A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

កម្ពុជា​មិន​ពេញ​ចិត្ត​នឹង​ការ​រិះគន់​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក


ដោយ សិរីមុនី
2015-05-20 rfa

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣។

កម្ពុជា​មិន​ពេញ​ចំពោះ​ការ​រិះគន់​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ លោក វីល្លៀម ថត (William E. Todd) ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​គ្រប់គ្រង​សហជីព និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត។​

​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត ថា​មិន​គួរ​ព្រហើន​ហ៊ាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​កម្ពុជា ឡើយ បើ​ទោះ​បី​លោក​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​ក៏ដោយ។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត និយាយ​ថា មុខមាត់​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ខ្ញុំ​ចូល​រួម​អំពាវនាវ​ដើម្បី​សកម្មភាព​ទៅ​កាន់​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​ផ្សាយ​នូវ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រៀបចំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ។



ជុំវិញ​ការ​រិះគន់​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​លិខិត​របស់​ក្រសួង​ការបរទេស​នេះ​ទេ ដោយ​លោក​អះអាង​ថា លោក​មិន​ទាន់​ទទួល​លិខិត​រិះគន់​នេះ​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​នៅ​បំណាច់​ខែ​ឧសភា នេះ៖ «»។

​ទាក់​ទឹង​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទូរគមនាគមន៍ និង​អ៊ីនធឺណិត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន លុប​ចោល​នូវ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​សង្គម​ស៊ីវិល​អះអាង​ថា ច្បាប់​នេះ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​កាយវិការ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ដែល​សំដែង​ពី​ការ​ព្រួយ​បារម្ភ​ពី​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ជាតិ អន្តរជាតិ និង​ច្បាប់​គ្រប់គ្រង​សហជីព​មាន​តម្លាភាព​មែន​នោះ រដ្ឋាភិបាល​ត្រូវ​តែ​បើក​វេទិកា​សាធារណៈ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាជន អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឲ្យ​បាន​លើក​ឡើង​នូវ​រាល់​កង្វល់​ផ្សេង​របស់​ពួក​គាត់ បើ​ពុំ​នោះ​ទេ ការ​ចេញ​ច្បាប់​នេះ​គឺ​ដើម្បី​បង្កើន​ឥទ្ធិពល​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ៕

No comments: