A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 December 2014

Opposition MP Kong Bora divorced his wife because of different political persuasions លោក គង់ បូរ៉ា លែងលះ​ប្រពន្ធ​ដោយ​សារ​តែ​និន្នាការ​នយោបាយ​ខុស​គ្នា

លោក គង់ បូរ៉ា (នៅ​លើ​ឡាន​រាប់​ពី​ស្តាំ​ទៅ​ឆ្វេង ទី៤) ពេល​ទទួល​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ពី​បរទេស​កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៣។
លោក គង់ បូរ៉ា (នៅ​លើ​ឡាន​រាប់​ពី​ស្តាំ​ទៅ​ឆ្វេង ទី៤) ពេល​ទទួល​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ពី​បរទេស​កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៣។ រូបថត ហ្វេសប៊ុក លោក គង់ បូរ៉ា
     
ក្នុង​វ័យ​ប្រមាណ ៤០​ឆ្នាំ អ្នក​នយោបាយ​ជំនាន់​ក្រោយ​នៅ​ក្នុង​បក្ស​ប្រឆាំង លោក គង់ បូរ៉ា បាន​បែក​បាក់​ជីវិត​អាពាហ៍​ពិពាហ៍ ដោយ​សារ​តែ​និន្នាការ​នយោបាយ​ផ្ទុយ​គ្នា រវាង​លោក និង​ឪពុក​ក្មេក ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច។
លោក បូរ៉ា បាន​រៀបការ​ជាមួយ​កូន​មន្រ្តី​ជាន់​ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អំឡុង ឆ្នាំ​១៩៩៤ ហើយ​លោក​បាន​លែងលះ​គ្នា​នៅ ឆ្នាំ​១៩៩៧ ដោយ​សារ​និន្នាការ​នយោបាយ​ខុស​គ្នា។
លោក​បញ្ជាក់​ថា ការ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា «ខ្ញុំ​សម្រេច​ចិត្ត​លែងលះ​គ្នា​ក្នុង ឆ្នាំ​១៩៩៧ រហូត​ដល់​ពេល​នេះ មិន​ទាន់​រៀបការ​ថ្មី​ទៀត​នៅ​ឡើយ​ទេ។ ចំពោះ​ឪពុក​ក្មេក​ខ្ញុំ​គាត់​មិន​មែន​ជា​អ្នក​រើស​អើង​នយោបាយ​ទេ ប៉ុន្តែ​សង្គម​ខ្មែរ ដោយ​សារ​តែ​និន្នាការ​បក្ស​នយោបាយ វា​ធ្វើ​ឲ្យ​មាន​ការ​រង្កៀស​ចិត្ត ហើយ​ខ្ញុំ​ដឹង​ខ្លួន​ថា កុំ​ឲ្យ​លោក​ឪពុក​ក្មេក មាន​ការ​លំបាក​ដោយ​សារ​តែ​ខ្ញុំ» ទើប​លោក​សម្រេច​ចិត្ត​លែងលះ​ជាមួយ​ប្រពន្ធ​របស់​លោក។
ការ​លែង​លះ​នេះ បាន​កើត​ឡើង​ដោយ​សារ​តែ​លោក គង់ បូរ៉ា មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​តំណែង​ឪពុក​ក្មេក​របស់​លោក។
លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​សោក​ស្ដាយ​ទេ ព្រោះ​ខ្ញុំ​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់ ខ្ញុំ​នៅ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​ស្រី​ខ្ញុំ​ម្នាក់ ហើយ​ខ្ញុំ​នៅ​តែ​និយាយ​គ្នា​ទៅ​មក​រក​គ្នា​ជាមួយ​អតីត​ភរិយា​របស់​ខ្ញុំ»។ រហូត​មក​ទល់​ពេល​នេះ លោក បូរ៉ា នៅ​តែ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចិញ្ចឹម​កូន​ស្រី​ម្នាក់​របស់​លោក។
លោក គង់ បូរ៉ា មុន​ពេល​រៀប​ចូល​ស្បថ នៅ​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​អាណត្តិ ទី៥ ផ្លូវ​ការណ៍​កាល​ពី ខែ​កក្កដា។
លោក គង់ បូរ៉ា មុន​ពេល​រៀប​ចូល​ស្បថ នៅ​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​អាណត្តិ ទី៥ ផ្លូវ​ការណ៍​កាល​ពី ខែ​កក្កដា។ រូបថត ហ្វេសប៊ុក លោក គង់ បូរ៉ា

លោក បូរ៉ា កើត​នៅ​ថ្ងៃ ទី២០ ខែ​កញ្ញា ឆ្នាំ​១៩៧៤ នៅ ភូមិ​គោកល្វៀង ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម។ ឪពុក​របស់​លោក ឈ្មោះ គង់ គាំ បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា ម្តាយ​ឈ្មោះ សៀក អយ។ លោក បូរ៉ា មាន​បង​ប្អូន ៦ នាក់ ស្រី ២ នាក់ ហើយ​លោក គឺជា​កូន ទី៣។ ក្នុង​របប​ខ្មែរ​ក្រហម​លោក បូរ៉ា មិន​មាន​ប្រវត្តិ​ជូរ​ចត់​អ្វី​ទេ ដោយ​ខ្មែរ​ក្រហម បាន​ឲ្យ​លោក​ឃ្វាល​គោ ក្របី។
ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ក្រុម​គ្រួសារ​លោក បូរ៉ា បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង ឆ្នាំ​១៩៨០ ។ លោក​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ចតុមុខ។ ប៉ុន្តែ​ដោយ​សារ​ឪពុក​របស់​លោក ត្រូវ​បាន​រដ្ឋាភិបាល​សម័យ​នោះ តែង​តាំង​ឲ្យ​ទៅ​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត នៅ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ ឆ្នាំ​១៩៨១ លោក បូរ៉ា បាន​តាម​ឪពុក​របស់​លោក​ទៅ​រស់​នៅ​ទី​នោះ​រហូត​ដល់ ឆ្នាំ​១៩៨២ ទើប​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សាលា សុធារស។
លោក​បាន​ប្រឡង​មធ្យម​សិក្សា​បឋមភូមិ​នៅ ឆ្នាំ​១៩៩០។ បន្ទាប់​មក​លោក​បាន​ប្រឡង​ចូល​សាកល​វិទ្យាល័យ​ចំការ​ដូង រហូត​ដល់ ឆ្នាំ​១៩៩៥ បាន​បញ្ចប់​ការ​សិក្សា ខាង​ផលិតកម្ម និង​បសុព្យាបាល ទើប​លោក​ចូល​បម្រើ​ការងារ​ជា​មន្រ្តី​រាជការ។ នៅ​ក្នុង ឆ្នាំ​១៩៩៦ លោក បូរ៉ា ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​កសិកម្ម មាន​តួនាទី​ជា​មន្រ្តី​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​របស់​នាយក​ដ្ឋាន​ផលិតកម្ម និង​បសុ​ព្យាបាល។
នៅ​ក្នុង ឆ្នាំ​១៩៩៣ លោក បូរ៉ា បាន​ទៅ​បោះ​ឆ្នោត រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ដែល​ពេល​នោះ លោក​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។
ក្រោយ​ការ​បោះ​ឆ្នោត លោក​ក៏​ចាប់​ផ្ដើម តាម​ដាន​ព្រឹត្តិ​ការណ៍​នយោបាយ​របស់​ប្រទេស​ជាតិ ហើយ​ក៏​បាន​យល់​ដឹង​ពី​ភាព​ស្អាតស្អំ នៅ​ក្នុង​ការ​បំពេញ​ការងារ របស់​លោក សម រង្ស៊ី ដែល​កាល​នោះ​គាត់​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សេស្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស កូតា​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។
កំហឹង​នយោបាយ លាយ​ឡំ​នឹង​ការ​ឈឺចាប់ ដោយ​ភាព​អយុត្តិធម៌ បាន​កើត​ឡើង​ចំពោះ​លោក បូរ៉ា ក្នុង​ខណៈ​ពេល​ដែល​រដ្ឋ​មន្ត្រី​ឆ្នើម​ទាំង​ពីរ​រូប ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង។
នៅ​ពេល​នោះ​ហើយ ដែល​លោក​អស់​ជំនឿ​ជាមួយ​នឹង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​រង់ចាំ​ឱកាស ក្នុង​ការ​ចូល​បម្រើ​នយោបាយ។
លោក គង់ បូរ៉ា នៅ​ក្នុង​ពិធី​មួយ​នៅ ខេត្ត​ព្រៃវែង កាល​ពី​ពេល​កន្លង​មក។
លោក គង់ បូរ៉ា នៅ​ក្នុង​ពិធី​មួយ​នៅ ខេត្ត​ព្រៃវែង កាល​ពី​ពេល​កន្លង​មក។ រូបថត ហ្វេសប៊ុក លោក គង់ បូរ៉ា

