Cambodian indigenous communities traditionally rely partly on forest resources for their livelihood. Image: Oxfam |
School of Vice: Recent media reports quoted Hun Sen as rejecting the suggestion that his administration particularly favours Vietnam in the granting of vast ELC areas. 'Vietnam [through its "companies" or "investors"] simply put in the most applications', he pointed out.
If that was the case, is it so shocking that Vietnam persistently made [or makes] the most applications for 99 years land leases? Could it be that he still remains ignorant of Vietnam's renown historical craving for its neighbours' territories; of her relentless pursuit of this craving regardless of means and, consequences to her victims, and that Hun Sen himself had been placed at the helm of that ruling administration for the same reason?
It comes as no surprise that the Vietnamese have chosen to pursue their territorial ambition in stages by implementing this goal via so-called 'economic development' channels such as the ELCs and, within isolated border regions proximate to Vietnam's expanding frontiers inhabited in the main by Cambodia's various indigenous peoples whose world-views are even more limited than their counterparts' throughout the rest of the Kingdom. These are peoples who are even more socially and politically marginalised in rights and protection than the rest of the population. Ironically, these isolated ethnic groups had been among the first to have been recruited by the North Vietnamese, along with so many illiterate Cambodian peasants to fight the ruling regimes in Phnom Penh, and some among them remain [nominally] in high-ranking positions in government today, including Y Chhean [of Jarai extraction] - former Pailin governor and once trusted army commander of Pol Pot with Chinese military training experience.
Y Chhean isn't unaware of the plight of most of these isolated peoples and communities with their forests and ancestral lands seized off them for commercial mining and timber operations in recent years, including the fate of his own Jarai people where ever they maybe found. He, along with Hun Sen and so many others swelling his zombie-like entourage that accompany those endless lectures and platforms for childish tantrums, has been persuaded that it is to their personal interest to enjoy, and be satisfied with, all their undreamed-of worldly privileges on offer, rather than acting true to their conscience - if they had one. Besides, they are not expected to 'work' for the said privileges. That's not their actual job description or function at all. What's important for them to remember is that, without Vietnam's interventions their lowly backgrounds and appearance alone would have kept them all socially and physically marginalised, frowned upon and abused - yes, in short, a fate not dissimilar to that endured by those communities currently victimised by the ELC phenomenon.
