A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 May 2015

តុលាការ​កោះ​ហៅ​លោក មាជ សុវណ្ណារ៉ា ឡើង​សវនាការ​ថ្ងៃ​ទី​ ១៩


Wed, 6 May 2015
មាស សុខជា PPP
លោក មាជ សុវណ្ណារ៉ា នៅ​សាលាដំបូង​កន្លងមក​​។ ម៉ៃ វីរៈ


ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សម្រេច​លើ​ជោគវាសនា​​របស់​លោក មាជ សុវណ្ណារ៉ា មន្រ្តី​ជាន់ខ្ពស់ និង​ជា​ប្រធាន​​​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​គណបក្ស​ប្រឆាំង​ថា តើ​គាត់​មាន​​ពិរុទ្ធភាព ឬ​អត់ នៅក្នុង​​​ខែ​នេះ បន្ទាប់ពី​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​អំពើ​បះបោរ។

លោក មាជ សុវណ្ណារ៉ា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​​​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កោះ​ដោយ​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ក្នុង​សវនាការ​ជំនុំជម្រះ ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី ១៩ ​។

លោក មាជ សុវណ្ណារ៉ា ថា លោក​បាន​ទទួល​​ដីកា​កោះ​ពី​តុលាការ​រួច​ហើយ លោក​នឹង​បង្ហាញ​ខ្លួន​តាម​ការកោះ ដោយ​លោក​រំពឹង​ថា លោក​នឹង​ត្រូវ​បាន​​​​​លើកលែង​ឲ្យ​រួច​ផុត​ពី​ការចោទប្រកាន់ ​ដោយសារ​តែ​ករណី​លោក​គឺជា​ករណី​នយោបាយ ​ហើយ​​វិបតិ្តនយោបាយ​ត្រូវ​បាន​បញ្ចប់​រួច​ហើយ ដោយ​វប្បធម៌​សន្ទនា រវាង​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ លោក​ថា៖ ​«​មាន​ការឯកភាព​ជាតិ វប្បធម៌​​សន្ទនា មិន​​យក​ខ្មែរ​ជា​សត្រូវ​ទេ ខ្ញុំ​នឹង​ត្រូវ​បាន​គេ​លើកលែង​ទោស​»។



លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ការបះបោរ និង​ចូលរួម​ក្នុង​​អំពើ​បះបោរ បន្ទាប់ពី​មាន​បាតុកម្ម​ហិង្សា​នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​មុន​។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ហើយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា។

លោក ជូង ជូងី មេធាវី​ការពារ​លោក មាជ សុវណ្ណារ៉ា ​បាន​ថ្លែង​ថា ការ​ជំនុំជម្រះ​នឹង​សម្រេច​ថា​តើ កូនក្តី របស់​លោក​មាន​ពិរុទ្ធ ឬ​អត់ និង​ថា លោក​នឹង​ទៅ​ការពារ​កូនក្តី ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​​នីតិវិធី​របស់​តុលាការ​ទេ៕ TK

No comments: