A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 March 2015

Opposition leaders hope there would be amnesty for political prisoners មេដឹកនាំ​បក្ស​ប្រឆាំង​រំពឹង​ថា​នឹង​មាន​ការ​លើកលែង​ទោស​ចំពោះ​សកម្មជន​នយោបាយ

កឹម សុខា ៦២០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍ ខណៈ​​លោក​ទៅ​សួរ​សុខទុក្ខ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១២ មីនា ២០១៥។
RFA/Uon Chhin
មេដឹកនាំ​បក្ស​ប្រឆាំង​រំពឹង​ថា នឹង​មាន​ការ​លើកលែង​ទោស​ចំពោះ​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​នយោបាយ​ក្នុង​ដំណាក់​កាល​នៃ​ការ​សម្របសម្រួល​នយោបាយ​ចុង​ក្រោយ​នេះ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​បាន​អញ្ជើញ​សួរ​សុខទុក្ខ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១២ មីនា៖ «ក្រោយ​អំពី​ការ​អនុម័ត​ច្បាប់​បោះឆ្នោត ច្បាប់ គ.ជ.ប ចប់​ហើយ យើង​នឹង​លើក​បញ្ហា​នេះ​យក​មក​ជជែក​គ្នា ពីព្រោះ​កាល​ណា​យើង​មាន​ស្ថិរភាព​ហើយ យើង​មាន​ការ​សម្របសម្រួល​ហើយ យើង​ត្រូវ​តែ​សម្របសម្រួល​ឲ្យ​ចប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​មាន​ផល​រមាស់​ទាំង​អស់​គ្នា ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ទៅ​មុខ​ទៀត។ ជ្រើសរើស​សមាជិក គ.ជ.ប ៩​រូប​ហើយ​នឹង​ដាក់​ឲ្យ​សភា​ពេញ​អង្គ​ប្រជុំ​បោះឆ្នោត​អនុម័ត​លើ​សមាសភាព គ.ជ.ប ទាំង ៩​រូប​ហ្នឹង ថ្ងៃ​១៣ ខែ​៤ មុន​ចូល​ឆ្នាំ អ៊ីចុះ​ហើយ ចូល​ឆ្នាំ​ខ្ញុំ​សង្ឃឹម​ថា គ.ជ.ប ក៏​ថ្មី ច្បាប់​បោះឆ្នោត​ក៏​ថ្មី ហើយ​អ្នក​ដែល​មាន​ទោស​នយោបាយ​ហ្នឹង គឺ​ត្រូវ​បាន​ដោះលែង​មាន​សេរីភាព»
មន្ត្រី និង​តំណាងរាស្ត្រ​មួយ​ចំនួន ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ប្រមាណ ៥០​នាក់​បាន​ចូល​រួម​ក្នុង​ការ​សួរសុខ​ទុក្ខ​សកម្មជន​នយោបាយ​ដែល​កំពុង​តែ​ជាប់​ឃុំ ប៉ុន្តែ​មន្ត្រី និង​តំណាងរាស្ត្រ ៥​រូប​ប៉ុណ្ណោះ រួម​ទាំង​លោក កឹម សុខា ផង បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក មាជ សុវណ្ណារ៉ា។
លោក មាជ សុណ្ណារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា ជា​អ្នក​ដឹក​នាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ ជាមួយ​គ្នា​នោះ សកម្មជន​គណបក្ស ១០​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​បន្តបន្ទាប់។

តុលាការ​កំពូល​បាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​មួយ​រូប​ទៀត គឺ​លោក អ៊ុក ពេជ្រសំណាង បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ឡើយ៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

Oh come on, it's obvious. Sam Rainsy and Kem Sokha both have sold out their own people. They both got ranks, titles, seats in the National Assembly. They even have a little fight over the pay-out from CPP too.

So now they only say, "We hope...", not "We will fight for...", "We will walk out of the National Assembly...".

Well, if you are stupid to support these two losers, you will end up losing even more, rotting in jail while the two making some big bucks.

-Drgunzet-