---
ដោយ រដ្ឋា វិសាល
2015-05-16 rfa
2015-05-16 rfa
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ មេហ្គាហ្វើស (Mega First Corporation Berhad) កំពុងបន្តឈូសឆាយទៅលើតំបន់ព្រៃដែលសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចំនួនពីរក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងថា ព្រៃនោះជាតំបន់អាស្រ័យផលជាប្រភពទឹកប្រើប្រាស់ និងជាតំបន់បន្សល់នូវវប្បធម៌ប្រពៃណីអ្នកភូមិ។
ពួកគាត់អះអាងថា ការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុននេះ ក្រុមអាជ្ញាធរពាក់ព័ន្ធមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ស្ដីពីផលប៉ះពាល់ប្រជាពលរដ្ឋឡើយ។
ប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសាររស់នៅភូមិពូលេះ និងភូមិពូរ៉ែង ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី គ្រោងដាក់ញត្តិជូនប្រមុខរាជរដ្ឋាភិបាល ស្នើសុំលុបចោលគម្រោងផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនសម្បទាន មេហ្គាហ្វើស ដែលពួកគាត់បារម្ភថា ផលប៉ះពាល់ធនធានធម្មជាតិ និងជីវភាពរស់នៅសហគមន៍នឹងកើតមានឡើង ខណៈក្រុមហ៊ុនបន្តឈូសឆាយព្រៃដើម្បីយកដីដាំដំណាំកសិឧស្សាហកម្ម។
ក្រុមហ៊ុន មេហ្គាហ្វើស របស់ប្រទេសម៉ាឡេស៊ី ទទួលបានដីសម្បទានជាង ៩ពាន់ហិកតារនៅស្រុកអូររាំង តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១២ ក៏ប៉ុន្តែក្រុមហ៊ុននេះទើបធ្វើការឈូសឆាយព្រៃឡើងវិញ កាលពីខែមេសា។ ការឈូសឆាយនេះ អ្នកភូមិជនជាតិដើមភាគតិចព្នង រស់នៅជាប់នឹងតំបន់ដីសម្បទានមានការភ្ញាក់ផ្អើល ដោយសារព្រៃឈើដែលក្រុមហ៊ុនកំពុងឈូសឆាយមួយផ្នែកធំ ជាព្រៃអ្នកភូមិអភិរក្សព្រៃឈើ ជម្រកសត្វព្រៃ និងជាព្រៃអាស្រ័យផលតាមប្រពៃណីជនជាតិដើម។ ព្រៃនោះ ក៏ជាតំបន់មានសក្ដានុពលបង្កើតសហគមន៍ទេសចរណ៍ និងមានអូរធម្មជាតិចំនួនពីរជាប្រភពទឹកសម្រាប់អ្នកភូមិប្រើប្រាស់។
តំណាងអ្នកភូមិពូលេះ លោក ចាស់ ក្លើត កត់សម្គាល់ថា អ្នកភូមិមិនបានដឹងជាក់លាក់ពីគម្រោងផ្តល់ដីសម្បទាននេះទេ ពីព្រោះអាជ្ញាធរមូលដ្ឋានភូមិឃុំមិនបានផ្សព្វផ្សាយជូនដំណឹង ឬពិគ្រោះយោបល់ជាមួយសហគមន៍ មុននឹងឯកភាពប្រគល់ដីតំបន់នោះសម្រាប់គម្រោងវិនិយោគរបស់រាជរដ្ឋាភិបាលឡើយ។ លោកបន្តថា ព្រៃតំបន់នោះជាតំបន់ព្រៃស្រោង លាតសន្ធឹងពីតំបន់កង់រឡង់ជាប់ដែនជម្រកសត្វព្រៃភ្នំណាមលៀ រហូតដល់ព្រំដែនប្រទេសវៀតណាម៖ «ក្រុមហ៊ុនមុននឹងធ្វើអត់មានសិក្សាជាមួយប្រជាពលរដ្ឋទេ គាត់ធ្វើតាមអាជ្ញាធរភូមិឃុំ។ ដល់អ៊ីចឹងពួកខ្ញុំអត់សុខចិត្ត។ កាប់ព្រៃគេយកអាប៊ុលរុញឈើធំៗ មានរូបថត ខ្ញុំលួចថតនៅកន្លែងក្រុមហ៊ុន»។
