A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 March 2015

Meach Sovannara: his case is politically motivated លោក មា​ជ សុវណ្ណារ៉ា៖ សំណុំ​រឿងក្តី​របស់លោក ជា​រឿង​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ 04/03/2015 | ដោយ លី ម៉េងហួរ rfi
media
លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​RFI/ Siv Chana

កាលពី​ព្រឹក​ថ្ងៃទី៤ ខែមីនា​នេះ តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា។ បន្ទាប់ពី​សវនាការ​រ​យៈ​ពេល ៣០ នាទី ចៅក្រម​បានប្រកាសថា សាលក្រម​ក្នុង​សំណុំរឿង​ក្តី​សុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ប្រកាស នៅ​ម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។
ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី៤មីនា​នេះ តុលាការ​កំពូល ក៏បាន​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង និង​អតីត​ព្រះសង្ឃ សឺ​ន ហៃ ផងដែរ។
ក្នុងពេល​ឆ្មាំ​ពន្ធនាគារ បណ្តើរ​ចូល​បន្ទប់​សវនាការ​តុលាការ​កំពូល កាលពី​ព្រឹ​ថ្ងៃទី៤មីនា លោក មា​ជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា សំណុំ​រឿងក្តី​របស់លោក​ជា​រឿង​នយោបាយ ដែល​ទាមទារ​ឲ្យ​មានការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
 
លោក មា​ជ សុវណ្ណារ៉ា បាន​លើកឡើងថា ខ្ញុំ​គ្មាន​សង្ឃឹមថា បាន​នៅក្រៅ​ឃុំ ក្រៅពី​ការ​កាត់​ឲ្យ​មានទោស ហើយ​យើង​អត់​មានទោស​អ្វី​ទេ។ អីចឹង សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌ កុំ​ឲ្យ​មាន​សំពាធ​ចំពោះ​អ្នកនយោបាយ។ យើង​សង្ឃឹមថា មេដឹកនាំ​នឹង​ចរចា​ពី​បញ្ហា​នេះ បើសិនជា​គ្មាន​ការចរចា គ្មាន​សង្ឃឹម​ទេ ព្រោះ​អានេះ ជា​រឿង​នយោបាយ។
 
បន្ទាប់ពី​សវនាការ​រ​យៈ​ពេល ៣០ នាទី ចៅក្រម​តុលាការ​កំពូល បានប្រកាសថា សាលក្រម​ក្នុង​សំណុំរឿង​ក្តី​សុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ប្រកាស នៅ​ម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី៤មីនា​នេះ តុលាការ​កំពូល ក៏បាន​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង និង​អតីត​ព្រះសង្ឃ សឺ​ន ហៃ ផងដែរ។
 
លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៥មីនា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​អង្គសេចក្តី​លើ​សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១ នាក់ រួមទាំង​លោកមា​ជ​សុវណ្ណារ៉ា។ 
 
លោកមា​ជ​សុវណ្ណារ៉ា ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ១១ នាក់ ក្នុងនោះ ៥ នាក់ នៅក្នុង​ពន្ធនាគារ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម​រំ​ដោះ​ទីលាន​ប្រជាធិបតេយ្យ រវាង​បាតុករ និង​ក្រុម​កងសន្តិសុខ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១។ ជា​បទចោទប្រកាន់ ដែល​អាច​ប្រឈមមុខ​នឹង​ការផ្តន្

No comments: