A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 March 2015

Cambodian King appoints 24 royalist officials as advisors ព្រះ​មហាក្សត្រ​តែង​តាំង​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ២៤​រូប


PHNOM PENH (Xinhua) -- Cambodian King Norodom Sihamoni has appointed 24 royalist Funcinpec Party figures as advisors to government led by Prime Minister Hun Sen, according to a royal decree released to the media on Monday.

Eight advisors are in a rank equal to minister, six are in the rank of a secretary of state, and 10 are in the rank of an under- secretary of state, said the royal decree dated last week.
"Prime Minister Hun Sen of Cambodia must take responsibility to implement this royal decree from the day of signature," the royal decree said.
The appointment came after Prince Norodom Ranariddh, president of the Funcinpec Party, which is an ally of the ruling Cambodian People's Party, has proposed the prime minister to offer the roles to those royalist officials, and Hun Sen requested the king for an official appointment.
Ranariddh, a son of late revered King Norodom Sihanouk, has returned to lead the Funcinpec Party again since January, eight years after he was ousted from the party in embezzlement charges.
Content image - Phnom Penh Post
ភ្នំពេញៈ ព្រះ​មហាក្សត្រ បាន​ត្រាស់​បង្គាប់​តែង​តាំង​ឥស្សរជន ២៤​រូប ធ្វើ​ជា​ទីប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ និង​អនុ​រដ្ឋ​លេខាធិការ។ ព្រះ​រាជក្រឹត្យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើ​សំណើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។
យោង​តាម​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ ទី២០ កុម្ភៈ និង​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ឥស្សរជន​ចំនួន ២៤​រូប ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល ក្នុង​នោះ ឥស្សរជន​ចំនួន ៨ រូប​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី ៦ រូប​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ និង ១០ រូប​មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ។
ព្រះ​រាជក្រឹត្យ បាន​បន្ត​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជ​ក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ។
លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ឥស្សរជន​មួយ​រូប​ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែងតាំង​ជាទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ឥស្សរជន​ទាំង ២៤ រូប​នេះ គឺ​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​នឹង​ត្រូវ​បំពេញ​តួនាទី​ជួយ​ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បម្រើ​ជាតិ។ លោក​ថា៖ «គាត់​នៅ​មិន​ទាន់​បែង​ចែក​ភារកិច្ច​អ្វី​ដល់​យើង​នៅ​ឡើយ​ទេ ប៉ុន្តែ​តួនាទី​ប្រឹក្សា គឺ​ត្រូវ​ជួយ​ដល់​រាជ​រដ្ឋាភិបាល»។
លោក​បាន​ឲ្យ​ដឹង​ថា ការ​ត្រាស់​បង្គាប់​តែង​តាំង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​យក​សំណើ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រពៃណី​នៃ​ភាព​ជា​ដៃគូ​រវាង​គណបក្ស​ទាំង​ពីរ ខណៈ​ដែល​មន្ត្រី​ទាំង​នោះ​មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​ជាតិ។
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទើប​បង្រួប​បង្រួម​គ្នា​សា​ជា​ថ្មី​នោះ ត្រូវ​បាន​អនុ​ប្រធាន ទី២ នៃ​គណបក្ស​រាជានិយម​មួយ​នេះ បាន​ព្រមាន​ពី​ការ​បែក​បាក់​គ្នា​ជាថ្មី ប្រសិន​បើ​សម្តេច​ក្រុម​ព្រះ សម្រេច​ប្តូរ​រូប​សញ្ញា​គណបក្ស រំលាយ​គណៈ​កម្មការ​នាយក គណៈកម្មាធិការ​អចិន្រៃ្តយ៍ និង​រំលាយ​សមាសភាព​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​នោះ៕

3 comments:

Anonymous said...

Hey King ( Kong ) Sihakmoni,
This is my free advice to you.
" You and your mom move to France. Mobilize all Khmers around the world to rise up against the Yuon' s puppet Hun Sen and the Puppeteer Hanoi "

Anonymous said...

Agreed, if the royals want to clear their names from all their sins. I heard that his mother is half Vietnamese and Italian. If true she not even Cambodian. Just rumors I can not confirm. Sometime Khmer like to paint other Khmer face as Youn when they do not like them.

Anonymous said...

5:16 pm

Sihakmoni's mother is half Khmer and half French.
His grandmother was divorced from a Khmer general and remarried a French army officer. They both moved to and lived in Saigon, where his mother was
born.
Therefore by the international laws, his mother( Monique) is a Vietnamese national.