តំណាងអ្នកភូមិពូរ៉ែង លោក ទឺយ ធិ បញ្ជាក់ថា អ្នកភូមិមិនយល់ព្រមផ្តល់ដីតំបន់នោះសម្រាប់ការវិនិយោគទេ ពីព្រោះតំបន់នោះជាអតីតភូមិចាស់បន្សល់វប្បធម៌ប្រពៃណីជនជាតិដើម ដូចជាតំបន់ព្រៃត្រណម ព្រៃកប់សពដូនតា និងដោយឡែកព្រៃនោះជាសម្បត្តិធនធានធម្មជាតិមានតម្លៃទៀតផង។ លោកថា អ្នកភូមិកំពុងប្រមូលស្នាមមេដៃគាំទ្រញត្តិ សុំលុបចោលការផ្តល់ដីសម្បទាននេះវិញ៖ «កំពុងឈូសឆាយហើយ ឥឡូវកំពុងរៀបចំប្ដឹងក្រុមហ៊ុនហ្នឹង។ មុនធ្វើវិនិយោគមួយៗ ធ្វើម៉េចកុំលាក់ជាមួយប្រជាពលរដ្ឋ ធ្វើតែជាមួយមេភូមិមេឃុំ ស្រុកថាប្រជាពលរដ្ឋយល់ព្រមមិនមែនទេ។ ឥឡូវកំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅអាដហុក (adhoc) ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងដាក់ជូននាយករដ្ឋមន្ត្រី»។
ផ្ទុយពីការអះអាងរបស់សហគមន៍ មេឃុំដាក់ដាំ លោក សម វណ្ណី បញ្ជាក់ថា ក្រសួងបរិស្ថាន គឺជាអ្នកគ្រប់គ្រងតំបន់ព្រៃនោះ ក៏ប៉ុន្តែក្រសួងជំនាញនេះបានសិក្សាកាត់ផលប៉ះពាល់ប្រជាពលរដ្ឋរួចហើយ។ លោកថា អាជ្ញាធរខេត្តបានជូនដំណឹងតាមរយៈមន្ត្រីភូមិឃុំ និងតំណាងចាស់ទុំប្រចាំភូមិ ស្ដីពីគម្រោងវិនិយោគ និងការសិក្សាហេតុប៉ះពាល់បរិស្ថានជូនប្រជាពលរដ្ឋត្រឹមត្រូវ៖ «ដីចម្ការពួកគាត់ គេកាត់អស់ហើយតើ! ព្រៃនេះព្រៃតំបន់បរិស្ថាន បរិស្ថានគេសម្រេចឲ្យទេ។ ប៉ះព្រៃអារក្សអ្នកតា គេកាត់អស់ហើយតើ! តំណាងចាស់ទុំទៅជាមួយ ប៉ុន្តែមិនបានទៅទាំងអស់ទេ»។
ទិន្នន័យសិក្សារបស់ក្រុមហ៊ុន មេហ្គាហ្វើស រកឃើញថា មានប្រជាពលរដ្ឋជាង ១០០គ្រួសារ និងដីជាង ៨០០ហិកតាររបស់ប្រជាពលរដ្ឋឋិតក្នុងតំបន់ផ្តល់ដីសម្បទាន។
គាំទ្រការបញ្ជាក់របស់អាជ្ញាធរឃុំដាក់ដាំ អភិបាលស្រុកអូររាំង លោក នង ទុណ្ណារី ថ្លែងថា ការតវ៉ា គឺជាសិទ្ធិរបស់ពលរដ្ឋ ក៏ប៉ុន្តែតំបន់ព្រៃសម្បទានដែលអ្នកភូមិតវ៉ាឋិតនៅជាង ២០គីឡូម៉ែត្រពីភូមិ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថានចុងក្រោយ មុននឹងទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។ លោកថា ក្រសួងបរិស្ថាន អនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយដីប្រមាណ ៥០ហិកតារ ដើម្បីធ្វើថ្នាលបណ្ដុះកូនកៅស៊ូ៖ «កន្លងទៅយើងកាត់ជូនគាត់តាំងពីដីព្រៃខ្មោច ដីតមដីចម្ការ ជាក់ស្តែងពិនិត្យទៅក្នុងផែនទីដែលឲ្យក្រុមហ៊ុនធ្វើការវិនិយោគជាង ៩ពាន់ហិកតារ យើងដកដល់ទៅជាង ៨០០ហិកតារ យើងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល។ យើងកំពុងបោះបង្គោលព្រំផលប៉ះពាល់ហ្នឹងឲ្យចប់»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខេត្តមណ្ឌលគិរី ឲ្យដឹងថា ព្រៃនៅតំបន់កង់រឡង់ ជាតំបន់ព្រៃស្រោងសម្បត្តិធនធានធម្មជាតិ មិនមែនជាកម្មវត្ថុផ្តល់ជាដីសម្បទាននោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការផ្តល់តំបន់ព្រៃស្រោងជាសម្បទានសេដ្ឋកិច្ច ថាជាទង្វើខុសច្បាប់។ លោកកត់សម្គាល់ថា ព្រៃស្រោង គឺជាតំបន់ដែលប្រជាពលរដ្ឋជនជាតិដើម អភិរក្សផ្នែកជំនឿប្រពៃណី។ ហេតុនេះ អាជ្ញាធរពាក់ព័ន្ធគួរតែសិក្សាហ្មត់ចត់ មុននឹងផ្តល់ដីសម្រាប់គម្រោងសម្បទាន ចៀសវាងបង្កផលប៉ះពាល់ប្រពៃណីអ្នកភូមិ៖ «រាល់ការចេញអនុក្រឹត្យតែងមានទំនាស់គ្រប់ទីកន្លែងពាក់ព័ន្ធនឹងដីធ្លី ដោយសារតែមន្ត្រីថ្នាក់ក្រោមជាតិធ្វើការប្រហែស មិនដិតដល់ គ្មានការសិក្សាច្បាស់លាស់ ហើយអត់បានចុះមកពិនិត្យទីតាំងថាព្រៃស្រោង ឬពាក់កណ្ដាលស្រោង ឬមានផលប៉ះពាល់»។
កាលពីខែមេសា ឆ្នាំ២០១៤ ប្រជាពលរដ្ឋភូមិពូលេះ និងភូមិពូរ៉ែង បានប្រតិកម្មមិនផ្ដិតមេដៃលើឯកសាររបស់អាជ្ញាធរឃុំស្រុក បានប្រគល់ឯកសារនោះមកមេភូមិ ចលនាឲ្យអ្នកភូមិផ្ដិតមេដៃជាថ្នូរទទួលប្រាក់គោលនយោបាយពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលទទួលបានដីសម្បទាននៅតំបន់នោះ៕
No comments:
Post a Comment