A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 May 2015

មាស សុខសោភា ​ទៅ​ឃុំ​រកា​ជួប​អ្នក​​ឆ្លង​មេរោគ​អេដស៍


កញ្ញា ​មាស សុខសោភា​។ វុទ្ធី


Fri, 8 May 2015 ppp

ឈឹម ស្រីនាង and ស៊ូ វុទ្ធី
ភ្នំពេញ: បើ​ទោះ​ជា​​មមាញឹក​នឹង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជាប់​គ្នា​រដឹក​សឹងតែ​លែង​ស្គាល់​ផ្ទះសម្បែង​ក្ដី ក៏​​កំពូល​តារាចម្រៀង​ មាស សុខសោភា បាន​​ដាក់​គម្រោង​ការ​ចុង​សប្ដាហ៍​នេះ ដោយ​នាំ​​​យក​អំណោយ និង​ថវិកា​ទៅ​ជួយ​ជនរងគ្រោះ​ដោយសារ​ការ​ឆ្លង​មេរោគ​អេដស៍ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

តារាស្រី​​​មាន​ទឹកដម​សំនៀង​ពីរោះ​ និង​ល្បី​ឈ្មោះ​តាមរយៈ​សកម្មភាព​មនុស្សធម៌ ព្រមទាំង​ក្លាហាន​ចេញ​មុខ​ការពារ​ព្រៃឈើ​ធម្មជាតិ​រហូត​ដល់​មាន​អ្នកគាំទ្រ​ក្នុង​បណ្ដាញ​សង្គម​ច្រើន​លើសលប់​ដល់​ជាង​ ១ ​លាន​នាក់​នោះ បាន​និយាយ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ផ្ទាល់​ក្នុង​ជំនួប​កម្មវិធី​​​ប្រគំ​តន្ត្រី​ចុងសប្ដាហ៍​ ថា នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​​នេះ កញ្ញា​នឹង​​នាំ​យក​​អំណោយ​​​ថវិកា​​ជូន​​ប្រជាជន​​ប្រមាណ​​ ៣០០ ​នាក់​​​ដែល​កំពុង​រង​ទុក្ខវេទនា​ពី​ការ​ឆ្លង​មេរោគ​អេដស៍​ដោយសារ​កំហុស​គ្រូពេទ្យ​ដែល​មិន​មាន​វិជ្ជាជីវៈ​ នៅ​ឃុំ​រកា។



កញ្ញា មាស សុខសោភា បាន​​និយាយ​ថា៖ «នៅ​ចុង​សប្ដាហ៍​នេះ ពេល​ខ្ញុំ​ទៅ​ច្រៀង​ខនសឺត​​នៅ​ខេត្ត​ប៉ៃលិន ខ្ញុំ​នឹង​ឆៀង​ចូល​ទៅ​ខេត្ត​បាត់ដំបង​ដើម្បី​ជួប​បងប្អូន​នៅ​ឃុំ​រកា។ ខ្ញុំ​ទៅ​ទី​នោះ​គឺ​ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ដល់​ពួកគាត់​ដែល​ឆ្លង​មេរោគ​អេដស៍​នោះ កុំ​ឲ្យ​ពួកគាត់​បាក់​ទឹកចិត្ត គឺ​ត្រូវ​មាន​សង្ឃឹម​រស់នៅ​ឲ្យ​ដូច​គេ​ឯង​ធម្មតា​អ៊ីចឹង​​​»។

ស្ថាបនិក​​​មូលនិធិ «បេះដូង​ មាស​ សុខសោភា» ដែល​​បង្កើតឡើង​ក្នុង​​គោលបំណង​ឧបត្ថម្ភ​​ជនរងគ្រោះ​មហន្តរាយ​ ជួយ​ប្រជាជន​ជួប​ទុក្ខលំបាក រួមចំណែក​​​លើក​កម្ពស់​ការ​អប់រំ​ និង​ថែរក្សា​បរិស្ថាន​ព្រៃឈើ​ធម្មជាតិ​នោះ បាន​ឲ្យ​ដឹង​ថា អំណោយ និង​ថវិកា​ផ្ដល់​ជូន​ប្រជាជន​​ឆ្លង​មេរោគ​អេដស៍​លើក​នេះ​គឺ​​​​រំលេច​ចេញ​ពី​ទឹកចិត្ត​របស់​សប្បុរសជន រួម​ទាំង​​​ញើស​ឈាម​របស់​​រូបនាង​ផ្ទាល់។

កញ្ញា​​បាន​​ថ្លែង​ប្រាប់​ភ្នំពេញ​​ ប៉ុស្ដិ៍​ ទៀត​ថា៖ «ខ្ញុំ​នឹង​នាំ​យក​ថវិកា​ ព្រមទាំង​សម្ភារ​ប្រើប្រាស់​​តិចតួច​ទៅ​ជូន​ប្រជាជន​​​ប្រមាណ​ ៣០០ ​នាក់​នៅ​ឃុំ​រកា ដោយ​ម្នាក់​ទទួល​បាន​ថវិកា​ ៥ ​ដុល្លារ និង​របស់របរ​ប្រើប្រាស់​ខ្លះៗ»។

លោក មាស សុខរតនៈ ដែល​ជា​បងប្រុស និង​ជា​អ្នកនាំពាក្យ​របស់​កញ្ញា មាស សុខសោភា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «សោភា នឹង​ឆ្លៀត​ទៅ​ចែក​អំណោយ​ដល់​​ប្រជាជន​រងគ្រោះ​​​ឃុំ​រកា​នៅ​ថ្ងៃ​ទី​ ៨ ខែ​ឧសភា នេះ​ហើយ»។

គួរ​រំឭក​ថា ករណី​​នៃ​ការ​រីក​រាលដាល​ឆ្លង​មេរោគ​អេដស៍​លើ​មនុស្ស​ជាង​ ២៣០ ​នាក់​​ដ៏​គួរ​ឲ្យ​រន្ធត់​​​នៅ​​ឃុំ​រកា បាន​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន ដោយ​ជនសង្ស័យ​ជា​​គ្រូពេទ្យ​ភូមិ​​ឈ្មោះ យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​ខេត្ត​​បាត់ដំបង​​សម្រេច​​ឃុំ​ខ្លួន​​​​ជាមួយ​ការ​ចោទប្រកាន់​​​បី​បទល្មើស​ ដែល​​អាច​​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

No comments: