A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 March 2015

Hun Sen accused Kem Sokha of being a "third hand" who wanted to topple the government [Hun Sen himself created a "third hand" to kill protesters, now he twisted things around] លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ថា​ជា​ក្រុម​បាត​ដៃ​ទី​បី​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល


ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hum Chamroeun
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​រក​មុខ​អ្នក​នៅ​ពី​ក្រោយ​ក្រុម​បាតដៃ​ទី​បី​ឃើញ​ហើយ គឺ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ស្រប​ពេល​គ្នា​នេះ លោក​ប្រកាស​ថា នឹង​ស្នើ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជុំវិញ​ករណី​នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។
លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ថា លោក កឹម សុខា ជា​អ្នក​ដែល​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក តែ​មិន​បាន​សម្រេច។
លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក កឹម សុខា បាន​សារភាព​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) នៃ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ មីនា ថា ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​បរាជ័យ ហើយ​លោក​បាន​សុំ​ទោស​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។ លោក ហ៊ុន សែន ប្រៀប​ប្រដូច​អនុប្រធាន​គណបក្ស​ប្រឆាំង​ទៅ​នឹង​មេ​ចោរ ហើយ​ថា បើ​មេ​ចោរ​បាន​សារភាព​បែប​នេះ​ទៅ​ហើយ តើ​យើង​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ទៅ?៖ «អា​បាត​ដៃ​ទី​បី​ក៏​មាន អា​បាត​ដៃ​ទី​២ គេ​ថ្លែង​នៅ​ឯ​ទីក្រុង​ឡុងប៊ិច ឥឡូវ​គិត​យ៉ាង​ម៉េច? ការ​ស្លាប់​ប៉ុន្មាន​អី​ប៉ុន្មាន? គេ​បាន​សារភាព​ខ្លួន​គេ មិន​ចាំបាច់​នរណា​ទេ។ ហើយ​កុំ​ថា​និយាយ​នៅ​អាមេរិក លាក់​អ្នក​នៅ​ស្រុក​ខ្មែរ​បាន​នោះ គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ពេញ​ទឹក​ពេញ​ដី​អស់​ហើយ។ រឿង​តុលាការ​ទុក​ឲ្យ​តុលាការ រឿង​ខ្ញុំ​គឺ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ជាប់​គុក គឺ​នៅ​បន្ត​ក្នុង​គុក​ហ្នឹង​ទៅ»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​និយាយ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ឡើយ។ លោក​ថា ក្នុង​ករណី​នេះ លោក ហ៊ុន សែន ចង់​ឲ្យ​មហាជន​យល់​ច្រឡំ​ទៅ​វិញ​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា ក្រែង​អ្នក​ស្ដាប់​គាត់​យក​ទៅ​បំភ្លៃ​បន្ថែម​ទេ ក៏ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម កឹម សុខា យើង​កំណត់​ក្នុង​នាម​គណបក្ស​យក​គោលការណ៍​មួយ ដោយ​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី និង​អហិង្សា តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌ នោះ​ជា​ពាក្យ​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​និយាយ​បាទ»

