A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 May 2015

មនុស្ស​ជិត​​៤​​ពាន់​នាក់​ចូល​រួម​ជិះ​កង់​ដើម្បី​ថែ​រក្សា​បរិស្ថាន



School of Vice: Rosewood forest decimated; mountains and hills chipped away to feed construction 'boom'; river and coastal sands sold off; land and forests destroyed and leased for 99 years; more hydro-electric dams in the pipe line; state assets gone; critically endangered rare dolphin species dying; beggars are everywhere; tourists are attacked and raped; beaches and streets are inundated with uncollected rubbish; the roads are the new 'killing fields'; the good go hungry or in jail whilst the wicked and murderous roam free and fattened; the heat wave is becoming unbearable... And I haven't even sipped my morning coffee yet!

Let me know if I have missed anything of note.
----
ដោយ ប្រាជ្ញ ចេវ
2015-05-10 rfa
ក្រុម​អ្នក​ជិះ​កង់​​ជិត ៤​​ពាន់​នាក់ នាំ​គ្នា​ជិះកង់​ដើម្បី​បរិស្ថាន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
UK in Cambodia Photo

មហាជន​ជិត ៤.០០០​នាក់ នាំ​គ្នា​ជិះ​កង់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បម្រែបម្រួល​អាកាសធាតុ។ ការ​ជិះ​កង់​នេះ ដឹកនាំ​ដោយ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​បាន​រៀបចំ​ដំណើរ​កម្សាន្ត​ដោយ​ការ​ជិះ​កង់​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​ចេញ​ដំណើរ​ពី​ពហុកីឡាដ្ឋាន​អូឡាំពិក និង​កាត់​តាម​ស្ថានទូត​នានា​នៃ​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប។

អ្នក​ចូល​រួម​ទាំង​នោះ​មាន​កង់​ម្នាក់​មួយៗ​រៀង​ខ្លួន ពាក់​មួក​ពណ៌​ស និង​អាវ​យឺត​ស​ដូច​គ្នា នាំ​គ្នា​ជិះ​កង់​ដោយ​សន្សឹមៗ​ពោរពេញ​ដោយ​ទឹក​មុខ​ញញឹម​ស្រស់ស្រាយ។ គោល​បំណង​ធំៗ​នៃ​ការ​ជិះ​កង់​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រធានបទ​ថា អឺរ៉ុប​លើក​កម្ពស់​ការ​ជិះកង់​ដើម្បី​អាកាសធាតុ​ល្អ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ។

ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ថ្លែង​ថា យុទ្ធនាការ​ធ្វើ​ឡើង​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប កំពុង​រក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​បន្ត​ថា ការ​ជិះ​នេះ​សមស្រប​ទៅ​នឹង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​បរិយាកាស​ល្អ៖ «ថ្ងៃ​នេះ​មាន​អ្នក​ចូល​រួម​ច្រើន​មែន​ទែន ខ្ញុំ​រីក​រាយ​ណាស់​ចំពោះ​វត្តមាន​នេះ»។

អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន ក្រៅ​ពី​នេះ​ក៏​មាន​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា និង​តំណាង​ទូត​នានា​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ ក្រុម​អ្នក​ជិះ​កង់​ធ្វើ​ដំណើរ​ចេញ​ពី​ពហុកីឡាដ្ឋាន​អូឡាំពិក ទៅ​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ឆ្លង​កាត់​តាម​បណ្ដា​ស្ថានទូត​ចំនួន ៤ ដែល​ជា​សមាជិក​របស់​សហគមន៍​អឺរ៉ុប និង​រមណីយដ្ឋាន​វត្តភ្នំ និង​សហភាព​អឺរ៉ុប រួច​ហើយ​វិល​ចូល​ពហុកីឡាដ្ឋាន​អូឡាំពិក​វិញ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន លើក​ឡើង​ថា ការ​ជិះកង់​នេះ​ដើម្បី​កែ​លំអ​បរិស្ថាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ថ្លែង​ថា នេះ​ជា​យុទ្ធនាការ​មួយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ក្នុង​កិច្ច​ការពារ​បរិស្ថាន៖ «ការ​ចូលរួម​នេះ​ដើម្បី​កែ​លំអ​បរិស្ថាន ក៏​ដូចជា​លើក​ស្ទួយ​បរិយាកាស​នៅ​ក្នុង​រាជធានី។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ចូល​រួម​នេះ»។

មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ប៉ុក ពូន ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​អ្នក​ចូល​រួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ព្រម​ទាំង​មាន​ការ​ចូល​រួម​ចំណែក​ពី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្ដិ យល់​ថា រដ្ឋាភិបាល​មាន​លំអៀង​ដោយសារ​មាន​សកម្មភាព​ការពារ​បរិស្ថាន​របស់​សង្គម​ស៊ីវិល​អាជ្ញាធរ​តែងតែ​ប្រឆាំង​និង​រារាំង៖ «ទូទៅ​ខ្ញុំ​អបអរ​សាទរ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​អន់​ចិត្ត​បន្តិច ព្រោះ​ពេល​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ធ្វើ​សកម្មភាព​ដូច​នេះ​សមត្ថកិច្ច​មិន​អនុញ្ញាត​ទេ»។

អ្នក​ចូល​រួម​ជិះ​កង់​ម្នាក់​ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ លោក សិន ធារិទ្ធិ ប្រាប់​ក្រោយ​ពេល​ជិះ​កង់​ថា ទោះ​លោក​ហត់​អស់​កម្លាំង ប៉ុន្តែ​លោក​សប្បាយ​ចិត្ត ព្រោះ​មាន​អ្នក​ចូល​រួម​ច្រើន​យល់​ដឹង​ថា ការ​ជិះ​កង់​ចូល​រួម​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។ យុវជន​រូប​នេះ​ចង់​ឃើញ​មាន​យុទ្ធនាការ​ជិះ​កង់​ដូច​នេះ​ក្នុង​ក្រុង​ត​ទៅ​ទៀត៖ «ហត់​គួរ​សម​ដែរ ប៉ុន្តែ​ភាព​ហត់​នឿយ​ចេញ​អស់​ពី​ខ្លួន​ពេល​ឃើញ​អ្នក​ចូល​រួម​ច្រើន»។

យោង​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ឆ្នាំ​២០១៥ ជា​ឆ្នាំ​សំខាន់ និង​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​នៃ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​បញ្ហា​អាកាសធាតុ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភព​ផែន​ដី​មាន​និរន្តរភាព៕

1 comment:

Anonymous said...

Ah...Umm...What if Cambodia is the trial field on which the UN Sustainable Development Agenda is being experiment on? Maybe even the Killing Fields was an experiment of the UN?

You may retort that UN stands for world justice...But how many people who work for the UN read all the UN bylaws? Unless the insidious stuff been kept away from public view or public don't care to know in this case leave it all to BS, MD's and PhD's...

Yes Mr. School of Voice, you have missed that the third killing field is the youth entertainment industry. They have been brainwashed with unhealthy ideals and perversion. Not that I watch much of it but what little I see I cannot bear. They are heaping on more corruptions and lies from America and Europe that will not lead to a healthy society but a decay and degeneration of behavior. This will affect the climate more than no trees.

I believe in conservation of the environment, but not what Al Gore promotes. This world will burn because of the environmental uncleaness of its inhabitants. [meaning people's morality has no bearing on their behavior, "Do as thou will" attitude]

Magog