A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 March 2015

Sam Rainsy said the new election law will be passed by the parliament very soon លោក សម រង្ស៊ី ថា​ច្បាប់​បោះឆ្នោត​ថ្មី​នឹង​ត្រូវ​អនុម័ត​មុន​ចុង​ខែ​មីនា​នេះ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី5 មិនា 2015 | 


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នា​ពេល​កន្លង​មក
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា ច្បាប់​ពីរ​ទាក់ទង​នឹង​ការបោះឆ្នោត​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ឲ្យបាន​មុន​ចុង​ខែ​មីនា និង​ជ្រើសរើស​សមាជិក​ថ្មី​ទាំង​៩​រូប​នៃ គ​.​ជ​.​ប ឲ្យបាន​មុន​ពាក់​កណ្ដាល​ខែ​មេសា ។​
​ការប្រកាស​នេះ​ធ្វើឡើង ខណៈពេលដែល ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​គ្រោង​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង សេចក្តីស្នើច្បាប់​ថ្មី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​សភា ។​
​លោក សម រង្ស៊ី សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​បាន​សម្រេច​បញ្ចប់​កិច្ចការ​រៀបចំ​ការបោះឆ្នោត​តាម​ផ្លូវច្បាប់ ដែល​ត្រូវ​ធ្វើ​នៅ​រដ្ឋសភា​ឲ្យ​ចប់សព្វគ្រប់​មុន​ចូលឆ្នាំ​ខ្មែរ ។ ដូច្នេះ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ពីរ​ទាក់ទង​នឹង​ការបោះឆ្នោត​ខាងមុខ ឲ្យបាន​មុន​ចុង​ខែ​មីនា​នេះ​៖ ច្បាប់​ទីមួយ គឺ​ច្បាប់​ស្តីអំពីការរៀបចំ និង​ការប្រព្រឹត្តទៅនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ហើយ​ច្បាប់​ទី​ពីរ គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បន្ទាប់ពី​ដាក់​បញ្ចូល​វិសោធនកម្ម​មួយចំនួន ។ ជា​ចុងក្រោយ រដ្ឋសភា​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី នៃ​គ​.​ជ​.​ប​. ទាំង៩ រូប ឲ្យបាន​មុន​ពាក់កណ្តាល​ខែមេសា​» ។​

​គួរបញ្ជាក់​ថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់​បឋម​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​មាន​ចំនួន​១២​ជំពូក និង​១៧០​មាត្រា ត្រូវបាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​នៃ​បក្ស​ទាំង​ពីរ​បញ្ចប់​កិច្ចពិភាក្សា​កែសម្រួល​ចំណុច​សេសសល់​ចំនួន​១៥ កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែ​មីនា​។ មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់ថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី ដែល​ក្រុម​ការងារ​កំណែទម្រង់​នៃ​បក្ស​ទាំងពីរ​បាន​បញ្ចប់​ការពិភាក្សា​នោះ មាន​ចំណុច​មួយចំនួន​អាក្រក់​ជាង​មុន ។​
​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) និង​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​របៀបវារៈ និង​ឯកសារ​ពាក់ព័ន្ធ​នៃ​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​បោះឆ្នោត ដែល​នឹង​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ ដោយ​អះអាង​ថា ដើម្បី​មាន​ពេលវេលា​ក្នុង​ការត្រៀម​សម្រាប់​ការចូលរួម​បញ្ចេញ​យោបល់  ធ្វើឲ្យ​ការពិគ្រោះ​យោបល់​មាន​អត្ថន័យ គុណភាព និង​តម្លាភាព ។ ទោះជា​យ៉ាងការស្នើ​នេះ​មិនទាន់​មាន​ការឆ្លើយតប​ពី​គណបក្ស​ទាំង​ពីរ​នៅឡើយ​ទេ ៕​
សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

No comments: