A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 February 2015

ICC is examining a criminal lawsuit against Cambodian leaders, while people are petitioning the court to expedite the case [ICC កំពុង​ពិនិត្យ​សំនុំ​រឿង​​«ឧក្រិដ្ឋ​កម្ម»​​នៅ​កម្ពុជា ខណៈ​ញត្តិមួយស្នើឲ្យពន្លឿន]


ដោយ ដ. កែវ (info@monoroom.info) - ប៉ារីស ថ្ងៃទី៣០ មករា ២០១៥ | Updated on Sat 31 Jan, 2015 


រយៈកាលដំបូង នៃការពិនិត្យទៅលើពាក្យបណ្ដឹង របស់មេធាវីតំណាងឲ្យពលរដ្ឋខ្មែរ ជាជនរងគ្រោះពីឧក្រិដ្ឋកម្មជាច្រើន នៅក្នុងប្រទេសកម្ពុជានោះ កំពុងតែប្រព្រឹត្តិទៅ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏​មាន​ចលនា​ជា​ច្រើន​ផ្សេង​ទៀត កំពុងស្នើសុំឲ្យតុលាការអន្តរជាតិមួយនេះ ធ្វើការពន្លឿនដំណើរការស៊ើបអង្កេតរបស់ខ្លួនដែរ។
image: http://monoroom.info/themes/camkh/include/thumbs.php?src=http://www.monoroom.info/uploads/2014/01/20140113-icc.jpg&w=795
ICC កំពុង​ពិនិត្យ​សំនុំ​រឿង​​«ឧក្រិដ្ឋ​កម្ម»​​នៅ​កម្ពុជា ខណៈ​ញត្តិមួយស្នើឲ្យពន្លឿន
រូបភាពកាត់ត ស្ដីពីស្ថាប័នយុត្តិធម៌អន្តរជាតិ សម្រាប់ពិភពលោក។ (រូបថត ឯកសារ)

Read more at http://monoroom.info/news/post/4790#IRbepVT5L32jkez9.99
តុលាការ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង ឡាអេ ប្រទេស​ហូឡង់ ហៅ​កាត់​តាម​ភាសា​បារាំង CPI និង​ភាសា​អង់គ្លេស ICC បាន​ទទួល និង​កំពុង​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង ពាក់​ព័ន្ធ​​នឹង​ការ​រឹបអូស​ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។​ នេះ​បើ​តាម​ការ​អះអាង របស់​មេធាវី​អន្តរជាតិ លោក រីឆាដ រ៉ូជ័រ (Richard Rogers) តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ ដែល​បាន​​ដាក់​​ពាក្យ​​បណ្ដឹង​នេះ នៅ​​ចំពោះ​​មុខ​​លោក​ស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តរ​រដ្ឋ​អាជ្ញា​​នៃ​​សាលា​​ក្ដី​ កាល​ពី​នៅ​​ថ្ងៃ​​ទី​៧ ខែ​​តុលា ឆ្នាំ២០១៤​កន្លង​ទៅ។
ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ ជា​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក​ ផ្សាយ​ជា​ខេមរភាសា លោក​មេធាវី រូជ័រ បាន​អះ​អាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​ពិចារណា​ទៅ​លើ​ភស្ដុតាង ថា​តើ​ពួក​គេ​ចាំ​បាច់ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​បឋម​មួយ​ឬ​ទេ មុន​នឹង​ឈាន​ទៅ​ធ្វើការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ ឲ្យ​បាន​ស៊ី​ជម្រៅ។ និតិវិធី​ខាង​លើ​របស់​តុលាការ​អន្តរជាតិ អាច​នឹង​ប្រើ​រយៈ​ពេល​មួយ​ដ៏​វែង រវាង​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ ហើយ​វា​អាស្រ័យ​ទៅ​លើ​ធន​ធាន​ថវិកា របស់​សាលា​ក្ដី​នោះ​ផង។

