អត្ថបទ 18-03-2015 | ដោយ VAYO TEAMS
ថ្លែងបញ្ចប់ក្នុងពិធីជួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ នៅស្រុកត្រាំកក់ ខេត្តតាកែវនៅថ្ងៃទី១៧ ខែមីនា នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា;ការកែទម្រង់ច្បាប់បោះឆ្នោះថ្មីសំរាប់២០១៧ -២០១៨ ខាងមុខនេះ និងមានភាពល្អប្រសើរជាងអាណត្តិមុនៗ&។ ហើយលោកក៏បានធានាចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា នៅពេលខាងមុខនិងមិនមានទេ ចំពោះការលួចបន្លំសន្លឹកឆ្នោត។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសង្កត់ធ្ងន់ថា លទ្ធផលដែលគណបក្សសង្គ្រោះជាតិ ទទួលបាននៅពេលនេះ គឺបានមកដោយសារ ការបង្រួបបង្រួម រវាងរូបលោក និងលោកកឹម សុខា។ ចំណែកមានការលើកឡើងថា មានការព្រួយបារម្ភខ្លាច គណបក្សសង្គ្រោះជាតិ ចាញ់បោកគណបក្សប្រជាជនកម្ពុជា លោកបានបញ្ជាក់ថា ខ្លួនលោកផ្ទាល់ និងលោក កឹម សុខា ជាអ្នកធ្វើនយោបាយឆ្អិន ជាង២០ ៣០ឆ្នាំហើយ មិនអាចឡើយចាញ់បោកគណបក្ស កាន់អំណាចងាយៗនោះទេ។ នៅក្នុងនោះផងដែរ លោកក៏បានអះអាងថា ការបង្រួបបង្រួមរបស់គណបក្សសង្គ្រោះជាតិ មិនអាចយកទៅប្រដូចជាមួយគណបក្សហ្វ៊ុន ស៊ិនប៉ិចទេ។មិនអាចយកទៅប្រដូចដោយសារតែ ការបង្រួបបង្រួមរបស់គណបក្សហ្វ៊ុន ស៊ិនប៉ិច គឺរូបរួមដើម្បី ជូនគណបក្សកាន់អំណាចតែប៉ុណ្ណោះ ។
សម្លេង លោក សម រង្ស៊ី៖
ជាការកត់សម្គាល់ ចាប់តាំងពីច្បាប់បោះឆ្នោតថ្មី បានរៀបចំរួចរាល់មក មេដឹកនាំគណបក្សសង្គ្រោះជាតិ តែង តែឃោសនាទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ច្បាប់បោះឆ្នោតថ្មី គឺជាច្បាប់ល្អ ដែលគណបក្សសង្គ្រោះជាតិ បានខំប្រឹងប្រែងជាយូរណាស់មកហើយ ប៉ុន្តែខាងអង្គការសង្គមស៊ីវិលវិញបានចាត់ទុកថា ច្បាប់បោះឆ្នោតថ្មីនេះ មិនទាន់ល្អប្រសើរ ដោយសារការកែទម្រង់ ការបោះឆ្នោតដែលគណបក្សនេះ បានសន្យាជាមួយអ្នកគាំទ្រខ្លួននោះ នៅមិនទាន់ធ្វើបានសម្រេច៕
(ដោយ៖គួន សំបូរ)
1 comment:
Begin of Drgunzet's comment.
Sam Rainsy: I and Kem Sokha are the sort of politicians who won't allow ourselves to be cheated by the ruling party លោកសម រង្ស៊ី៖ខ្ញុំនិងលោកកឹម សុខាជាអ្នកធ្វើនយោបាយឆ្អិនមិនចាញ់បោកឡើយគណបក្សកាន់អំណាច
Wow, see that. He implied CPP is trying to cheat. CPP is the good guy and winning already, why cheat to get caught and lose credibility. Just be yourself and win when you are superior.
Drgunzet: I am the sort of poster who will not allow the Khmer posters to post lies, stupidity, incitement to chop up other people with axes and butcher knives.
Take that Khmer.
If I have my way, I will stop all the rampant and vicious rapes happening in Cambodia. Do you know that some Khmer rapists also killed the victims after the rapes so that the victims will not identify them.
-Drgunzet-
Post a Comment