A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 December 2014

Hun Sen has now ruled Cambodia for 30 years! ​លោក ហ៊ុន សែន កាន់​អំណាច​បាន​៣០​ឆ្នាំ​ហើយ​!​

ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃពុធ ទី10 ធ្នូ 2014,


លោក​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថតពី៖ Reuters)
​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺជា​ពេលវេលា​មួយ​ដែល​នឹង​ប្រាប់​ថា លោក ហ៊ុន សែន ដែល​ពួក លោកខាងលិច​ហៅថា “​បុរស​ខ្លាំង​នៅ​កម្ពុជា​” និង​អ្នកគាំទ្រ​របស់លោក​ហៅថា​ជា​រដ្ឋបុរស​ដ៏​អស្ចារ្យ នៃ រាជាណាចក្រ​កម្ពុជា  នឹង​បាន​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​រយៈពេល​៣០​ឆ្នាំ​គត់  បើ​ចាប់​រាប់​ពី​ខែ​មករា ឆ្នាំ​១៩៨៥ មក ។​
​លោក ហ៊ុន សែន ត្រូវបាន​កាសែត​អាមេរិក​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ ចាត់​ចំណាត់ថ្នាក់​ជា​មេដឹកនាំ​កាន់អំណាច ដ៏​យូរ​ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬ ចាញ់​ឆ្នោត​ក៏​ដោយ ។​
កាសែត​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ បានឲ្យដឹង​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​លំដាប់​ទី​៦​នៃ​មេដឹកនាំ​២៣​រូប ដែល​បាន​កាន់​អំណាច​រយៈពេល​៣០​ឆ្នាំ ។ មេដឹកនាំ​ប្រទេស​កា​មេ​រូ​ន បច្ចុប្បន្ន​កាន់អំណាច​ជិត​៤០​ឆ្នាំ ។​ ប៉ុន្តែ​ការ​កាន់តំណែង​ដ៏​យូរ​របស់លោក ហ៊ុន សែន គឺ​មាន​ទាំង​ជោគជ័យ  រីកចម្រើន  ភ័យខ្លាច និទណ្ឌភាព បក្សពួក គ្រួសារនិយម និង​ពុករលួយ ។​
​ប្រវត្តិ​តស៊ូ និង​តួនាទី​របស់​លោក ហ៊ុន សែន នៅ​មុន​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​
​លោក ហ៊ុន សែន កើត​នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​១៩៥២ ជា​កូន​គ្រួសារ​កសិករ​មួយ​នៅ​ខេត្ត​កំពង់ចាម ។ នៅ​អាយុ​១៦​ឆ្នាំ  ហើយ​កំពុង​រៀន​នៅ​អនុ​ទ្យាល័យ  លោក ហ៊ុន សែន បាន​ចូលរួម​ចលនា​តស៊ូនៃ​របបខ្មែរក្រហម ។ ឆ្លង​តាមរយៈ​នេះ លោក ហ៊ុន សែន បាន​ឡើងកាន់​តំណែង​ជា​បន្តបន្ទាប់ មាន​ទាំង​តួនាទី​ជា​មេបញ្ជាការរង​ផ្នែក​មួយ​នៃ​កងទ័ព​ខ្មែរក្រហម ហើយ​មាន​សំណាង​ល្អ​ជាងគេ ដោយ​លោក ហ៊ុន សែន បាន​រត់​ភៀសខ្លួន​ទៅ​តស៊ូ​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧៧ ហើយ​ត្រឡប់​មក​វាយ​ផ្តួលរំលំ​កម្មាភិបាល​របស់ខ្លួន​វិញ ។​
​ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម របប​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ ។ លោក​ហ៊ុន សែន បាន​វិលត្រឡប់​មកកាន់​ក្រុង​ភ្នំពេញ​វិញ ជាមួយ​ការការពារ​យ៉ាង​រឹងមាំ ពី​កងទ័ព​វៀតណាម និង បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់ ។ រយៈពេល​១៨​ខែ ក្រោយ​ពី​របប​ខ្មែរ​ត្រូវ​ផ្ដួលរំលំ លោក​ត្រូវបាន​បក្សកុម្មុយនិស្ត​កម្ពុជា តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស ហើយ​មាន​ឋានៈ​មួយទៀត​ជា​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី គឺ​នៅ​ឆ្នាំ​១៩៨១ ប៉ុន្តែ​នៅ​គ្រា​នោះ គេ​ហៅ​ថា​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​ក្រុង​ហាណូយ ។​
​ការចាប់ផ្ដើម​ល្បី​ឈ្មោះ​របស់​លោក ហ៊ុន សែន 

