A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 March 2015

Khmer Krom to hold a series of seminars to discuss about problems Khmer Krom people are facing in Cambodia ខ្មែរ​ក្រោម​រៀបចំ​សិក្ខា​សាលា​អំពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា

ខ្មែរ​ក្រោម ៦២០
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ខ្មែរ​ក្រោម​លើក​ទី​១ នៅ​ទីស្នាក់ការ​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Yeang Socheametta
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ខ្មែរ​ក្រោម​លើក​ទី​១ នៅ​ទីស្នាក់ការ​របស់​ខ្លួន​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។
សិក្ខា​សាលា​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​អ្នក​ចូលរួម​អំពី​ស្ថានភាព និង​បញ្ហា​នានា​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នៅ​កម្ពុជា​ក្រោម និង​នៅ​កម្ពុជា កំពុង​ជួប​ប្រទះ។
សិក្ខា​សាលា​ដែល​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផង។ អ្នក​ចូលរួម​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ប្រឈម​របស់​ខ្មែរ​ក្រោម យន្តការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ខ្មែរ​ក្រោម និង​ការ​តស៊ូ​មតិ ជាដើម។
នាយក​កម្មវិធី និង​ជា​ប្រធាន​បណ្ដាញ​យុវជន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា បញ្ហា​ចម្បងៗ​ដែល​ខ្មែរ​ក្រោម​នៅ​កម្ពុជា កំពុង​ជួប​ប្រទះ​រួម​មាន ការ​រស់នៅ​លើ​ទីតាំង​រស់នៅ​ពិត​ប្រាកដ ដែល​ក្នុង​នោះ​លោក​ថា អ្នក​ខ្លះ​រស់នៅ​តាម​សំណង់​បណ្ដោះអាសន្ន តាម​ភ្លឺ​ប្រឡាយ ឬ​តាម​កូន​ខ្ទម​តូចៗ ជាដើម។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​បញ្ហា​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ការ​ទទួល​បាន​ការ​អប់រំ និង​ការ​រឹត​ត្បិត​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​ផង​ដែរ។

