A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 December 2014

Analysis: Important issues that Mr. Hun Sen needs to discuss with Vietnam on 22 December ​វិភាគ​៖ ចំណុច​សំខាន់ៗ​ដែល​លោក ហ៊ុន សែន ត្រូវ​ជជែក​ជាមួយ​មេដឹកនាំ​វៀតណាម​នៅ​ថ្ងៃ​ទី​២២​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី10 ធ្នូ 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក

លោ​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក ប្រធានាធិបតីវៀតណាម ត្រឿង តាំង​សាង
ប្រធានាធិបតី​វៀតណាម​លោក ត្រឿង តាំង​សាង នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ដែល​ជា​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​សំដៅ​ពង្រឹង​ចំណង​សាមគ្គីភាព​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ។​
ការបំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​មក​កម្ពុជា ធ្វើឡើង​ខណៈ​ប្រទេស​ទាំង​ពីរ​មាន​បញ្ហា​មួយចំនួន​ដែល​កំពុង​ដោះស្រាយ​ដូចជា ករណី​ព្រំដែន បញ្ហា​ជនអន្តោប្រវេសន៍ និង​ការបកស្រាយ​ពី​ប្រវត្តិសាស្ត្រ​ជាដើម ។​
កម្ពុជា និង​វៀតណាម​មាន​ព្រំប្រទល់​ដែន​ជាប់​គ្នា​ជាង​១២០០​គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​ទាំង​ពីរ​កំពុង​បោះបង្គោល​ព្រំដែន ។ ខណៈ​កំពុង​បោះបង្គោល​នេះ ក៏​មាន​ការចោទប្រកាន់​ថា វៀតណាម​បាន​រំលោភ​យក​ទឹកដី​កម្ពុជា ។​    ​
​ថ្មីៗ​នេះ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង បាន​លើកឡើង​ថា វៀតណាម​បោះ​បង្ហោល​ព្រំដែន​ចូល​ទឹក​កម្ពុជា​ត្រង់​ចំណុច​ដាក់​ដាំ ក្នុងស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី ។ តែ​លោក វ៉ា គឹមហុង មិន​បាន​បញ្ជាក់ថា​ការបោះបង្គោល​ចូល​នេះ​ក្នុង​ប្រវែង​ប៉ុណ្ណា​ទេ តែ​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា វៀតណាម​បោះបង្គោល​ចូល​ដី​កម្ពុជា​នៅ​ចំណុច​ដាក់​ដាំ​នេះ ប្រវែង​ប្រមាណ​៤០​គីឡូម៉ែត្រ ។ 
​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា ក៏​ជា​ចំណុច​ដែល​សាធារណជន​ចាប់អារម្មណ៍​ដែរ ។ នៅ​ចុងឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ជំរឿន​ជនបរទេស ហើយ​ក្នុងនោះ​ជនជាតិ​វៀតណាម​ជាច្រើន ដែល​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់ ។​