​លោក ហ៊ុន សែន ចាប់ផ្ដើម​ល្បីឈ្មោះ​បន្តិច​ម្ដងៗ តាមរយៈ​តំណែង​របស់​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា  ហើយ​ពេលនោះ​លោក​បាន​ប្រើ​វោហា​សាស្ត្រ​ដ៏​ប៉ិនប្រសប់  វាយប្រហារ​លើ​ក្រុម​សមាគម​ប្រជាជាតិ​អាស៊ី​អ​គ្នេយ៍ ឬ​សមាគម​អាស៊ាន ដែល​ជា​ប្លុក​សេរី ហើយ​កម្ពុជា ពេល​នោះ​ស្ថិត​ក្នុង​របប​កុ​ម្មុយ​និ​ស្ត​។ នៅ​តាម​វេទិកា​បក្សកុម្មុយនិស្ត ឬ​កិច្ចប្រជុំ​កម្មាភិបាល​ថា្នក់​មជ្ឈិម ថ្នាក់ ភូមិភាគ តំបន់ ឬ​ខេត្ត​ក្ដី លោក​គឺជា​អ្នកនយោបាយ​តែ​ម្នាក់​គត់ ដែល​ប្រើប្រាស់​វេទិកា​ទាំងនេះ និយាយ​ពី​ភាពខុសគ្នា​រវាង​របប​សេរី និង​កុ​ម្មុយ​និ​ស្ត ជា​ពិពេស​លោ ធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅលើ​សមាគម​អាស៊ាន ដោយ​ចាត់ទុកថា ជា​ក្រុម​ប្រតិ​កិរិយា ឬ​ក្រុម​អន់ថយ​មិន​ជឿនលឿន ។ 

រូបថតឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១

លោក​កាន់តែ​លិច​មុខមាត់​ថែមទៀត គឺ​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធាន​ក្រុម​ចរចា​នៅ JIM1 JIM2 ជាមួយ​ប្រធាន​ក្រុម​ចរចា​រដ្ឋាភិបាល​ត្រីភាគី គឺ​សម្ដេច​ព្រះបាទ​នរោត្តម សីហនុ នៅ​ក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី ។ ការចរចា​នៅ​ពេល​នោះ​គឺ​នៅ​ចុង​ទសវត្ស​១៩៨០ ខណៈ​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កម្ពុជា ។​
ការចរចា JIM1 JIM2 បាន​លើក​ទៅ​ធ្វើ​នៅ​ទីក្រុង​ប៉ារីស ដែល​ពេលនោះ​ហើយ​ឈ្មោះ​របស់​លោក​ហ៊ុន សែន កាន់តែ​ធ្វើឲ្យ​អន្តរជាតិ​តាមដាន​សកម្មភាពរ​បស់​លោក ព្រោះ​ថា​សម​ភាគី​របស់​លោក​មានតែ​មួយគត់ គឺសម្ដេច​ព្រះបាទ​នរោត្តម សីហនុ ដែល​អន្តរជាតិ​ទទួល​ស្គាល់​ជា​អ្នកនយោបាយ​ជើងចាស់ ។​
​នៅ​ទីបំផុត​ការចរចា​បាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​គូ​ជម្លោះ​នយោបាយ​ខ្មែរ សម្រេច​ចុះ​កិច្ចព្រមព្រៀង បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​គេ​ហៅថា “​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា​” នៅក្រោម​ការធ្វើ​ជា​សាក្សី និង​សម្របសម្រួលរបស់​សហគមន៍​អន្តរជាតិ ។​
លោក ហ៊ុន សែន កាន់តែ​ល្បី​ទៀត​នៅពេល​ដែល​លោក​សម្រេច​យាង​សម្ដេច​ព្រះបាទ​នរោត្តម សីហនុ មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​១៩៩២ ។  សម្ដេច​ព្រះបាទ​នរោត្តម​សីហនុ បាន​យាង​មក​ធ្វើជា​ព្រះប្រធាន ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ SNC ខណៈ​លោក ហ៊ុន សែន ទាមទារ​ធ្វើ​ជា​សហប្រធាន តែ​ក្រោយមក លោក​បាន​បោះបង់ចោល​វិញ ។ 
​ការ​ឡើងកាន់តំណែងរ​បស់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​គឺជា​សំណាង​មួយ​ដ៏​កម្រ​កើតមាន 
​លោក​ហ៊ុន សែន ឡើងកាន់​តំណែង​នៅ​ពេល​លោក​មាន​អាយុ​៣២ឆ្នាំ​ ។ គួរ​កត់​សំ​គល់​ថា កាលណោះប្រទេស​កម្ពុជា​មាន​ព្រឹត្តិការណ៍​ពីរ​កើតឡើង​បន្តបន្ទាប់​គ្នា ។ លោក ប៉ែន សុវណ្ណ បាន​កាន់​អំណាចជាប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ប្រហែលជា​៤​ឆ្នាំ​ប៉ុណ្ណោះ ។ លោក​ត្រូវបាន​ដកហូត​តំណែង​ដោយ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដែល​កាលនោះ គេ​ហៅថាជា​ប្រទេស​ត្រួតត្រា​កម្ពុជា ។ កំហុស​របស់​លោក ប៉ែន សុវណ្ណ គឺជា​រឿង​ប្រវត្តិសាស្ត្រ ដែល​លោកប្រឆាំង​នឹង​ការ​ដាក់​កូន​បញ្ចូនចៅ​ជនជាតិ​វៀតណាម​មក​កាន់​កម្ពុជា និង​មួយទៀត​គឺ លោក​ជំទាស់ផែនការ «​ក​៥» ។ រឿងរ៉ាវ​នេះ​នាំឲ្យ​លោក លែង​ទទួលបាន​ការទុកចិត្ត​ពី​វៀតណាម ហើយ​នាំឲ្យ​លោក ត្រូវ​នាំខ្លួន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ក្រុង​ហាណូយ ។ 