នៅ​ក្នុង ឆ្នាំ​១៩៩៥ គណបក្ស​ជាតិ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ក៏​បាន​ចូល​រួម​តាំង​ពី​ពេល​នោះ​មក។ ខ្ញុំ​គ្រាន់​តែ​ជួយ​ស្វែង​រក​ការ​គាំទ្រ គ្រាន់​តែ​ដើរ​តាម​ឪពុក​ខ្ញុំ នៅ​ក្នុង ខេត្ត​ព្រៃវែង។ ខ្ញុំ​មាន​បទ​ពិសោធ​ច្រើន ក្នុង​រយៈ​ពេល​ដើរ​ជាមួយ​ឪពុក​ខ្ញុំ។ រហូត​ដល់ ឆ្នាំ​១៩៩៨ ខ្ញុំ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នៅ ខេត្ត​ព្រៃវែង ហើយ​ក៏​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​មណ្ឌល​នេះ រហូត​ដល់​ពេល​បច្ចុប្បន្ន»។
លោក​បាន​ថ្លែង​ទៀត​ថា៖ «ភាព​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម និង​ការ​ហូរ​ចូល​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​យួន ខ្ញុំ​សម្រេច​ចិត្ត ធ្វើ​នយោបាយ​នៅ​ក្នុង​បក្ស​ប្រឆាំង​នៅ​ថ្ងៃ ទី៩ ខែ​វិច្ឆិការ ឆ្នាំ​១៩៩៥»។
នៅ​ពេល​ក្រោយ​មក លោក បូរ៉ា បាន​ក្លាយ​ជា​មេ​បណ្ដាញ និង​ជា​អ្នក​ប្រមូល​សកម្មជន ដែល​គាំ​ទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​ទទួល​ភារកិច្ច​បន្ត​នៅ​ក្នុង ខេត្ត​ព្រៃវែង។
លោក​និយាយ​ថា រាល់​ការ​ស្វែង​រក​ការ​គាំទ្រ​តែង​តែ​ទទួល​រង​ការ​គំរាម​គំហែង​យ៉ាង​ខ្លាំង​ពី​សកម្ម​ជន​របស់​គណបក្ស​កាន់​អំណាច រហូត​ដល់​មាន​ការ​គំរាម​សម្លាប់ ដោយ​វះ​ពោះ​ច្រក​ស្មៅ «ហើយ​គេ​ដៀល​សព្វ​បែប​យ៉ាង។ ខ្ញុំ​តែង​តែ​បារម្ភ​ពី​អាយុ​ជីវិត មិន​ដឹង​ថា គេ​ចាប់​ខ្លួន​ថ្ងៃ​ណា មិន​ដឹង​ថា គេ​សម្លាប់​នៅ​ថ្ងៃ​ណា​នោះ​ទេ»។
ពី ឆ្នាំ​១៩៩៧ ដល់ ១៩៩៨ អំឡុង​ពេល​រដ្ឋ​ប្រហារ និង​ក្រោយ​ពេល​រដ្ឋ​ប្រហារ ដោយ​កម្លាំង​ដែល​ស្មោះ​ត្រង់ ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និង​កង​កម្លាំង​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក ហ៊ុន សែន បាន​វាយ​ប្រយុទ្ធ​គ្នា​បង្ហូរ​ឈាម នៅ​ចំ​កណ្តាល ទីក្រុង​ភ្នំពេញ គឺជា​ពេល​វេលា​ដែល​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​បក្ស​ប្រឆាំង។
លោក​បាន​ឲ្យ​ដឹង​ថា៖ «ដោយ​សារ​ឪពុក​របស់​ខ្ញុំ ជា​ប្រធាន​នៅ ខេត្ត​ព្រៃវែង ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​សកម្ម នៅ​ក្នុង ឆ្នាំ​១៩៩៩ ដើម្បី​ស្វែង​រក​ការ​គាំទ្រ។ ខ្ញុំ​មិន​ដែល​ប្រើ​ប្រាស់​លុយ​ដើម្បី​ទិញ​ទឹក​ចិត្ត និង​ទិញ​សំឡេង​ឆ្នោត​នោះ​ទេ»។
