A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 March 2015

Tycoon Kith Meng and actress Srey Toch Chamnan invited 5,000 guests to their wedding គិត ម៉េង​-​ស្រី​តូច ចំណាន អញ្ជើញ​ភ្ញៀវ​ការ​ជាង​៥​ពាន់​ធៀប​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃព្រហស្បតិ៍ ទី5 មិនា 2015,

​បន្ថែម​ពីលើ​ដំណឹង​រៀបការ​ដោយ​គ្មាន​ស្រពិចស្រពិល​នៅ​ថ្ងៃទី​២០ មីនា ទិន្នន័យ​ថ្មី​មួយ​ដែល​VOD  ទើប​ទទួលបាន គឺ អ្នកនាង ស្រី​តូច ចំណាន និង​លោក​គិត ម៉េង កំពុង​ដើរ​ចែក​សំបុត្រ​ការ​រហូតដល់​ជាង​៥​ពាន់​សំបុត្រ ដោយ​មិន​ទាន់​គិត​បញ្ចូល​សំបុត្រ​មួយ មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​មក​២​នាក់​នោះ​ផង​។ ចំនួន​ភ្ញៀវ​ដែល​មាន​ចំនួន​ច្រើន​នេះ គឺជា​រឿង​ដ៏​កម្រ​សម្រាប់​មង្គលការ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
​ចុះ​ទៅ​ដល់​ទីតាំង​ភូមិគ្រឹះ​របស់​អ្នកនាង​ស្រី​តូច ចំណាន នៅក្រោយ​អតីត​ផ្ទះ​លន់ណល់ ឬ​ក្រោយ​ក្លិប​ហាត់ប្រាណ​ភ្នំពេញ​ស្ពត (​ម្ដុំ​ទួល​ទំពូង​) គ្មាន​អ្នកណា​មិនដឹង​នោះ​ទេ​ថា ថ្ងៃទី​២០ មីនា ក្នុង​ឆ្នាំ​២០១៥​នេះ គឺជា​ពិធី​រៀបចំ​មង្គល​របស់​អ្នកនាង និង​សេដ្ឋី គិត ម៉េង​។ ទាំង​ក្នុង និង​ក្រៅ​ភូមិគ្រឹះ​ត្រូវគេ​ឃើញ​សស្រាក់សស្រាំ​ដោយ​ជាង​ជួសជុល និង​អ្នក​តុបតែង ដើម្បី​រៀបរយ​ភូមិគ្រឹះ​ទាំងមូល ទុក​រៀបចំ​មង្គលការ មុន​ឈាន​មក​ធ្វើ​ពិធី​ទទួល​ភ្ញៀវ​ទ្រង់ទ្រាយ​ធំ​នៅ​កោះ​ពេជ្រ​៥​អាគារ​ពេល​ល្ងាច ។ 
​លោក កែវ លី​ញឹក វិស្វករ​ទទួល​ម៉ៅការ​ជួសជុល និង​កែកុន​ភូមិគ្រឹះ​របស់​អ្នកនាង ស្រី​តូច ចំណាន ដែល​កំពុង​ញាប់ដៃ​ញាប់ជើង​នៅ​របង​ខាងក្រៅ បាន​ថ្លែងប្រាប់​ថា អ្នកនាង​ស្រី​តូច ចំណាន និង​លោក​គិត ម៉េង បាន​ជួល​ឲ្យ​លោក​ម៉ៅកា​កែកុន​ទាំង​ខាងក្នុង​ខាងក្រៅ​ផ្ទះ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដើម្បី​ឲ្យបាន​រួចរាល់​នៅ​ពីរ​បី​ថ្ងៃ​ខាងមុខ សម្រាប់​រៀបចំ​មង្គលកា​រ​នៅ​ថ្ងៃ​២០ ខែ​មីនា ។ មេជាង​ដែល​អះអាង​ថា​ជំនាញ​ខាង​សាងសង់​វីឡា​ធំៗ​របស់​ក្រុម​អភិជន​សម្បូរ​ប្រាក់​រូបនេះ និយាយថា «​ខ្ញុំ​កុងត្រា​ជាមួយ​គាត់ ទោះជា​យ៉ាង​ម៉េច​ក៏​ត្រូវតែ​ខំ​ដាក់​ជាង​ឲ្យ​រួចរាល់​ពីរ​បី​ថ្ងៃ​ហ្នឹង​ដែរ ព្រោះ​គាត់​ប្រាប់​ហើយ​ថា ត្រូវ​យក​ផ្ទះ​ហ្នឹង​រៀប​មង្គលការ​ថ្ងៃទី​២០ ខែ​មីនា​»​។​