​ចំនែក​បញ្ហា​ថ្មី​ក្តៅៗ​របស់​កម្ពុជា​និង​វៀ​ណា​មនោះ គឺ​ការបកស្រាយ​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​កម្ពុជា​ក្រោម ។ បញ្ហា​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​អតីត​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​លោក ត្រឹង វ៉ាន់​ថុង បាន​ថ្លែង​កាលពី​ខែ​មិថុនា ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​កាត់​ចេញពី​កម្ពុជា​ទេ ។ ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​នេះ ធ្វើ​ឲ្យ​ផ្ទុះ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ផ្ទុះ​ឡើង​រហូត​ដល់​ដុត​ទង់ជាតិ​វៀតណាម និង​រូបថត​លោក ហូ ជី​មិញ នៅមុខ​ស្ថានទូត​វៀតណាម​នៅក្នុង​រាជធានី​ភ្នំពេញ ។​
ទន្ទឹម​នឹង​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ក៏​រង​ការចោទប្រកាន់​ពី​គណបក្សប្រឆាំង​ដែរ​ថា ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​វៀតណាម ។​
​មុន​ការមកដល់​របស់​ប្រធានាធិបតី​វៀតណាម​នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស បាន​ដាក់​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​លើកឡើង​បញ្ហា​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ជជែក​ជាមួយ​ប្រធានាធិបតី​វៀតណាម ។ លោក ម៉ៅ ពី​សេស បញ្ជាក់ថា​នេះ​ជា​ឱកាស​ដែល​នាយករដ្ឋមន្ត្រី​បង្ហាញថា ខ្លួន​មិន​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ។ លោក​ថា «​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អាច​បង្ហាញ​ថា តើ​គាត់​ជា​អាយ៉ង​របស់​យួន​មែនឬ​មិនមែន ហើយ​យើង​យល់ថា ប្រសិន​ជា​គាត់​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ហៅ​គាត់​ថា​ជា​អាយ៉ងយួន លុះត្រាតែ​គាត់​ហ្នឹង​បម្រើ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​និង​ប្រជាជាតិ​ខ្មែរ គាត់​មិន​ត្រូវ​ស្តាប់​យួន ឬ​បម្រើ​ផលប្រយោជន៍​របស់​យួន​ទេ​» ។​
​តើ​លោក ហ៊ុន សែន ហ៊ាន​លើក​យក​បញ្ហា​ទាំងនេះ ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី​វៀតណាម ឬ ហៅ​មិត្ត​ម៉ឺន​ឆ្នាំ​របស់​ខ្លួន​ដែរឬទេ​?
​លោក ហ៊ុន សែន ដែល​គេ​ហៅថា​ជា​បុរស​ខ្លាំង​នោះ លោក​ធ្លាប់​និយាយ​ចំៗ​ទៅកាន់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពេល​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ថា លោក​មិន​គាំទ្រ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដំណើរការ​ដល់​សំណុំរឿង​០០៣ និង​០០៤​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ បុរស​ខ្លាំង​រូប​នេះ​ក៏​ធ្លាប់​និយាយ​ស្មើ​មុខ​ជាមួយ​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១២​ដែលថា កម្ពុជា​មិន​មាន​ទេ​អ្នកទោសនយោបាយ មាន​តែ​អ្នកនយោបាយ​ជាប់ទោស ខណៈ​រដ្ឋាភិបាល​របស់​លោក​រង​ការចោទប្រកាន់​ថា ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី ។​
​លោក ហ៊ុន សែន ក៏​តែង​ប្រើ​សំដី​ថ្វីមាត់​របស់​លោក​តាមរយៈ​វេទិកាសាធារណៈ វាយប្រហារ​ដោយ​មិន​ប្រណី​ដល់​អ្នកនយោបាយ​គណ​បក្សប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នោះ ។ តែ​គេ​មិនដឹងថា​លោក ហ៊ុន សែន អាច​នឹង​ជជែក​ចំៗ​លើ​បញ្ហា​ទាំងឡាយ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​កើតមាន ជាមួយ​ប្រធានាធិបតី​វៀតណាម ឬ​អត់​ទេ ។​
តែ​បើ​មើល​នយោបាយ​ការបរទេស​វៀតណាម​មកលើ​កម្ពុជា​វិញ ហាក់​លើកឡើង​​ចំៗ​តែម្តង ។ កាលពី​ឆ្នាំ​ចុងឆ្នាំ​២០០៩ ពេល​លោក សម រង្ស៊ី ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម នៅក្នុង​ខេត្ត​ស្វាយរៀង​នោះ មានប្រតិកម្ម​ថ្កោលទោស​ភ្លាម​ពី​រដ្ឋអំណាច​ទីក្រុង​ហាណូយ ។​
​ការធ្វើ​ទស្សនៈកិច្ច​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​ក្រុង​ហាណូយ​កាលពី​អំឡុង​ខែ​សីហា នាយករដ្ឋមន្ត្រី​វៀតណាម​គឺ​លោក ង្វៀន តាន​យុង បាន​ស្នើ​ឲ្យ​កម្ពុជា​ចាត់វិធានការ​បង្ក្រាប​ទៅលើ​ពួក​តវ៉ា​នៅ​កម្ពុជា​ដែល​ប្រឆាំង​វៀតណាម​ករណី​ប្រវត្តិសាស្ដ្រ​កម្ពុជា ទាក់ទិន​ទៅ​នឹង​ទឹកដី​កម្ពុជា​ក្រោម ។​
ទីក្រុង​ហាណូយ​បាន​សម្តែង​កំហឹង​ចំពោះ​បាតុករ​ខែ្មរ ដែល​ដុត​ទង់ជាតិ​វៀតណាម​ដោយ​ទាមទារ​ឲ្យ​កម្ពុជា​ចាត់វិធានការ​លើ​ជន​ដែល​បាន​ប្រព្រឹត្ត ។ ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២២ ខែ​ធ្នូ គឺ​ក្រោយ​ពេល​កម្ពុជា​ចាប់​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​ចំនួន ដែល​ចេញ​ព្រះភ័ក្ត្រ​ប្រឆាំង​វៀតណាម​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។​
​ជុំវិញ​ការទាមទារ​ឲ្យមាន​ការបកស្រាយ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​នេះ លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​បញ្ចប់​គំនុំ​ព្រោះ​នោះ​ជា​រឿង​ប្រវត្តិសាស្ត្រ​កន្លងទៅ​ហើយ ហើយ​ម្យ៉ាងទៀត​វៀតណាម​បាន​ផ្លាស់ប្តូរ​មន្ត្រី​ទូត​ប្រចាំ​កម្ពុជា​រួច​ហើយ ដែល​នោះ​បញ្ជាក់​ពី​ការ​ទទួលកំហុស ។ លោក​បញ្ជាក់ថា «​ផ្លាស់ប្តូរ​ផ្នត់គំនិត​វិញ ជាជាង​យក​កំហឹង​ជា​ការសង​សឹង ញុះញង់ អុជ​អាល ពីព្រោះ​រឿងនេះ​វា​បាន​កន្លង​ហួស​ទៅ​ហើយ ហើយ​ស្ថានទូត​វៀតណាម​ក៏​គេ​ផ្លាស់ប្តូរ​ខាង​រដ្ឋទូត​របស់គេ ឬ​មួយ​ក៏​ខាង​អ្នកនាំពាក្យ​ហ្នឹង គេ​ផ្លាស់ប្តូរ​» ។​
​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩៧៩​មក មាន​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម​រហូត គឺ​មិន​ដែល​មាន​ប្រតិកម្ម ឬ​សំដី​ធ្ងន់​ណាមួយ​នោះទេ ខណៈ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ផ្លាស់ប្តូរ​ឥរិយា​ប​ជាមួយ​ប្រទេស​ថៃ​ជា​ប្រទេស​ជិតខាង​ដែរ ពី​មិត្ត​មក​សត្រូវ​ពី​សត្រូវ​មក​មិត្ត​ម្តង​ជា​ពីរដង​ដោយសារ​បញ្ហា​ជម្លោះ​ព្រំដែន​នោះ ៕
​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

2 comments:

Anonymous said...

Cambodian/Khmer people and Khmer minority (Jarai, Montagnard, Phnorng, and other hil tribes) will have peace and freedom without Hun Sen and his Vietnamese masters from Hanoi or CPP.

CPP is a tool of Hanoi led by a blind and dumb leader Hun Sen (Ah Yong Yuon/Yiekcong).

All Khmer people must support CNRP and must be united as one strong party.

ខ្មែរយើង
(Khmer Yoeurng)

Kim Ea said...

This two untruthful thugs , pin head leaders will thumb down to all something Khmer people ask for solving problem with Yuon . Hun Sen pure puppy Yuon never talk about Khmer demand about any thing relate to Yuon boss problem . He is a strong man with their own blood , but cowardice with the enemy of Khmer but good friends with him . This visit from his superior boss is a consultation or warning sign of trouble , management of Yuon policy in this colonial control of Khmer land . You all can see any time Khmer boiling up to do a reform , Youn boss will came to visit , or order their puppet to have a training in there country , did all of that happen is an coincident ? you decide it ?