A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 March 2015

Will the 55 CNRP members who protested against Ms Ke Sovannaroth be expelled from the party? អ្នក​តវ៉ា​៥៥​រូប របស់​បក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​«ដក»​ពី​សមាជិក​បក្ស?

ក្រុមការងារគណបក្រសង្គ្រោះជាតិ ខេត្តសៀមរាប ប្រមាណ៥៥រូប អាចនឹងដកចេញ ពីក្រុមការងារគណបក្ស ក្នុងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ។
<{$post.title}>
រូបខាងឆ្វេង៖ សកម្មភាពតវ៉ា របស់មន្ត្រីថ្នាក់ខេត្តរបស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការធំ របស់គណបក្ស។ (រូបថត monoROOM.info/H. Vuthy)
សេចក្តីសម្រេចចិត្តមួយ នឹងត្រូវចេញដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលនឹងឡើងទៅកាន់ ខេត្ត​សៀមរាប ក្នុងថ្ងៃទី៥ ខែមីនានេះ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ដែលក្រុមការងារបក្សសង្គ្រោះជាតិខេត្តសៀមរាប ទាមទារឲ្យប្តូរតំណែង​លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តនេះ។ នេះបើតាមការបញ្ជាក់​របស់​លោក សុខ គឹមសេង សមាជិកក្រុម​ប្រឹក្សាគណបក្ស ​ខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ។
សមាជិកក្រុមប្រឹក្សាគណបក្ស ប្រចាំខេត្តសៀមរាបរូបនេះ មិនបានធ្វើអត្ថាធិបាយអ្វីលំអិត នូវកិច្ចស្វែងរក​ដំណោះ​ស្រាយ នៃជម្លោះផ្ទៃក្នុងគណបក្សនោះឡើយ ព្រោះវាជាការងារ របស់ក្រុមប្រឹក្សាគណបក្សថ្នាក់ជាតិ។ លោកគ្រាន់​តែ​បង្ហាញ​ថា សមាជិកបក្សទាំងអស់ នឹងរង់ចាំដំណោះស្រាយមួយ ពីប្រធានគណបក្សក្នុងថ្ងៃនេះ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​គណបក្សប៉ុណ្ណោះ។
មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ក្រុមការងារចំនួន៥៥នាក់ ដែលបានឡើងមកតវ៉ា ដល់ស្នាក់ការធំ នៅរាជធានីភ្នំពេញនោះ ត្រូវ​បាន​សម្រេចធ្វើការលប់ឈ្មោះ ចេញពីបញ្ជីបំរុង នៃសមាជិកគណបក្សហើយ ព្រោះតែពួកគេ មិនបានគោរព​តាម​បទ​បញ្ជាផ្ទៃក្នុង និងលក្ខខន្តិកៈរបស់គណបក្ស។
មន្រ្តីរូបនេះ បានធ្វើការពន្យល់ដូច្នេះថា៖ «អ្នកទាំងនោះ មិនបានធ្វើតាមយន្តការផ្ទៃក្នុង របស់បក្សជាមុន។ ត្រូវមាន​បណ្តឹង មកទីស្នាក់ការបក្សប្រចាំខេត្ត បន្ទាប់មកចូលតាមអចិន្ត្រៃយ៍បក្ស។ ក្រោយអចិន្ត្រៃយ៍បក្ស ទទួលបាន​បណ្តឹង​ហើយ ត្រូវធ្វើការអញ្ជើញសាម៉ីខ្លួន មកធ្វើការសាកសួរបញ្ជាក់ និងដោះស្រាយ។»
លោកបានបញ្ជាក់ថា អ្នកឬទាំង៥៥រូបនោះ មិនមានតួនាទីអ្វីនៅក្នុងបក្សឡើយ គ្រាន់តែជាសមាជិកបំរុងរបស់​គណបក្ស​ប៉ុណ្ណោះ មិនទាន់ទាំងបានបញ្ចូល ជាសមាជិកគណបក្សពេញសិទ្ធិនៅឡើយ គ្រាន់តែជាមន្រ្តីគាំទ្ររបស់​គណបក្ស​ប៉ុណ្ណោះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ នាព្រឹកនេះ ដោយ​គ្មានអ្នកទទួលទូរស័ព្ទ។ តែមន្រ្តីជាន់ខ្ពស់ដដែលនោះ បានបង្ហើបទៀតថា សេចក្ដីសម្រេចបញ្ឈប់ ក្រុមការងារ​ទាំង​៥៥​រូបនោះ ពីសមាជិកបំរុងរបស់គណបក្ស ក្នុងកិច្ចប្រជុំគណកម្មការនាយក កាលពីរសៀលថ្ងៃទី៤ ខែមីនានេះ នៅ​ទីស្នាក់ការ​កណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានប្រធាន និងអនុប្រធានបក្ស។