​គម្រោង​ដែល​លោក​ម៉ៅការ​រួមមាន រៀបចំ​កែច្នៃ​សួនច្បារ​ក្នុង​វីឡា​ឡើងវិញ លាប​ពណ៌​ផ្ទះ​ទាំង​ក្នុង និង​ក្រៅ បំពាក់​ភ្លើង​ក្នុង​បវិវេណ​ភូមិគ្រឹះ និង​រៀប​ការ៉ូ​ឈើ​ក្នុង​បន្ទប់​មួយ​ចំនួន ដើម្បី​ឲ្យមាន​ភាព​ប្រណិត ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​៤ ខែ​មីនា ម្សិលមិញ លោក​អះអាង​ថា គម្រោង​កែកុន​សម្រេច​បាន​ជាង​៩៥​ភាគរយ​ហើយ ដោយសារ​កិច្ច​កុងត្រា​មិន​អាច​បន្ត​អូស​ពេល​ឲ្យ​កៀក​ថ្ងៃ​រៀប​មង្គលការ​បាន ។ អ្នក​ឆ្លើយតប​នឹង​បទសម្ភាសន៍​រូបនេះ​បន្តថា «​ក្នុងផ្ទះ​ហ្នឹង​អត់​មាន​ការ៉ូ​កញ្ចក់​ទេ គឺ​ដូរ​ដាក់​ការ៉ូ​ឈើ​សាច់​ធ្នុង​ទាំងអស់ ដោយ​សូម្បី​តែ​សួន​ក៏​ដាក់​អា​ស្មៅ​ជ័រ​ទន់លេ​ខ​មួយ ដែល​នាំចូល​ពី​បរទេស ស្ទើរតែ​មើល​ដឹងថា​ជា​ស្មៅ​សិប្ប​និមិត្ត​នោះ​ផងដែរ ហើយ​បើ​និយាយ​ពី​តម្លៃ​គិត​អត់​ទាន់​ដឹង​នោះ​ទេ ព្រោះ​គ្រាន់តែ​ថ្លៃ​កុម្មង់​ការ៉ូ​ឈើ និង​សម្ភារ​កំប៉ិកកំប៉ុក​ហ្នឹង​អស់​ជាង​ជាង​៣​ម៉ឺន​ដុល្លារ​ហើយ »​។
កម្មករ​ជួសជុល និង​កែ​លម្អភូមិគ្រឺះ​របស់​អ្នក​នាង​ ស្រីតូច ចំណាន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ (រូបភាព៖ វង្ស សុម៉ាលីន)
​មេជាង​ម៉ៅការ​រូប​នេះ​ប្រាប់​ថា ផ្ទះ​វីឡា​របស់​អ្នកនាង​មានតម្លៃ​យ៉ាងហោច​ក៏​ជាង​១​លាន​ដុល្លារ​ដែរ ដោយសារ​តែ​បាន​បំពាក់​សុទ្ធតែ​គ្រឿង​ឈើ និង​គ្រឿង​សង្ហា​រឹម​ថ្លៃៗ​មកពី​ក្រៅ​ប្រទេស ។ នោះ​មិន​ទាន់​រាប់បញ្ចូល​តម្លៃ​ដី ដែល​អ្នកនាង​ទិញ​ពង្រីក​រហូត​ធ្វើឲ្យ​ផ្ទះ​វីឡា​របស់ខ្លួន ក្លាយ​ជា​ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​នោះ​ផង ។​
​ពាក់ព័ន្ធ​នឹង​ផែនការ​រៀបការ​វិញ បុរស​អ្នកមើល​ខុស​ត្រូវ​ក្នុងផ្ទះ​របស់​អ្នកនាង​ស្រី​តូច ចំណាន​ម្នាក់ ដែល​ចេញ​មក​ជជែក​ជាមួយ​វិស្វករ​ម៉ៅការ​ជួសជុល​កាលពី​ល្ងាច​មិញ  បាន​អះអាង​ថា អ្នក​នាង​បាន​អញ្ជើញ​ភ្ញៀវ​រហូតដល់​ជាង​៥០០០​សំបុត្រ​ឯណោះ ខណៈ​ដែល​សំបុត្រ​មួយ​ត្រូវបាន​គេ​ប៉ាន់​ថា យ៉ាងហោច​នឹង​មាន​ការ​ចូលរួម​ដោយ​ស្វាមីភរិយា​២​ៗ​នាក់ ។ 
