អង្គការសង្គមស៊ីវិលចំនួន ៦០ ដែលធ្វើសកម្មភាពទាក់ទងទៅនឹងការបោះឆ្នោត ពុំគាំទ្រដល់សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី ដែលក្រុមការងារបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នា កាលពីពេលថ្មីៗនេះ។
អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងទៅនឹងការបោះឆ្នោត មានសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អង្គការខុមហ្វ្រែល (Comfrel) និងអង្គការនិកហ្វិច (Nicfec) ជាដើម បានបដិសេធចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីដែលរៀបចំដោយក្រុមការងារបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៩ មីនា ថាមានពេលខ្លី និងមានចំណុចច្រើនទៀតដែលមិនអាចលើកយកពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយបាន។
ក្នុងសិក្ខាសាលាថ្នាក់ជាតិនេះ មានអ្នកចូលរួមពីសមាជិករដ្ឋសភា រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលប្រមាណ ៥០០នាក់ បានសួរដេញដោលអង្គសិក្ខាសាលានេះ ប្រមាណ ៩០សំណួរ ជុំវិញក្ដីបារម្ភថា ច្បាប់នេះមិនល្អ ឬរឹតត្បិតសេរីភាពរបស់អ្នកបោះឆ្នោត និងហាមសង្គមស៊ីវិល និងពលរដ្ឋមិនឲ្យរិះគន់បក្សនយោបាយជាដើម។
តែតំណាងបក្សប្រឆាំងបានហៅសេចក្ដីព្រាងច្បាប់ថ្មី ថាមានភាពល្អប្រសើរជាងច្បាប់បោះឆ្នោតលើកមុន។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើងនៅរាត្រីនេះ...
2 comments:
Do you believe kem svar could rescue any shit. .?. And do you believe kem svar rampage cheating everywhere. .?
Do you believe kem svar are dumb. ..?..wasn't he super dumb. .right. ?
10 March 2015 1:56 am
Ah Leu Keu Mike,
Do you believe that you are stupid and crazy?
Post a Comment