក លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជាច្រើន​លើក​ច្រើន​សា បន្ទាប់​ពី​ឃើញ​ថា លោក កឹម សុខា នៅ​តែ​ផ្គើន​សម្ដី និង​បន្ត​វាយ​បក​ប្រឆាំង លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​សំចៃ​មាត់​នោះ។
ការ​បន្ត​រិះគន់​របស់ លោក កឹម សុខា ដោយ​មិន​ខ្វល់​ពី​កៅអី​សភា​របស់​លោក​នោះ លោក កឹម សុខា ធ្លាប់​អះអាង​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ជា​រឿង​ធម្មតា​ទេ​ត្រូវ​តែ​មាន​វប្បធម៌​រិះគន់ ដើម្បី​ស្ថាបនា​ដូច​នេះ៕

1 comment:

Kim Ea said...

The fissure of the unbreakable promise start to crack bigger and bigger . The culture of peaceful negotiation from the two parties in secret without consulting or discussing the precise strategic future plan for opponent parties prosperity were a substantiate downward to the breakup . Dictator regime who stole election by force start to wake up and successfully declare with full authority .Even at the day time in front of media, he ordered and authorize his rack a tag bulk of spies under his supervision to methodically use surveillance to control or record of CNRP members who dare to criticize the wrongdoing of his government . In the mean time dictator want to use a draconian law to vote one of his vicious attacker of his fail policy down, if he's not stop badmouthing his administration . Did this is not a sign of fracture up his opponent, what else you can say ? In the absence of meaningful,and unacceptable use of rubber stamp to intimidate the opponents with insolvency protocol in the long dramatic discord of Khmer problem . Khmer citizen specially in the opposition group who have a big hope for stability step for good democracy in the future to come start to despair , somber and disdain from this event, and the unification promise will chatter in to piece by this SAM KOK strategy .