អ្នក​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ថ្នាក់​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នេះ គ្រាន់​តែ​ជា​ការ​និយាយ​លាប​ពណ៌​ដាក់​គ្នា​ប៉ុណ្ណោះ ហើយ​ការ​និយាយ​ឌឺដង​ដាក់​គ្នា​នេះ បាន​ក្លាយ​ជា​វប្បធម៌​របស់​អ្នក​នយោបាយ​របស់​ខ្មែរ​ទៅ​ហើយ៖«រដ្ឋាភិបាល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ត្រូវ​ប្រកាន់​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ទេ សំខាន់​គឺ​ទង្វើ​ទៅ​វិញ​ទេ ដែល​អាច​យក​មក​ធ្វើ​ការ​ចោទ​ប្រកាន់។ ហើយ​ការ​ចោទ​ប្រកាន់​ដោយ​យក​តុលាការ​ក្នុង​ការ​ចាប់​ខ្លួន គឺ​រឿង​មិន​ល្អ​ឡើយ ហើយ​គួរ​តែ​បោះ​បង់​ចោល​ក្នុង​ទីលាន​ប្រកួត​ប្រជែង​ចេញ»
នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នា​ពេល​កន្លង​ទៅ គណបក្ស​ប្រឆាំង​តែង​ប្រើ​ពាក្យ​ថា ដូរៗ​ទៅ​ដល់​សាធារណជន​ទូទៅ គឺ​មាន​ន័យ​ថា ដូរ​មេ​ដឹក​នាំ​ចាស់​ចេញ ដាក់​មេ​ដឹក​នាំ​ថ្មី​ជំនួស តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​ឡើយ។ គណបក្ស​ប្រឆាំង​ធ្លាប់​អះអាង​ថា ខ្លួន​មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់​ឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ​ទេ។ ក្រោយ​មក គណបក្ស​នេះ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​កែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ល្អ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ឈ្នះៗ​ដោយ​យុត្តិធម៌ និង​អ្នក​ចាញ់ៗ​ដោយ​អស់​ចិត្ត។

លោក ហ៊ុន សែន បដិសេធ​មិន​អន្តរាគមន៍​ដោះ​លែង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ យន់ សាមៀន
លោក ហ៊ុន សែន ប្រកាស​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី និង​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អះអាង​ថា អាច​នឹង​មាន​ការ​សម្រប​សម្រួល​នយោបាយ​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ទេ។
ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​នឹង​ជួប​ជាមួយ លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធនាគារ។ លោក កឹម សុខា អះអាង​ថា ដំណោះស្រាយ​នយោបាយ​នៅ​មិន​ទាន់​បញ្ចប់​ទេ នៅ​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ផ្នែក​នយោបាយ និង​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នោះ។
លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​លូក​ដៃ​ចូល​ប្រព័ន្ធ​តុលាការ​ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ទេ ហើយ​ថា ការ​អះអាង​ពី​ជំនួប​លោក និង​លោក សម រង្ស៊ី ក៏​មិន​មែន​ជា​ការ​ពិត​ឡើយ៖ «ម្សិលមិញ​ថា​ឲ្យ លោក សម រង្ស៊ី លើក​ជាមួយ​ខ្ញុំ​ក្រោយ​បោះ​ឆ្នោត។ ថា​គ្មាន​ទេ​រឿង​តុលាការ ទុក​ឲ្យ​តុលាការ​រឿង​ខ្ញុំ គឺ​ខ្ញុំ។ កុំ​បោក​គេ​ទៀត អ្នក​ណា​ជាប់​គុក​បន្ត​ជាប់​គុក​ហ្នឹង​ទៅ។ ខ្ញុំ​មិន​ធានា​ជូន​ទេ អត់​ធានា​ជំងឺ​ទេ។ អ្នក​ឯង​រក ហ៊ុន សែន ស្អី រឿង​ហ្នឹង​ជា​រឿង​តុលាការ»
ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) វិញ លោក ហ៊ុន សែន ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ពី​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ឲ្យ​ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មីនា នេះ។ លោក ហ៊ុន សែន ក៏​រិះគន់​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ជុំវិញ​ការ​គាំទ្រ​សេចក្តី​ព្រាង​ទាំង​ពីរ​នោះ៖ «ស្អែក​នេះ​ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​អនុម័ត​ច្បាប់​ពីរ ស្អែក​គណបក្ស​ទាំង​ពីរ​ស្រុះស្រួល​គ្នា ឯកឧត្តម សម រង្ស៊ី ថា​គាត់​ពេញ​ចិត្ត ដល់​អនុប្រធាន​គាត់​ថា​អត់​ពេញ​ចិត្ត​ទេ។ រឿង​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​រឿង​របស់​គាត់​ទេ។ ខ្ញុំ​អត់​ដឹង​ផ្ទៃ​ក្នុង​គាត់​ទេ។ ត្រង់​បុគ្គល​អត់​ពេញ​ចិត្ត​បែប​ណា​នោះ សមាជិក​សភា​ត្រូវ​ប្រជុំ​ទាល់​តែ​ចប់​ហ្នឹង។ នាំ​គ្នា​វេច​បាយ​ទៅ​ប្រជុំ»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន បន្ថែម​ទៀត​ថា លោក​កំពុង​ធ្វើ​ការ​នឹង លោក សម រង្ស៊ី ដើម្បី​រៀបចំ​សមាជិក គ.ជ.ប ថ្មី ដែល​គ្រោង​បង្កើត​ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១៣ មេសា ខាង​មុខ។
ក្នុង​ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​ចិត្ត​ខ្លួន​ឯង​ថា លោក​មាន​ប្រៀប​ជាង​ដៃគូ​នយោបាយ​របស់​លោក បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ព្រម​ចូល​ក្នុង​សភា​ជាតិ​បំពេញ​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ជូន​លោក​ហើយ។ លោក​ក៏​មិន​ភ្លេច​ផ្តែផ្តាំ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រៅ​ស្រុក និង​ក្នុង​ស្រុក​ថា ពួក​គេ​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋសភា​ខ្មែរ ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​មួយ​គត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា

12 comments:

Anonymous said...

Begin of Drgunzet's comment.

"Both Mr. Sokha and Mr. Rainsy pledged repeatedly during the protests not to enter the National Assembly without an early and more fair election, which they said would guarantee Mr. Hun Sen’s removal from power."

Ahahaha...CNRP leaders are not trustworthy. Their pledges are worthless. You folks threw fire-bombs, took the batons and rubber bullets. There was rumor of hidden snipers shooting live rounds to kill protesters to make Cambodian police looking bad.

And.....now both CNRP leaders joined National Assembly. Got ranks, titles and pay. lol....

-Drgunzet-

Anonymous said...

WHAT KEM SOKHA GOING TO DO BECAUSE HUN SEN WANT TO MAKE KEM SOKHA JOINT MACH CHANDARA SOON. HUN SEN TALK LIKE HE'S VERY GOOD MAN AND KEM SOKHA WAS THE BAD GUY EVEN HUN SEN ORDER TO KILL THE PROTEST. THIS TIME HUN SEN WILL USE COURT TO MAKE KEM SOKHA UNABLE TO SLEEP .

Anonymous said...

Hun sen must be chhkuot chrouk men ten

Anonymous said...

Only thugs can understand hun sen. to decent people, hun sen is a person without any intellects what so ever and they don't have time for him.

Anonymous said...

the more kem sokha explain is the more problem he get from Hun sen create it and all of you know Hun sen want to make kem sokha like Ranarith .If kem sokha won't do by hun sen said that will be joint Mach chandara sooner.

Anonymous said...

Ah Chor Hun Sen Pou Ker Barn Ter Chear Muoy Khmer Knear Eung Ah Roleuy !!!

Anonymous said...

There is a saying, "There are two people looking from prison bars, one sees revenge and the other one sees stars.." The PM sees only intimidation and revenge...he does not see stars.

If the PM keeps focusing on the bad, robbing the air that we breath, who's going to jail next, the country as a whole cannot move forward. Instead he should be focusing on why, how South Korea, Japan and Australia's standard of living are ways better than Camboda's.

Anonymous said...


Ah Kbot Cheat puppet Yuon Hun Sen,

Supposed Kem Sokha said he wanted to topple you who had overwhelmingly stolen Khmer people's votes, was Kem Sokha wrong?

Khmer people and Kem Sokha must sue you and your government who had ordered Ah Kanharith Lith Kdeth Sess to unilaterally proclaim the CPP as the winner.

In addition, Ah Kanharith has no right to give the result of the General Election.

Therefore, Khmer people must sue you.

93 Years Old Woman

Anonymous said...