ទន្ទឹមនឹងការទទួលមកពិនិត្យ នូវពាក្យបណ្ដឹងនេះ សហគមន៍ខ្មែរមួយនៅសហរដ្ឋអាមេរិក ក៏បានចេញនូវ​ញត្តិ​មួយ ស្វែងរកហត្ថលេខាតាមបណ្ដាញអ៊ិនធើណែត ដើម្បីស្នើសុំទៅសាលាក្ដីអន្តរជាតិ ឲ្យពន្លឿន​និតិវិធី​ទាំងនេះ តាមតែអាចធ្វើទៅបាននោះដែរ។ លោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិខ្មែរ ដែលជាអ្នកផ្តួច​ផ្ដើម​ឲ្យ​មានញត្តិនេះឡើង ហើយយកទៅដាក់នៅលើគេហទំព័រ Change.org ដើម្បីស្វែងរកហត្ថលេខាគាំទ្រ​នោះ​ បាន​ថ្លែង​ឲ្យ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា នេះជាពេលវេលាសម្រាប់ខ្មែរគ្រប់រូប មិនត្រឹមតែ​ដើម្បី​ចូល​រួម​​លើក​​ទឹក​ចិត្ត​លោកមេធាវី រូជ័រ ប៉ុណ្ណោះទេ តែដើម្បីបង្ហាញនូវការឈឺចាប់ និងស្វែងរកយុត្តិធម៌ជូន​ជន​រង​​គ្រោះ នៅ​ក្នុង​ប្រទេស​កម្ពុជា។
ប្រធានមូលនិធិរូបនេះ បានបន្តថា បន្ទាប់ពីបានគាំទ្រលោកមេធាវី រ៉ូជ័រ ដើម្បីជម្រុញពាក្យបណ្តឹងមួយនេះ ឲ្យ​មានសុពលភាព និងប្រសិទ្ធិភាព សម្រាប់ការចុះអង្កេតរបស់តុលាការអន្តរជាតិនោះ រូបលោកផ្ទាល់ ក៏បានស្នើ​ឲ្យ​មានការចុះហត្ថលេខាគាំទ្រ លើញត្តិខាងលើ ពីបណ្តាជនទាំងឡាយ ដែលស្នេហាយុត្តិធម៌នៅទូទាំង​ពិភពលោកថែមទៀត។ លោក ទូច វិបុល បានសរសេរថា៖ «ការចុះហត្ថលេខានេះ គឺអាចធ្វើបានគ្រប់​ប្រទេស​ទាំងអស់ លើពិភពលោក។ ហើយបងប្អូនខ្មែរយើង ជាពិសេសបងប្អូនដែលរងគ្រោះ ដោយសារការ​បណ្តេញ​ចេញ ពីលំនៅដ្ឋាន ដោយសារការរំលោភសិទ្ធិមនុស្ស ។ល។ អាចចុះហត្ថលេខាបាន។»
រាប់ពីពេលបង្កើត នៅថ្ងៃទី២១ ខែមករា មកទល់នឹងពេលនេះ ញត្តិនៅលើបណ្ដាញអ៊ិនធើណែតនោះ ទទួល​បាន​ហត្ថលេខាបានប្រមាណជាង ២១០០នាក់ហើយ ដែលអាចជាចំនួនតិចតួចនៅឡើយ សម្រាប់ឲ្យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ធ្វើការឆ្លើយតប។
ប៉ុន្តែយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលក្នុង​និងក្រៅ​ប្រទេស មិនតិចជាង៤០អង្គការ បានចុះហត្ថលេខា​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ គាំទ្រពាក្យបណ្តឹង​ខាង​លើនេះ ហើយបានបញ្ជូនញត្តិគាំទ្រនោះ ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រុមអង្គការសង្កមស៊ីវិលជុំវិញផែនដី ធ្វើ​ទៅកាន់អន្តររដ្ឋអាជ្ញា ICC អំពាវនាវឲ្យចាប់ផ្តើមការពិនិត្យ​ជា​បឋម នឹងការស៊ើបអង្កេតមួយ​ដែលពេញ​លេញ ដោយបានសរសេររៀបរាប់ថា៖ «ICC ដែលទទួលពាក្យ​បណ្តឹងនេះ នឹងមានលទ្ធផលវិជ្ជមាន​យ៉ាងច្រើន មិន​ត្រឹម​តែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោក​ទៀតផង។ វានឹងបញ្ជូនសារដ៏មាន​ឥទ្ធិពល​មួយ នៅ​ពេល​ដែលការរំលោភដីធ្លី មានជាទូទៅឬជាប្រព័ន្ធ ហើយ​ច្បាប់ ICC មានការពាក់ព័ន្ធ»។
ពាក្យបណ្ដឹង ដែលមានចរិកនយោបាយ...
សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែង​នៅចំពោះមុខអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ចាត់ទុកពាក្យបណ្តឹងរបស់មេធាវីជនជាតិអង់គ្លេសរូបនេះ ថាគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជារឿងពាក់ព័ន្ធនឹងនយោបាយ។ លោក ស៊ីផាន ថែមទាំងនិយាយថា ពាក្យបណ្ដឹងនេះ គ្រាន់តែជារឿងកំប្លែងលេងសើចប៉ុណ្ណោះ។ ឯលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា ក៏បានលើកឡើងថា បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ជារឿងមួយដែល​«គ្មាន»​ប្រយោជន៍។
ប៉ុន្តែ ចំពោះលោកមេធាវី រូជ័រ វិញ ការថ្លែងពាក់ព័ន្ធពាក្យបណ្ដឹង ទៅនឹងនយោបាយនោះ វាជាការបង្វែ​សាច់​រឿង របស់រដ្ឋាភិបាលកម្ពុជា។ លោកមេធាវី បានបញ្ជាក់ទៀតថា៖ «ពាក្យ​បណ្ដឹង​នេះ ​ជា​បញ្ហា​ផ្លូវ​ច្បាប់ ធ្វើ​ឡើង​​ដើម្បី​ពលរដ្ឋ​ជា​ជន​រង​គ្រោះ​ ដែល​ទទួល​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ»៕
សូមទស្សនាកិច្ចសម្ភាសជាវីដេអូ របស់លោកមេធាវី រ៉ូជ័រ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក ដូចខាងក្រោម៖

Read more at http://monoroom.info/news/post/4790#IRbepVT5L32jkez9.99

No comments: