A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 December 2014

Chheang Vun warned environemtnalist Alex Gonzalez-Davidson for meddling in Cambodian politics លោក ឈាង វុន ព្រមាន​បរទេស​លូក​ដៃ​រឿង​អារ៉ែង

លោក ឈាង វុន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កន្លង​មក។
លោក ឈាង វុន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កន្លង​មក។ ផា លីណា
ភ្នំពេញៈ លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ព្រមាន​ទៅ​កាន់​បុគ្គលិក​បរទេស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប ដែល​កំពុង​លូក​លាន់​កិច្ចការ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​តំបន់​ជាយ​អារ៉ែង ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង។
ក្នុង​សន្និសីទ​សារ​ព័ត៌មាន បូក​សរុប​ការងារ​ប្រចាំ​ខែ​នៃ​គណៈកម្មការ​ទាំង ១០ របស់​សភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ មាន​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ធំ កំពុង​ខ្វាយ​ខ្វល់ ជុំវិញ​សកម្មភាព​របស់​ជន​បរទេស​មួយ​រូប​ដែល​កំពុង​បំពេញ​សកម្មភាព​ការងារ និង​លូក​ដៃ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ​នៅ​កម្ពុជា។
ជុំវិញ​ករណី​នេះ លោក បាន​បន្ត​ថា៖ «ខ្ញុំ​កំពុង​តែ​មាន​ជា​ចំណាត់ការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រួត​ពិនិត្យ​មើល​ថា តើ​ជន​បរទេស​រូប​នោះ មាន​គោល​ការណ៍​អនុញ្ញាត​យ៉ាង​ម៉េច​ខ្លះ ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ហើយ​ប្រឈម ជាមួយ​អាជ្ញាធរ​របស់​រដ្ឋ ការ​បំផុស​បំផុល​ពលរដ្ឋ មក​ប្រឈម​នឹង​អាជ្ញាធរ​រដ្ឋ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន គឺ​ខ្ញុំ​កំពុង​ឲ្យ​គេ​ស្រាវជ្រាវ​រឿង​នេះ»។
ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជន​បរទេស​រូប​នោះ​ចំ លោក ឈាង វុន បាន​ឲ្យ​ដឹង​ថា ជន​បរទេស​នោះ គឺ​អ្នក​សារ​ព័ត៌មាន និង​ពលរដ្ឋ​ភាគ​ច្រើន​បាន​ស្គាល់​ទៅ​ហើយ។
លោក​បាន​បន្ថែម​ថា៖ «បើ​គាត់​ធ្វើ​ខុស​ពី​អ្វី​ដែល​គាត់​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ខ្ញុំ​សុំ​ស្នើ​ឲ្យ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ នឹង​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ​ភ្លាម អត់​មាន​ទុក​ទេ មិន​អាច​បណ្តោយ​ឲ្យ​ជន​បរទេស​ម្នាក់​ធ្វើ​ចលាចល​អស្ថិរភាព​សង្គម​កម្ពុជា​ទេ ហើយ​ប្រើ​ប្រាស់​សិទ្ធិ​របស់​គាត់​ហួស​ពី​ព្រំដែន​នោះ​ទេ។ នេះ​មក​ពី​ច្បាប់​កម្ពុជា​ស្រួល​ពេក ធូរ​រលុង​ពេក ឲ្យ​ជន​បរទេស​ម្នាក់​មក​ធ្វើ​ការ​នៅ​ក្នុង​តំបន់​មួយ​ទាំង​មូល ហើយ​យក​លេស​ថា ការពារ​ប្រជា​ពលរដ្ឋ»។