​សន្តិសុខ​ដែល​នៅ​បើកទ្វារ​ប្រចាំ​ភូមិគ្រឹះ​នោះ ព្រលយ​ថា «​ការ​ថ្ងៃ​២០(​មីនា​)​ហ្នឹង​គ្រាន់តែ​អ្នក​តែង​ផ្កា និង​ធ្វើ​រោង យក​គំរូ​មក​ឡើង​ប៉ុន្មាន​ដង​ឯណោះ​ទម្រាំ​ត្រូវ ឃើញ​ប្លង់​បានដឹង​តា​ឡូយ សូម្បីតែ​នៅ​អាងទឹក​ក៏​ដេគ័រ​ធ្វើ​គ្រប​ពីលើ​យ៉ាង​ស្អាត​ដែរ​»​។ បុរស​ដដែល​បញ្ជាក់​ទៀត​ថា អ្នកនាង​ស្រី​តូច ចំណាន និង​លោក​គិត ម៉េត មមាញឹក​ក្នុង​ការតុបតែង​តុបតែង​ភូមិគ្រឹះ​របស់​ខ្លួន​ដែល​ស្ថិតនៅ​ម្ដុំ​ទួល​ទំពូង​នោះ ប្រមាណ​ជាង​១​ខែ​មក​ហើយ ដើម្បី​ធ្វើឲ្យ​ប្រណិត​សម្រាប់​ពិធីមង្គលលើក​ដំបុង បើ​ទោះ​ជា​អ្នក​ទាំង​២​រួមរស់​ជាមួយ​គ្នា​មានកូន​៤​នាក់​រួច​ទៅ​ហើយ ។ 
​ប្រភព​ដែល​ទទួលបាន​ប្រាប់ថា ភាគច្រើន​នៃ​ភ្ញៀវ​ចំនួន​៥​ពាន់​នាក់​យ៉ាងតិច ដែល​បាន​អញ្ជើញ​នោះ សុទ្ធតែ​ជា​មន្ត្រី​កំពូល​នៃ​ថ្នាក់ដឹកនាំ​ទាំងអស់ ដោយ​រួមមាន​មន្ត្រី​ទូត និង​តំណាង​សភាពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​អាស៊ាន​ផងដែរ ។ ចំពោះ​សាមញ្ញ​ជន​ទំនង​មាន​តែ​ក្រុមគ្រួសារ​ជិតស្និទ្ធិ​របស់​អ្នកនា​ង​ស្រីតូច ចំណាន​នៅ​ខេត្ត​ស្វាយរៀង និង​បុគ្គលិក​ប្រចាំការ​របស់​ទូរទស្សន៍​CTN,  My TV ,CNC  ក្រុមហ៊ុន​ក្រោម​ឱវាទ​របស់​លោក​មួ​យ​ចំនួន​ប៉ុណ្ណោះ ខណៈ​ដែល​វត្ត​មាន​តារា​សិល្បៈ គឺ​ទាល់តែ​ជា​បុគ្គលិក​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ក្រុមហ៊ុន​របស់​លោក​ទើប​ទទួលបាន​លិខិតអញ្ជើញ​។​
​ប្រភព​ឆ្លើយ​ស្របគ្នា​នឹង​ការចុះផ្សាយ​របស់​VOD កន្លងមក បាន​អះអាង​ថា លោក​គិត ម៉េង សម្រេចចិត្ត​លើកស្ទួយ​អ្នកនាង​ស្រី​តូច ចំណាន ព្រោះតែ​ហេតុផល​អ្នកនាង និង​លោក​មាន​រាសី​យោងគ្នា ដោយ​មាន​ចិន​សែ​មួយរូប​ស្នើ​កុំឲ្យ​លោកគិត ម៉េង បោះបង់​អ្នក​នាង ស្រី​តូច ចំណាន នោះ​ផង​។ គាប់​ជួន​ជា​លោក​ត្រូវការ​ឲ្យ​កូន​ទាំង​៤​ដែល​ជា​ដំណក់ឈាម ក្លាយជា​អ្នក​ស្នង​មរតក​ដោយ​ស្របច្បាប់​ផង ទើប​ចំណង​អាពាហ៏ពិពាហ៍​នៅ​ថ្ងៃ​ទី​២០ មីនា​មួយ​នេះ​លេចឡើង ៕
សូម​សរសេរ​មក​លោក ​វង្ស សុ​ម៉ា​លីន តាម​រយៈ vongsomalin@yahoo.com

1 comment:

Anonymous said...

Ah Kith Meng is one of Ah Mer Yumphubals in Cambodia.
Go to hell Asshole blood sucker in Cambodia Kith Meng.