លោក​អះអាង​ថា បច្ចុប្បន្ន​មាន​អាជ្ញាធរ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ក្រោម ថា​ជា​ជនជាតិ​វៀតណាម ឬ​ជា​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​ឡើយ។ លើស​ពី​នេះ អាជ្ញាធរ​រដ្ឋាភិបាល ក៏​តែង​ឃ្លាំ​មើល​សកម្មភាព​របស់​ខ្មែរ​ក្រោម​ក្នុង​ពេល​ពួក​គេ​ប្រមូល​ផ្តុំ​គ្នា ឬ​ការ​លាប​ពណ៌​នយោបាយ ជាដើម។ លោក​ថា ការណ៍​នេះ គឺ​វា​ផ្ទុយ​ទៅ​នឹង​ក្តី​រំពឹង​របស់​ខ្មែរ​ក្រោម ដែល​ពួក​គេ​តែង​សង្ឃឹម​ថា នៅ​ពេល​ឡើង​មក​ដល់​កម្ពុជា ពួក​គេ​នឹង​ទទួល​បាន​ការ​រាប់​អាន និង​ការ​អាណិត​អាសូរ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។
លោក​បន្ត​ថា នៅ​ពេល​ខ្មែរ​ក្រោម​រៀបចំ​ពិធី​ម្តងៗ អាជ្ញាធរ​កម្ពុជា តែង​តែ​ឃ្លាំ​មើល​សកម្មភាព សូម្បី​តែ​កម្មវិធី​នៅ​ថ្ងៃ​នេះ​ក៏​មាន​នគរបាល​មក​ឃ្លាំ​មើល​ដែរ។ បំណង​របស់​ពួក​គេ គឺ​ចង់​ដឹង​ថា តើ​ពួក​យើង​ធ្វើ​អ្វី ដើម្បី​គេ​ងាយ​ស្រួល​តាម​ដាន ហើយ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម។
លោក សឺន ជុំជួន បន្ត​ថា សិក្ខា​សាលា​នៅ​ពេល​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ពិសេស​ខ្មែរ​ក្រោម​ដែល​មក​ពី​បណ្ដា​ខេត្ត​នានា ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​អំពី​ស្ថានភាព​ទូទៅ​របស់​ខ្មែរ​ក្រោម និង​ជំរុញ​ឲ្យ​ពួក​គេ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រោម។
ចំណែក លោក ភួង សុខា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម អះអាង​ថា លោក​បាន​មក​រស់នៅ​ក្នុង​ខេត្ត​ស្វាយរៀង តាំង​ពី​ឆ្នាំ​១៩៧៩។ លោក​កត់​សម្គាល់​ថា សិក្ខា​សាលា​នេះ​ធ្វើ​ឲ្យ​លោក​យល់​ដឹង​បន្ថែម​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​ចូលរួម​តស៊ូ​មតិ។ លើស​ពី​នេះ វា​ក៏​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ចូលរួម​លើក​ឡើង​នូវ​កង្វល់​របស់​ពួក​គេ​ផង​ដែរ។
លោក​បន្ត​ថា ជីវភាព​រស់នៅ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ដុនដាប​ច្រើន។ ទី​១ ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​មាន​កម្រិត​ទាប។ ទី​២ ពួក​គាត់​នៅ​ខ្លាច​អំពី​ការ​បញ្ចេញ​មតិ។ ទី​៣ ពួក​គាត់​នៅ​មាន​ការ​កោត​ញញើត​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកប​របរ​រក​ស៊ី​ផ្សេងៗ។
ចំណែក​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ដែល​ខ្មែរ​ក្រោម​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ម្នាក់​ដែរ​នោះ មាន​ប្រសាសន៍​ថា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ខ្មែរ​ក្រោម អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គួរ​មាន​យន្តការ​ច្បាស់លាស់ និង​ត្រូវ​ស្វែងរក​ឫស​គល់​នៃ​បញ្ហា​ពិត​ប្រាកដ។ លោក សួន ប៊ុនស័ក្តិ ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្មែរ​ក្រោម ចងក្រង​ឯកសារ​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ខ្មែរ​ក្រោម ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​តស៊ូ​មតិ​ក្នុង​ពេល​ខាង​មុខ។
លោក​បន្ត​ថា បន្ទាប់​ពី​បាន​ដឹង​បញ្ហា​ដែល​ជួប​ប្រទះ គេ​ត្រូវ​មើល​ទៅ​លើ​យន្តការ ដែល​ក្នុង​នោះ​ស្ថាប័ន​សំខាន់​ទី​១ គឺ​រដ្ឋសភា រួច​មើល​ទៅ​លើ​តួអង្គ​រដ្ឋាភិបាល តួអង្គ​តុលាការ បន្ទាប់​មក​មើល​ទៅ​លើ​តួអង្គ​ថ្នាក់​តំបន់ និង​អន្តរជាតិ។ ជា​រួម តួអង្គ​ទាំង​ឡាយ​ណា​ដែល​ខ្មែរ​ក្រោម​គិត​ថា​ពាក់ព័ន្ធ​នឹង​ខ្មែរ​ក្រោម ដើម្បី​លើក​យក​បញ្ហា​ទៅ​បង្ហាញ​ពួក​គេ។
ការ​ស្រាវជ្រាវ​បឋម​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១២ នៅ​កម្ពុជា បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៣៥​ឆ្នាំ ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ប្រមាណ ១​សែន ៥​ម៉ឺន​នាក់។ បើ​តាម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគ​ច្រើន ប្រកប​របរ​កសិកម្ម​តូចតាច ធ្វើ​ជា​កម្មករ​សំណង់ លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ប្រកប​របរ​នេសាទ រុញ​ទំនិញ​ឆ្លង​ដែន និង​ស៊ី​ឈ្នួល​ច្រូត​កាត់ ឬ​ដក​ស្ទូង ជាដើម

1 comment:

Kim Ea said...

I praise from the bottom of my heart, your patriotism vision ,dedication of loving your country and nation.But you need to be pragmatic and really careful, your team meet with obstacle and can't achieve your goal if Hun Sen government administration still hole the exclusive power in this country . They will find any tricks and under yuon orchestrate strategy to destroy you and Khmer patriot group or possible use all exclusive dictator law to slow or put you down for sour . Please made a plan and expose to the public any event happen to your work, and real careful about this vicious intention . Thank you for your brave heart and your courageous act to learn and save our dear land,race , and nation .