កាលពីថ្ងៃទី០១ និង០២ ខែមីនា ឆ្នាំ២០១៥កន្លងមក ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ប្រមាណ៥៥រូប បានប្រមូល​ផ្តុំគ្នា ដើម្បីតវ៉ាទាមទារ ឲ្យផ្លាស់ប្តូរលោកស្រី កែវ សុវណ្ណរតន៍ ឲ្យចេញពីប្រធានក្រុមការងារខេត្តសៀមរាប ក្នុងមូល​ហេតុ​បក្សពួក​និយម គ្មានយុត្តិធម៌ និងគ្មានតម្លាភាព។
លោក សេង រដ្ឋា អនុប្រធានក្រុមសម្របសម្រួល ស្រុកក្រឡាញ់ខេត្តសៀមរាប ក៏ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់​បានដែរ នាព្រឹកនេះ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកបានថ្លែង កាលពីថ្ងៃទី២ ខែមីនា មុខស្នាក់ការ​គណបក្ស​រាជធានីភ្នំពេញថា មូលហេតុចំបង នៃការចង់ផ្លាស់ប្តូរប្រធានក្រុមការងារនេះ ក៏ព្រោះតែ ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ តាមបែបអំណាច​ប្រមូលផ្តុំ។ លោកបន្តថា៖ «ប្រធានក្រុមការងារនេះ ហាក់ដូចជា មិនមានប្រជាធិបតេយ្យ នៅក្នុងបក្សទាល់តែសោះ។ (…) ដូចជា​ការ​ចាត់តាំងក្រុមការងារ ដើម្បីធ្វើការនោះវិញ មើលទៅវាហាក់បីដូច ជាមាន​លក្ខណៈ​បក្សពួកនិយម គ្រួសារនិយម ដែលមិនមាន​ប្រជាធិបតេយ្យទាល់តែសោះ។»
ទាក់ទងនឹងការទាមទារទម្លាក់លោកស្រី កេ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងាររបស់ខេត្តសៀមរាប ដោយ​សមាជិក​​ក្រុម​ប្រមាណ​៥៥នាក់នោះ ត្រូវបានលោកស្រីផ្ទាល់ អះអាងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២ ខែមីនា កន្លង​មក​នេះ​ថា ការងាររបស់លោកស្រីមានច្រើន ចាំបាច់ត្រូវ​ធ្វើការ​ដោះ​ស្រាយ និង​ត្រូវ​អនុវត្ត​ភ្លាមៗ ក្នុងពេលមួយជាក់លាក់ ដោយ​មិន​ត្រូវ​ការ​រង់ចាំ អ្នកដែលមិនទំនេរ មកធ្វើការ​ជា​មួយ​នោះ​ឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានចាត់ទុកថា នេះជាការតវ៉ា ដែល​ស្តែងឡើង តាមលិទ្ធិប្រជាធិបតេ្យមួយ ដ៏ពិតប្រាកដ មិនថាក្នុងសង្គម ក្នុងប្រទេស និងក្នុងគណបក្សឡើយ។ តែ​យ៉ាងណាក៏ដោយ មុននឹងមានការតវ់ានេះឡើង ក៏ត្រូវធ្វើតាមច្បាប់ប្រទេស សង្គម ឬគណបក្សជាមុនដែរ។ លោក​បាន​បញ្ជាក់ថា «ការតវ៉ាក្នុងសង្គមប្រជាធិបតេយ្យ វាបែបហ្នឹងឯង។ (...) ប្រជាធិបតេយ្យ កាលណាមានការខុសឆ្គង ការមិន​ពេញចិត្ត គេធ្វើការទាមទារ ធ្វើការតវ៉ា ឬជំទាស់ដោយសន្តិវិធី មិនម្តងម្កាលទេ អាចកើតឡើងជាញឹកញាប់ ឬសឹង​គ្រប់​ពេលវេលា។ (...) ថ្នាក់ដឹកនាំទាំងនោះ ក្នុងការដោះស្រាយបញ្ហាតវ៉ា ឬការទាមទារ ក៏ត្រូវមានភាពចាស់ទុំ ក្នុងការ​ដោះ​ស្រាយ​បញ្ហានោះ។ (...) តែក៏ត្រូវមើលថា ការតវ៉ានោះ គោរពបទដ្ឋានច្បាប់នានា របស់គណបក្សនោះដែរឬទេ។»៕

No comments: