A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 March 2015

Hun Sen doesn't care about civil society's criticism of the new election law [When did Hun Sen care?] លោក ហ៊ុន សែន មិន​ខ្វល់​ពី​ប្រតិកម្ម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA/An Sithav
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចំអក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មាន​ជំងឺ​តួឯក ដែល​តាំង​ខ្លួន​ឯង​ថា​ជា​មនុស្ស​សំខាន់ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
លោក ហ៊ុន សែន មាន​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដូច្នេះ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការងារ​បោះ​ឆ្នោត​កន្លង​មក មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​វិមាន​រដ្ឋសភា ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋសភា​នឹង​មិន​អញ្ជើញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​សិក្ខា​សាលា ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ទៀត​ទេ ទោះ​បី​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នេះ មិន​ចូលរួម​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​មិន​គាំង​ទេ បើ​សិន​ជា​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ចេញ​មិន​រួច ក៏​នៅ​មាន​ច្បាប់​ចាស់ និង គ.ជ.ប ដែល​មាន​ជា​ធរមាន អាច​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ដែរ ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ៖ «ម្សិលមិញ​សិក្ខា​សាលា​អំពី​ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ការ​សម្រប​សម្រួល​ដោយ​គណបក្ស​ទាំង​ពីរ ដោយសារ​តែ​លង់​ដោយ​ជំងឺ​តួឯក ហើយ​មាន​អង្គការ​ខ្លះ​គេ​ធ្វើ​ពហិការ ស្មាន​ថា​ធ្វើ​ពហិការ​ហ្នឹង​គេ​ងាប់​អី ធ្វើ​ទៅ? ឥឡូវ​ឮ​ថា បើ​អញ្ជើញ​លើក​ក្រោយ​គេ​នឹង​ទៅ គ្មាន​ពេល​ទេ ទៅ​ឬ​មិន​ទៅ​ជា​រឿង​របស់​លោក​ឯង​ទេ គ្មាន​នរណា​គេ​តម្រូវ​ចិត្ត​របស់​លោក​ឯង​ប៉ុន្មាន​នាក់​នោះ​ទេ?»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ​ចាត់​ទុក​ការ​សិក្ខា​សាលា​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ គ្រាន់​តែ​ជា​ល្ខោន​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ។ ហើយ​បញ្ជាក់​ថា ពួក​គាត់​មិន​ទៅ​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ដោយសារ​តែ​មិន​ចង់​ទៅ​ប្រថាប់​ត្រា​ក្នុង​សិក្ខា​សាលា​នេះ។
ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ដោយសារ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ មិន​បាន​ផ្ដល់​របៀបវារៈ​ជា​មុន។ លោក គល់ បញ្ញា បាន​ហៅ​សិក្ខា​សាលា​នេះ​ថា គ្រាន់​តែ​ជា​ការ​ប្រជុំ​មួយ​ធម្មតា​ប៉ុណ្ណោះ។
ក្រោយ​ពី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​សិក្ខា​សាលា​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៩ មីនា នោះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ភ្លាមៗ មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​សេចក្ដី​ព្រាង​ច្បាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ដោយ​ពួក​គេ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ថា​គ្មាន​គុណភាព​ច្បាប់ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល។ល។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ​ជា​កាយវិការ​ត្រឹមត្រូវ ព្រោះ​សិក្ខា​សាលា​នេះ​ជា​សិក្ខា​សាលា​ប្រថាប់​ត្រា មិន​មែន​ពិគ្រោះ​យោបល់​នោះ​ទេ៖ «រៀបចំ​ឡើង​ប្រថាប់​ត្រា​ហ្នឹង រំលោភ​រដ្ឋធម្មនុញ្ញ ខ្ញុំ​គាំទ្រ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ចូលរួម​រដ្ឋាភិបាល​មិន​ស្ដាប់ អ៊ិន.ជី.អូ (NGO) ហ្នឹង គឺ​មិន​ស្ដាប់​យូរ​មក​ហើយ តែ​កន្លែង​ខ្លះ​ក៏​គេ​ទទួល​យក​ទេ មិន​សំខាន់​ទេ បរិបទ​នេះ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន»
មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​រៀបចំ​សិក្ខា​សាលា​ទៀត ឬ​យ៉ាង​ណា? ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខា​សាលា​ថា គេ​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជា​អ្នក​សម្រេច។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​មិន​ខ្វល់​ពី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ច្បាប់​នេះ ឬ​មិន​គាំទ្រ​នោះ ហាក់​ដូចជា​លោក​មិន​ចង់​ឲ្យ​មាន​សិក្ខា​សាលា​បន្ត​ទៀត ព្រោះ​លោក​សំអាង​លើ គ.ជ.ប ថ្មី មិន​ត្រូវ​បាន​បង្កើត​ឡើង ក៏​នៅ​មាន គ.ជ.ប ចាស់ នៅ​មាន​ជា​ធរមាន​ដែរ។
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ការ​ធ្វើ​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់ និង​ទទួល​យក​អនុសាសន៍​យ៉ាង​ទូលំទូលាយ​ទេ​នោះ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ នៅ​តែ​មិន​ត្រឹមត្រូវ ឯករាជ្យ សេរី និង​យុត្តិធម៌​នោះ​ឡើយ៕

2 comments:

Anonymous said...

សុំសួរថាតើ ហ៊ុន សែន ដែលខ្វល់ពីរឿងប្រជាជន
ម្តងណាដែរ ហើយបើវាអញ្ចឺង តើអង្ការទាំងនោះអាយធ្វើអី ហ៊ុន សែន កើតទៅ? ចាំមើលទៅបោះឆ្នោតចប់មិនទាន់ផង គេថា ហ៊ុន សែនឈ្នះទៀតហើយ ចង់អ្នកណាថាអីថាទៅ គឺបានត្រឹមតែថាតែប៉ុណ្ណោះ។

Anonymous said...

Ah Chor Phnek Muoy Hun Sen Euy !!
Go to hell Ah Roleuy !!