A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 March 2015

There is an irregularity in the promotion of Chheang Vun មាន​ភាពមិនប្រក្រតី​ខ្លាំង​ក្នុងករណី​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ជូន​ឯកឧត្តម ឈាង វុន​

Posted by  on March 9, 2015
Chheang Vun
តាមពិតទៅ ឯកឧត្តម ឈាង វុន អាយុ​៦៤​ឆ្នាំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ចាប់តាំងពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១១ មកម្ល៉េះ ប៉ុន្តែ​អ្វីដែល​បង្កប់​នូវ​មិន​ប្រក្រតី​ខ្លាំង​នោះ គឺ​ឯកឧត្តម​រូបនេះ​បែរជា​មានឱកាស​ទទួល​បានការ​ដំឡើង​ឋានន្ត​រ​ស័ក្តិ​ផ្លោះ​រំលង​៤​ថ្នាក់ ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ក្រោមរូបភាព «​ករណី​ពិសេស​» ទៅវិញ​។​
​ឯកឧត្តម ឈាង វុន ជា​ឧ​ត្ត​ម​មន្ត្រី​ឋិត​នៅក្នុង​ក្របខ័ណ្ឌ​ការងារ​ចំនួន​២ គឺ​៖ ១- ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ (​ហៅ​កាត់​ថា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​) និង ២- ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥​។​
​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឈាង វុន ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៤/១២៨៣ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ ក្រោមរូបភាព «​ករណី​ពិសេស​» ពោលគឺ​បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ផ្លោះ​រំលង​ចំនួន​៤​ថ្នាក់​។​
​ដោយឡែក យោងតាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៥/១២៥ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​បាន​ត្រាស់បង្គាប់ ដាក់​ឯកឧត្តម ឈាង វុន ឲ្យ​ចូលនិវត្តន៍​ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១១ តទៅ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់ និង​អ្នកតាមដាន​ដំណើរការ​កំណែទម្រង់រ​ដ្ឋ​បាល​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការរិះគន់​ចំនួន​២​ចំណុច ដូចតទៅ​៖ ១- ឯកឧត្តម ឈាង វុន ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាប់តាំងពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១១ ដោយមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥​នៅឡើយ​មកម្ល៉េះ បែរជា​ឯកឧត្តម​រូបនេះ​ទទួលបាន​ឱកាស​ពិសេស​ឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ នៅ​ចុងឆ្នាំ​២០១៤ ទៅវិញ​? ២- ឯកឧត្តម ឈាង វុន ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​តាំងពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១១ បែរជា​ទើប​ចេញ​ព្រះរាជក្រឹត្យ​នៅ​ដើមឆ្នាំ​២០១៥​ដាក់​ឲ្យ​ឯកឧត្តម​រូបនេះ​ចូលនិវត្តន៍​ទៅវិញ ដូច​ទុក​ឱកាស​ពិសេស​ឲ្យ​ឯកឧត្តម ឈាង វុន បាន​ឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ពោរពេញ​ដោយ​ភាពមិនប្រក្រតី​យ៉ាងច្បាស់​ក្រឡែត​៕
chheang vun-5-to-1 chheang vun-14

No comments: