A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 March 2015

Koy Kuong, spokesman for the Foreign Ministry, appointed as ambassadot to Australia លោក កុយ គួង​និង​មន្ត្រី​ក្រសួង​ការ​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​តែង​តាំង​ជា​អគ្គរាជ​ទូត

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅក្នុង​ពិធី​មួយ​នា​ពេល​កន្លងមក​។
លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅក្នុង​ពិធី​មួយ​នា​ពេល​កន្លងមក​។ ហេង ជីរ័ន
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ លោក កុយ គួង ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស អូស្ត្រាលី និង​នូវែលសូឡង់ រួម​ជាមួយ​និង​អគ្គ​រាជ​ទូត​ថ្មី​ផ្សេង​ទៀត នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​ករុណា សម្តេច​ព្រះ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៤ មីនា ដែល​ភ្នំពេញ ប៉ុស្តិ៍​ទើប​ទទួល​បាន​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ។
លោក កុយ គួង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​អគ្គរាជទូត ប៉ុន្តែ​ចំពោះ​បេសកម្ម​របស់​លោក នៅ​មិន​ទាន់​ដឹង​ថា នៅ​ពេល​ណា​ដែល​លោក​ត្រូវ​ចាក​ចេញ​ពី​កម្ពុជា ទៅ​ធ្វើ​អគ្គរាជ​ទូត​នៅ​ប្រទេស​ខាង​លើ​នៅ​ឡើយ​ទេ។
យោង​តាម​ប្រភព​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មិន​ត្រឹម​តែ​លោក កុយ គួង​ទេ ដែល​ត្រូវ​តែង​តាំង​ជា​អគ្គរាជ​ទូត នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត​ដែរ។
បេសកម្ម​សម្រាប់​អគ្គរាជទូត​គឺ​មាន​រយៈពេល​បី​ឆ្នាំ។
សូមរង់ចាំអានព័ត៌មានពិស្តារ...

No comments: