A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 March 2015

Tycoon Kith Meng to wed actress Srey Toch Chamnan on 20th March លោក គិត ម៉េង និង​អ្នកនាង​ ស្រីតូច ចំណាន ចែក​ធៀប​រៀប​ការ​នៅ​កោះពេជ្រ​

ធៀប​អញ្ជើញ​ភ្ញៀវដែល ភ្នំពេញ ​ប៉ុស្តិ៍ ​ទើប​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី ​៤ ខែ​មីនា។
ធៀប​អញ្ជើញ​ភ្ញៀវដែល ភ្នំពេញ ​ប៉ុស្តិ៍ ​ទើប​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី ​៤ ខែ​មីនា។
ភ្នំពេញៈ ដំណឹង​ដែល​រំលេច​ពី​សេដ្ឋី​វ័យក្មេង​លោក​ គិត ម៉េង ដឹង​ដៃ​អតីត​សម្តែង​និង​ចម្រៀង​មាន​កំណើត​ពី​ដី​ជន​បទ​ធ្លាប់​ហូប​​​ក្តាម​ខ្យង​នៅ​​ខេត្តស្វាយ​រៀង​ អ្នកនាង​ ស្រីតូច ចំណាន ចូល​រោង​ការ​ក្រាប​ផ្ទឹម​បំពេញ​សិរី​សួស្តី ក្រោយ​សម្ព័ន​ស្នេហ៍​កើត​ឡើង​ច្រើន​ឆ្នាំខែ ​បង្កើត​កូន​ប្រុស​ស្រី​ចំនួន​ ៤ ​នាក់​នោះ ពេល​នេះ​​ច្បាស់​មួយ​រយ​ភាគ​រយ​ហើយ។
ធៀប​អញ្ជើញ​ភ្ញៀវដែល ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី ​៤ ខែ​មីនា បានបង្ហាញ​ឲ្យ​ឃើញ​ថា នៅ​លើ​អក្សរ ដែល​សរសេរ​​​នាមកូន​ប្រុស​ គិត ម៉េង ​បាន​បង្ហាញ​ថាមេបា ខាងកូន​កំលោះ ឯក​ឧត្តម លី ប៊ុនធឿន និង​លោកជំទាវ ឧកញ៉ា​ គិត ហ៊ុង​ឃី ​ហើយ​នៅ​ខាង​លើអក្សរ​​នាមកូនស្រី​​ ម៉ៅ ចំណាន បានបង្ហាញ​ឈ្មោះមេបាខាងស្រី ឯកឧត្តម ម៉ៅ ទី ​និង​លោក​ជំទាវ គង់ សោម៉ា​។
Kith Meng and Srey Toch Chamnan with their kids aboard their private jet.
នៅ​ក្នុង​ធៀបអញ្ជើញភ្ញៀវនេះ​ក៏​បានបញ្ជាក់​ពី​ថ្ងៃខែ​ដូច​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ផ្សាយថ្មីៗនេះ​ដែរ គឺនៅ​ថ្ងៃ​សុក្រទី ​២០ ខែមីនា ឆ្នាំ ​២០១៥​ ត្រូវ​នឹង​ថ្ងៃ ​១ ​កើត ​ខែចេត្រ ឆ្នាំមមី ដែល​ទទួល​ភ្ញៀវ​នៅ​មជ្ឈមណ្ឌល​សន្និបាទកោះ​ពេជ្រ​ ៥ អគារ (L+K+J,I,H)៕

1 comment:

Anonymous said...

Ah Kith Meng is a big parasite of Khmer society.