រឿង​មួយ​ទៀត​គឺ​លោក ចាន់ ស៊ី ដែល​វៀតណាម​លើក​បន្ទុប ក៏​ឈឺ​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​កាន់​អំណាច​បាន ជាង​១​ឆ្នាំ គឺ​លោក​ស្លាប់​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៨៤ ។ តាម​ព័ត៌មាន​មិន​ផ្លូវការ​ថា ពេលនោះ​លោក ចាន់​ស៊ី ក៏​ជា​អ្នកប្រឆាំង​វៀតណាម​ករណី​រៀបចំ​ផែនការ«​ក​៥»​ នេះដែរ ។ 
ជា​ភ័ព្វសំណាង​មួយ បាន​នាំឲ្យ​លោក ហ៊ុន សែន ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នៅ​ខែ​មករា ឆ្នាំ​១៩៨៥ គឺ​ភ្លាមៗ បន្ទាប់ពី​លោក ចាន់ ស៊ី ទទួលមរណភាព ។ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក​ហ៊ុន សែន បាន​កែលម្អ​មុខមាត់​ជា​មួយ​វៀតណាម​ឡើងវិញ និង​កាន់តែ​ប្រសើរ​ជិតស្និត​ថែម​ទៀត ។​
​លោក​តំណាង​ឲ្យ​ភាគី​កម្ពុជា ដែល​ចុះហត្ថលេខា​ជាមួយ​សម​ភាគី​វៀតណាម លើ​កិច្ចព្រមព្រៀង ផែនទី​ដ៏​ចម្រូងចម្រាស ឆ្នាំ​១៩៨៣-៨៥  ដែល​ក្រុមប្រឆាំង​ចោទថា ជា​កិច្ចព្រមព្រៀង​មួយ​ធ្វើឲ្យ​កម្ពុជា​បាត់ដី​ព្រំដែន​ទៅ​វៀតណាម ។ តែ​គណបក្ស​ប្រជា​កម្ពុជា​បច្ចុប្បន្ន​បដិសេធ ។ គ្រា​នោះ​ហើយ​ដែល​លោក ហ៊ុន​សែន បាន​ទប់​លំនឹង​ឋានៈ​របស់​លោក​ជាមួយ​វៀតណាម​បាន​យ៉ាងរឹងមាំ ។ 
​អំណាច​របស់​លោក ហ៊ុន សែន ហៀបនឹង​របូត​ម្ដង​នៅ​ឆ្នាំ​១៩៩៣ 
​តាមរយៈ​ការបោះឆ្នោត​សភា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការចាត់ចែង​ដោយ​អង្គការ​សហ​ប្រជាតិ  ដោយ​មាន​គណបក្សនយោបាយ​ចំនួន​៣៥​ចូលរួម គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចេញមក​ពី​បក្សកុម្មុយនិស្ត​កម្ពុជា​បាន​ចាញ់ឆ្នោត  ពោល​គឺ​ចាញ់​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ​នរោត្តមរ​ណ​ឬ​ទ្ធិ ។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​កងទ័ព​ក្នុង​ដៃ​បាន​ប្រឆាំង​លទ្ធផល​ឆ្នោត ហើយ​មេ​ទ័ព​របស់​គណបក្ស​នេះ បង្កើត​តំបន់​អបគមន៍ នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ ។ សម្ដេច​នរោត្តម សីហនុ ដែល​ភ័យខ្លាច​ការបែកបាក់​ជាតិ​ជា​ថ្មី​ទៀត ហើយ​ក្នុង​នាម​ព្រះអង្គ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទៀត​ផង​នោះ ក៏​ប្រើ​សិទ្ធិ​ជា​មេដឹកនាំ​បង្កើត​រាជរដ្ឋាភិបាល​មួយ ដែលមាន​នាយករដ្ឋមន្ត្រី​ពីររូប ដែល​គេ​ហៅថា សហនាយករដ្ឋមន្ត្រី ។ សម្ដេច​ក្រុមព្រះ​ប្រធាន​គ​ណ​បក្ស ហ្វ៊ុន​ស៊ិនប៉ិច ជា​នាយករដ្ឋមន្ត្រី​ទី​១ ហើយ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ ។ មិន​បាន​ប៉ុន្មាន​ផង សហនាយករដ្ឋមន្ត្រី​ទាំង​ពីរ​បែកបាក់​គ្នា  ហើយ​ឈានដល់​ការផ្ទុះ​អាវុធ​បាញ់​សម្លាប់​គ្នា​នៅ​កណ្ដាល​ក្រុងភ្នំពេញ ឆ្នាំ​១៩៩៧ ។ ព្រឹត្តិការណ៍​នោះ​ធ្វើឲ្យ​លោក​ហ៊ុន សែន ឈ្នះ​សម្ដេចក្រុមព្រះ ហើយ​បាន​កាន់​តំណែង​បន្តទៀត ជា​សហនាយករដ្ឋមន្ត្រី​ទី​២​ដដែល ជាមួយ​នាយក​រដ្ឋមន្ត្រី​ទី​១ លើក​បន្ទុប​ដោយ​សភា​គឺ​លោក អឹង ហួត ដែលជា​អ្នក​នយោបាយ​បោះបង់​អាជីព ។​