A Youn Drgunzet Khmers are not going to take your advices no matter how phatetic and thorough
you explained. Most Cambodian knew exactly who's good and who's are the Cambodia's traitors.
We just don't want to change Cambodia government by force ike during the civil war years. It didn't worked it was a disasters. Soon, Cambodian will be triump peacefully and democracy & independent will finally arrive.

Oh!, a thief will never admitted to police (court), court ( Khmer peoples) that he or she commited crimes. Lol. Current big criminals
in Cambodia had learned a lots from our neighbors (Youns & Siam) tactics. Lol. Like any dictators & country's traitors in this modern world they usually will be judged & sentence by agried,
pissed off, frustrated peoples of that country. Sadam Hussein, Col.
Khadeffi and others got a lots of heavily armed army to protect them. Now, I am not hoping or calling such a thing should happen in Cambodia. I am 100% against any armed uprising in our country. I hope we Khmers
(CPP & CNRP and others parties)
will come to our sense to help protect Cambodia togethers from a blood thirsty & expanision Youns & Siam.

Anonymous said...

Begin of Drgunzet's comment.

I suggest the Khmer to improve themselves before criticizing other superior people. I found it's absurd.

Really, how dare Sam Rainsy demanded Mr. Obama not to visit Cambodia. And how about now, he no longer demands Michelle Obama not to visit Cambodia to aid credibility to Mr. Hun Sen?

Meanwhile I discovered Vietnam has a second Milk company which is rising rapidly and could even overtake the first huge Vietnamese company. Vietnamese children will have access to a lot of inexpensive milk. They will grow big and tall.

This year, Vietnam won the Mister Global 2015.
http://en.wikipedia.org/wiki/Mister_Global

Oh my God, check out that Vietnamese guy, Mister Global. Ok, he is bigger and stronger than I am. I concede defeat, no contest here.

http://noeljose.com/entertainment/2015/03/08/mister-global-2015-is-vietnams-nguyen-van-son/

Vietnamese folk are getting smarter too. I read a news about an 11-year old Vietnamese American girl going to University.

When I was 11, I was punished and bled over little food dispute worth about 10 cents. Then some years later, I peddled lottery tickets on the street. Dark-skinned Asian kids attacked me and I fought on the street a lot.... Luckily, I went to America at age 15 and was saved.

Check out this Vietnamese guy, who was selected to join the plan, Mars One, Humanity effort to colonize Mars.

http://english.vietnamnet.vn/fms/science-it/124973/young-vietnamese-man-dreams-of-conquering-mars.html

This week, in the World chess champion candidate qualifier, Vietnam won all 3 allocated tickets for the East Asia region. Check this link out and see how dominant Vietnamese players are. In Asia, only China can defeat Vietnam in Chess.

http://susanpolgar.blogspot.com/2015/03/le-quang-liem-and-pham-le-thao-nguyen.html

As usual, you will not see any Cambodian competitor...

-Drgunzet-

Anonymous said...

Eh dsrgunzet who gives a fuck the youn won the chess world champion. tomorrow morning the sun rises from the East and your winning makes the sun rise from the West we the Khmer don't give a fuck.

Anonymous said...

Begin of Drgunzet's comment.

When the international investors choose between Cambodia or Vietnam to invest, they would choose Vietnam over Cambodia. They view Vietnamese workers smarter, more productive for them because Vietnamese keep winning International chess competition.

Oh, I read the news, Lucky Goldstar begins to move TV production from Thailand to Vietnam this week. There go another couple hundred million dollars in high-tech investment.

Soon Vietnam will have critical mass in the High-tech sector, Vietnam will have a huge boom in High-tech jobs.

I have just check a websites which collect building, landscapes, cityscapes in Vietnam and Cambodia. Cambodia only has some developments in two cities, Phnom Penh and Siem Riep. Vietnam has booming developments in so many cities, about 40 cities.

Let's put it this way. Each year Cambodia consume 1 million tons of cements for construction. Vietnam consumes 50 million tons. WoW!!! I don't see how Cambodia can compete with Vietnam.

-Drgunzet-