ក្នុង​សន្និសីទ​ដដែល​នោះ បើ​ទោះ​បី​មិន​បាន​បង្ហាញ​ឈ្មោះ​ចំ អ្នក​សារ​ព័ត៌មាន ក៏​បាន​ទស្សន៍​ទាយ​គ្រប់​គ្នា​ថា លោក ឈាង វុន បាន​សំដៅ​ទៅ​កាន់​លោក Alejandro Gonzalez-Davidson ឬ​ហៅ​ថា អាឡិច ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ធម្មជាតិ ជា​ពិសេស​តំបន់​ជាយ​អារ៉ែង។
តប​នឹង​ការ​ព្រមាន លោក Alejandro បាន​ចាត់​ទុក​ខ្លួន​លោក ជា​ពលរដ្ឋ​កម្ពុជា​រួច​ទៅ​ហើយ ហើយ​លោក​មិន​ដឹង​ថា លោក ឈាង វុន សំដៅ​ទៅ​អ្នក​ណា​ទេ ប៉ុន្តែ​លោក​ថា៖ «បើ​គាត់​កំពុង​និយាយ​ពី​រឿង​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​អង្គការ​មាតា​អន្តរជាតិ​នោះ គឺ​វា​នឹង​ក្លាយ​ជា​គ្រោះ​អន្តរាយ​មួយ ដែល​នាំ​ឲ្យ​ពួក​យើង​កាន់​តែ​រឹង​មាំ និង​ខ្លាំង​ក្លា​ជាង​ពេល​មុន​ទៅ​ទៀត។ ពួក​យើង​អរគុណ​ចំពោះ​ការ​វាយតម្លៃ​ប្រកប​ដោយ​គុណ​ប្រយោជន៍​នេះ»។
លោក Alejandro ជា​ជនជាតិ​បរទេស​មួយ​រូប ដែល​ជា​ស្ថាបនិក​និង​ជា​អ្នក​ដឹក​នាំ​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​ចលនា​មាតា​អន្តរជាតិ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន​និង​រារាំង​កុំ​ឲ្យ​មាន​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ជាយ​អារ៉ែង ខេត្ត​កោះកុង។
ទាក់​ទិន​នឹង​ការ​លូកដៃ​របស់​ជន​បរទេស​មក​លើ​កិច្ចការ​ការងារ​របស់​កម្ពុជា សម្រាប់​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន​និង​ធនធាន​ទឹក​និង ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក ប៉ុល ហំម ប្រកាស​ស្វាគមន៍​ដោយ​មិន​មាន​ការ​រើស​អើង​ឡើយ ល្គឹក​ណា កិច្ច​ការងារ​នោះ ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។
លោក​យល់​ថា៖ «អាឡិច គឺជា​សកម្មជន​ដ៏​សំខាន់​មួយ​របស់​អង្គការ​មាតា​ធម្មជាតិ ខ្ញុំ​ធ្វើ​ទំនាក់​ទំនង ជាមួយ​គ្នា​ខ្លះ​ដែរ ដើម្បី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បញ្ហា​បរិស្ថាន​និង​ការ​អភិវឌ្ឍ​នៅ​តំបន់​អារ៉ែង នៅ​មាន​ជនជាតិ​បរទេស​ជាច្រើន​នាក់​ទៀត ដែល​បាន​ជួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​និង​សម្រួល​ដល់​កិច្ច​ការពារ​ផល​ប៉ះពាល់​ដល់ ធម្មជាតិ​យើង»។
បើ​តាម​សមាជិក អង្គការ មាតា​ធម្មជាតិ លោក ស៊ឹម សំណាង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ម្សិល​មិញ នេះ​ថា ក្រុម​ការងារ​អង្គការ​មាតា​ធម្មជាតិ ៤ រូប​រួម​ទាំង​លោក​ផង​ដែរ នឹង​ចូល​ទៅ​កាន់​តំបន់​ជាយ​អារ៉ែង ដើម្បី​បន្ត​ការ​ត្រួត​ពិនិត្យ​និង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ប្រឆាំង​នឹង​គម្រោង វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង នេះ។
លោក​ថា៖ «បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ក៏​ក្រុម​ការងារ​នៃ​អង្គការ​យើង​នៅ​តែ​រក្សា​ជំហរ​ការពារ​ធម្មជាតិ​បរិស្ថាន​និង​ព្រៃឈើ»។
សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ ១៥ កញ្ញា ២០១៤ សកម្មជន​ការពារ​បរិស្ថាន​និង​ព្រៃ​ឈើ​ដែល​មាន​គ្នា​ប្រមាណ ១០ នាក់ រួម​ទាំង លោក Alejandro ហៅ អាឡិច ត្រូវ​បាន​កម្លាំង​សម្ថកិច្ច​របស់​អាជ្ញាធរ ខេត្ត​កោះកុង បាន​ធ្វើ​ការ ឃាត់​ខ្លួន ខណៈ​ដែល​ពួកគេ​និង​ប្រជា​សហគមន៍ បាន​បិទ​ផ្លូវ​រារាំង​ក្រុម​អាជ្ញាធរ​ខេត្ត មិន​ឲ្យ​ចូល​ទៅ​កាន់​តំបន់​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​អារ៉ែង​តែ​ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ៕

2 comments:

RealKhmer said...

The thugs and illiterate (Chheang Vun is very angry with Alex Gonzalez-Davidson's relentless to stop the destruction of Khmer forestry from the Chinese's plan to build the dam, Chheang Vun maybe has a lot of stakes in it for his personal gain, that's why he extremely infuriated with this brave individual Alex Gonzalez-Davidson, Chheang Vun looks like he is ready to slaughter anyone in his way.

Anonymous said...

Look at chheang vun face, he look like cong choi face ,he is not a human ,he is a devil.