មាន​ការទារ​ទារ​ឲ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង​
​លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្លាយជា​អ្នកគ្រប់គ្រង​ស្ថាប័នរដ្ឋ ។ ស្ថាប័ន​មួយ​ដែលជា​អ្នក​វិនិច្ឆ័យ​លើ​អ្នក​ណា​ឈ្នះ អ្នកណា​ចាញ់ បក្ស​ណា​ត្រូវ​ឡើង​កាន់​អំណាច  គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ។ 
ស្ថាប័ន​នេះ​ត្រូវបាន​ក្រុម​បក្សប្រឆាំង​រិះគន់ថា ជា​ឧបករណ៍​នយោបាយ​មួយ​ជួយ​បង្កើន​សន្លឹកឆ្នោត ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​កាន់អំណាច  ។
​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង ក្រោយពី​អង្គការសហប្រជាជាតិ​ដកចេញ​ពី​កម្ពុជា ។ ប៉ុន្តែ​ព្រឹត្តិការណ៍ ដែល​ប្រជាជន​ធ្វើបាតុកម្ម​ដ៏​ធំ ទាមទារ​ឲ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង​ឃើញថា មាន​ចំនួន​ពីរ​គឺ​ឆ្នាំ​១៩៩៨ និង​២០១៣ ។​
​នៅ​ឆ្នាំ​១៩៩៨ ដែល​ជា​ការបោះឆ្នោត​មួយ​រៀបចំ​ដោយ​កម្ពុជា​ខ្លួនឯង គឺ​ពេល​នោះ​មាន​បាតុកម្ម​ដ៏​ធំ​មួយ ផ្ទុះឡើង គឺជា​ព្រឹត្តិការណ៍​ប្រឆាំង​លទ្ធផល​បោះឆ្នោត ។ ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​ចុះ​ដើរ​តាម​ដងផ្លូវ​នានា នៅ​រាជធានី​ភ្នំពេញ ដោយ​ដាក់​សម្ពាធ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង ព្រោះ​ពួកគេ​ចោទថា លោក​ជាប់ឆ្នោត​តាម​រយៈ​ស្ថាប័ន គ​.​ជ​.​ប ដែល​ជួយ​លួច​សន្លឹកឆ្នោត ។ បាតុករ​មាន​ទាំង​អ្នកនយោបាយ ព្រះសង្ឃ កម្មករ កសិករ ក្រុមអាជីវករ ហើយ​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី  សម្ដេចក្រុមព្រះ និង​លោក កឹម សុខា ។ បាតុកម្ម​ប្រមូលផ្ដុំ និង​បោះតង់​នៅខាងមុខ​អតីត​មន្ទីរ​រដ្ឋសភា ក្បែរ​ព្រះបរមរាជវាំង ដោយ​មាន​រយៈ​ជាច្រើន​ខែ ។ បាតុករ​បាន​ថ្លែង​វាយប្រហារ បកអាក្រាត​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន យ៉ាងខ្លាំង ។ តែ​ទីបំផុត​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ទាំង​នគរបាល កងរាជអាវុធហត្ថ  បើក រថពាសដែក​បរ​បុក និង​បាញ់​បង្ក្រាប ធ្វើឲ្យ​ស្លាប់ និង​របួស បាតុករ​រាប់សិប​នាក់ ។ ក្រោយមក​មាន​ដំណោះស្រាយ​នយោបាយ​មួយ​កើតឡើង ដែល​ឲ្យ​លោក ហ៊ុន សែន បន្ត​កាន់តំណែង​នេះ​ទៀត ។​

ក្បួតបាតុកម្មតាម​ដងផ្លូវ ទាម​ទារ​ឲ្យ​បោះឆ្នោត​សារឡើង​វិញ កាលពីឆ្នាំ​២០១៣


​ចំណែក​ព្រឹត្តិការណ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា ២០១៣ គឺ​មាន​ភាព​ដូចគ្នា​នឹង​បាតុកម្ម ក្រោយ ថ្ងៃ​បោះឆ្នោត ២៨ កក្កដា ១៩៩៨ ដែរ គឺ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ តែ​ក្រោយមក​បាន​ក្លាយជា បាតុកម្ម​ទាមទារ​ឲ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង ។ បាតុករ​បោះជំរំ​ស្នាក់អាស្រ័យ​នៅ ទីលាន​ប្រជាធិបតេយ្យ រយៈពេល​ជាច្រើន​ខែ ។ បាតុករ​មកពី​គ្រប់​ខេត្ត​ក្រុង ហើយ​មាន​ចំនួន​ជិត ១​លាន​នាក់ ។ បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ បាតុករ​វាយប្រហារ និង​បកអាក្រាត​យ៉ាងខ្លាំង លើ លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ។ តែ​ទីបំផុត​ត្រូវ​បាន​វាយ​បង្គ្រាប ។​
​ករណី​រំលោភ​សិទ្ធិមនុស្ស  
​យ៉ាងហោចណាស់ មាន​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​ពីរ​រូប កសាង​សំនុំរឿង​រំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា ដាក់​ប្ដឹង​មន្ត្រី​កម្ពុជា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ក្នុងនោះ​អាច​មានឈ្មោះ​លោក ហ៊ុន សែន មួយ​រូប​ដែរ​ព្រោះ​លោក​ជា​មេដឹកនាំ​កម្ពុជា ។ 
សំនុំរឿង​ដែល​ប្ដឹងទៅ ICC គឺ​មានដូចជា ការបណ្ដេញចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ ការដុត​លំនៅដ្ឋាន ផ្ទះ​អ្នកស្រុក ការបង្ក​របួសស្នាម ការចាប់​អ្នក​តវ៉ា​ដាក់ពន្ធនាគារ ការ​វាយ​បង្រា្ក​ប​បាតុករ និង​ករណី​ហិង្សា នយោបាយ​ជា​ដើម ដែល​ក្រុម​មេធាវី​អះអាងថា​ជា​បទល្មើស​មួយ​ប្រឆាំង​មនុស្ស​ជាតិ ។ 
​តែ​បែប​នេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​បណ្ដឹង​របស់​មេ​ធា​វី​អន្តរជាតិ​នេះ​ថា មិន​ប៉ះពាល​ដល់​លោក ហ៊ុន សែន ឡើយ ។ ​លោក ហ៊ុន សែន ប្រកាសថា លោក​នឹង​បោះបង់​តំណែង នៅ​ពេល​លោក​មាន​អាយុ​៧៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​មាន​អាយុ​៦៣​ឆ្នាំ ។ បើ​លោក​ចុះចេញ​ពី​តំណែង នៅ​ពេល​លោក​ដល់​អាយុ​៧៤​ឆ្នាំ មានន័យ​ថា លោក​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល​១១​ឆ្នាំ​ទៀត គឺ​ស្មើនឹង​៤១​ឆ្នាំ ។ 
​ចាប់​តាំងពី​របប​អាណានិគម​បារាំង​មក គឺ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ចំនួន​៣៦​រូប​ហើយ គឺ​រាប់​ត្រឹម​លោក​ហ៊ុន សែន ដែល​ជា​មេដឹកនាំ​តែមួយគត់​នៃ​កម្ពុជា កាន់​អំណាច​យូរ​ជាងគេ ៕ 
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

2 comments:

Anonymous said...

Begin of Drgunzet's comment.

I think Mr. Hun Sen can rule for another 12 years, 2 and a half terms. By the middle of his final term, he will transit the power to his son so that his legacy can be continued.

I wish his plan will succeed. He has been the one who brought stability in Cambodia, jobs and new livelihood for the poors. The opposition has been the ones who were attacking stability, jobs to hurt the poor so that Mr. Hun Sen must share power.

The opposition has no international backing and the only way they can get Mr. Hun Sen to share power is to attack jobs, hurt the poors.

I have an older friend who has a very trouble teenager. She refused to go to college and demanded her father to give her this, drive her to visit her boyfriend that. If he does not agree, she threatens to run away from home, get pregnant then come home to shame her father. That's the same technique the opposition has been doing against Mr. Hun Sen, hitting where Mr. Hun Sen cares the most: jobs and the poor.

The opposition has no army, no power, they cannot fight Mr. Hun Sen directly. They can only make a scene, create chaos to drive jobs away until Mr. Hun Sen agrees to share power.

I have already suggest the opposition to protest on Facebook, but such method is weak as compared to directly burning the factories or block traffics, create fights then capture videos or tricked protesters to get killed. See for yourselves, the opposition is very nasty and evil.

The opposition Youth, CNRP offered to kill other people who they never even met, thousand of miles away then asked for help to kill the Vietnamese. That's evil. (This is a reference to CNRP's youths offer to fight ISIS for help to fight over Koh Tral.)

I assume fighting ISIS means shooting ISIS with guns, not doing some mud wrestling or tickling the opponents till they quit. There was some Western dudes who joined the fight against ISIS and were shocked/regretting after they experienced blood and carnage.

Well, Khmer race is natural at chopping, butchering people though. I was told of stories that the Khmer Rouges enjoyed ripping babies out of mothers womb, that they got credits for 2 kills for the price of one. I was a laborer in a team with 3 Khmers so I was told many horrible stories.

-Drgunzet-

Anonymous said...

Hun sen is a prett from the hell too?………Asorikay