លោក បូរ៉ា និយាយ​ថា ក្នុង​នាម​ជា​តំណាង​រាស្រ្ត​ម្នាក់​ក្នុង​គណបក្ស​ប្រឆាំង​លោក​បារម្ភ​បំផុត​អំពី​ការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​វៀតណាម ហើយ​តែង​តែ​គិត​ថា នេះ​ជា​គម្រោង​នយោបាយ​របស់​វៀតណាម ក្នុង​ការ​ចង់​បាន​ទឹក​ដី​ខ្មែរ ដូច​គេ​ចង់​បាន​ទឹក​ដី​កម្ពុជា​ក្រោម​យ៉ាង​ដូច្នោះ​ដែរ។
លោក បូរ៉ា បាន​បញ្ជាក់​ពី​ជំហរ​របស់​លោក​ផ្ទាល់​ថា៖ «ក្នុង​ជីវិត​នយោបាយ​របស់​ខ្ញុំ ខ្ញុំ​ចង់​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម ដោយ​ខ្ញុំ​សង្កត់​ធ្ងន់ សម្លឹង​មើល​ពី​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​យួន​កាន់​តែ​ច្រើន​ឡើងៗ»។
ទោះ​ជា​យ៉ាង​ណា លោក បូរ៉ា មិន​មាន​បំណង​ប្រើ​អំពើ​ហិង្សា​អ្វី​មួយ ដើម្បី​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​វៀតណាម ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ​ទេ។
លោក​បាន​និយាយ​ថា៖ «បញ្ហា​ជាតិ​សាសន៍​នេះ យើង​នឹង​ដោះ​ស្រាយ​តាម​ច្បាប់​អន្តោ​ប្រវេសន៍ ច្បាប់​សញ្ជាតិ ហើយ​និង​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ជា​បន្ទាន់ បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល»។
លោក​កត់​សម្គាល់​ថា នា​ពេល​បច្ចុប្បន្ន «នៅ​ច្បារ​អំពៅ អ្នក​លឿង ភូមិ​ខ្លះ យួន​ច្រើន​ជាង​ខ្មែរ។ យើង​មិន​ស្អប់​ជន​ជាតិ​យួន​ទេ ប៉ុន្តែ​យើង​ស្អប់​រដ្ឋាភិបាល​យួន ដែល​មាន​មហិច្ឆតា​វាត​ទី​យក​ទឹក​ដី​ខ្មែរ​យើង មិន​មែន​ត្រឹម​តែ​ជំនាន់​នេះ​ទេ ខ្ញុំ​ឮ​តាំង​ពី​កើត​មក​ម៉្លេះ»។
ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ លោក គង់ បូរ៉ា មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា លិច​លង់​ទៅ​ដោយ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាម​គ្រប់​រូបភាព​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ហើយ​លោក​សង្ឃឹម​ថា «ទង្វើ​ល្អ​របស់​មេ​ដឹក​នាំ​ខ្ញុំ» គណបក្ស​ប្រឆាំង នឹង​អាច​ឈ្នះ​ឆ្នោត​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ជាក់​ជា​មិន​ខាន៕

1 comment:

Kmenhwatt said...

That is childish/stupid/no brain!