A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 December 2014

4 illegal Vietnamese loggers deported back to Vietnam វៀតណាម ៤ នាក់​ចូល​កាប់​ឈើ​នឹង​ត្រូវ​បញ្ជូន​ទៅ​វិញ​ថ្ងៃ​នេះ

ជន​ជាតិ​វៀតណាម​មួយ​ក្រុម ដែល​លួច​ចូល​មក​កាប់​ឈើ​ក្នុង ខេត្ត​រតនគិរី កាល​ពី​ពេល​កន្លង​មក។
ជន​ជាតិ​វៀតណាម​មួយ​ក្រុម ដែល​លួច​ចូល​មក​កាប់​ឈើ​ក្នុង ខេត្ត​រតនគិរី កាល​ពី​ពេល​កន្លង​មក។ រូបថត អង្គការ​អាដហុក
មណ្ឌលគិរីៈ ជនជាតិ​វៀតណាម​បួន​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ដោយ​សារ​រឿង​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ខុស​ច្បាប់​នោះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​នគរបាល​អន្តោ​ប្រវេសន៍ ហើយ​នឹង​ត្រូវ​ដោះ​លែង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ។
លោក គង់ ពុទ្ធីរ៉ា អនុ​ប្រធាន​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ល្បាត​របស់​លោក​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​បួន​នាក់ កំពុង​តែ​លួច​កាប់​ឈើ​ក្នុង​ដែន​អភិរក្ស​ស្ថិត​ក្នុង ភូមិ​ពូច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវសីមា កាល​ពី​ថ្ងៃ​អង្គារ​ហើយ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន រួម​នឹង​វត្ថុតាង​មួយ​ចំនួន ដូចជា​ម៉ូតូ​បី​គ្រឿង ត្រាក់ទ័រ​មួយ​គ្រឿង រណារ​អារ​ឈើ​ចំនួន​ពីរ និង​ឈើ​ផង​ដែរ។
លោក គង់ ពុទ្ធីរ៉ា បាន​បញ្ជាក់​ថា៖ «ជនជាតិ​វៀតណាម​ទាំង​បួន​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រមូល​ផល​ព្រៃ​ឈើ និង​ប្រើ​ប្រាស់​រណារ​យន្ត​ខុស​ច្បាប់។ ពួក​គេ​ទើប​តែ​ចាប់​ផ្តើម​កាប់​ឈើ​បាន​មួយ​ដើម​ទេ»។
លោក​បាន​បន្ត​ថា ពួក​ជន​សង្ស័យ​បាន​ឆ្លង​ដែន​ចូល​មក​ទឹក​ដី​កម្ពុជា តាម​ច្រក​មួយ​ហៅ​ថា​ច្រក ​គ្រញូង​ ដែល​ស្ថិត​ក្នុង ខេត្ត​ក្រចេះ ហើយ​ពួកគេ​បន្ត​ដំណើរ​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ការពារ។ ចំពោះ​ត្រាក់ទ័រ​ត្រូវ​បាន​ទុក​នៅ​ក្នុង​ព្រៃ​សិន ដោយ​មិន​អាច​យក​ចេញ​មក​បាន។ រីឯ​ជន​សង្ស័យ​ទាំង​បួន​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ឆ្នាំ​ទៅ ៣៩​ឆ្នាំ នោះ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។
លោក ពុទ្ធីរ៉ា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០១៤ នេះ មនុស្ស​ជាច្រើន​នាក់​ដែល​រួម​មាន​ទាំង​ជនជាតិ​ខ្មែរ​ផង​ដែរ ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​រាន​និង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សីមា។ ទោះ​យ៉ាង​ណា លោក​មិន​អាច​បញ្ជាក់​ប្រាប់​ពី​តួលេខ​បាន​នោះ​ទេ ដោយ​សារ​តែ​អត់​មាន​ឯកសារ​នៅ​ក្នុង​ដៃ។

លោក ឃុត សុភាង ព្រះ​រាជអាជ្ញា ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា ជនជាតិ​វៀតណាម​ទាំង​បួន​នាក់​ត្រូវ​បាន​សាកសួរ​ហើយ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ផ្នែក​អន្តោ​ប្រវេសន៍​ខេត្ត ចាត់​ការ​បន្ត ដោយ​សារ​តែ​ពួក​គេ​មិន​ទាន់​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​នឹង​ព្រៃឈើ​នោះ​ទេ។
លោក ទៀង សៅរតន៍ ស្នងការ​រង​នគរបាល ខេត្ត​មណ្ឌលគិរី ទទួល​បន្ទុក​អន្តោ​ប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា នគរបាល​លោក​បាន​ទៅ​ទទួល​ជនជាតិ​វៀតណាម​ទាំង​នោះ​ដើម្បី​យក​មក​ធ្វើ​ការ​សាក​សួរ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​បើ​តាម​កិច្ច​សហ​ប្រត្តិការណ៍​រវាង​ប្រទេស​ទាំង​ពីរ ជន​អន្តោ​ប្រវេសន៍​វៀតណាម ទាំង​នោះ​នឹង​ត្រូវ​ដោះ​លែង​និង​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ។
លោក ញ៉ែម វ៉ាន់នី ស្នងការ​នគរបាល ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ថា តុលាការ​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​នោះ​ទៅ​នគរបាល​ដោយ​សារ​តែ​តុលាការ​រក​មិន​ឃើញ​ថា ពួក​គេ​មាន​កំហុស។ នគរបាល​កំពុង​តែ​សាក​សួរ​ពួក​គេ ដើម្បី​បំពេញ​បែប​បទ​ធ្វើ​ឯកសារ​ទុក ហើយ​នគរបាល​គ្រោង​នឹង​បញ្ជូន​ពួកគេ​ទៅ​វៀតណាម​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ៕

5 comments:

Kmenhwatt said...

Why don't Khmer folks learns from Siam folks whose shoot and kills Khmer and accuses Khmer of stealing the timbers!? Shoot these thrives who stealing our trees illegally,they were our enemy away!...

RealKhmer said...

Khmer authorities/soldiers would never dare to should the Yuon nor the Siam, deporting the Yuon today, they'll be back tonight, they're not afraid, they're always safe in Khmer's land, they'll never get shot by Khmer authorities, they'll always come back to steal and committing crime in Khmer.

But the Cambodian authorities/soldiers will make sure that they will shoot to kill their fellow Khmer citizen at anytime and anywhere, no problem at all to kill Khmer blood.

Anonymous said...

Hun Sen’s military is good at killing innocent Khmer only.

Anonymous said...

No fair! The 'human right group', Cambodia opposition and Cambodian tried to 'protect' ethnic minority criminals who ran aboard while mistreating those poor Vietnamese loggers.

I demand those 'human right group' and 'UN' to treat those loggers as equal as those criminals!

Racism and religious (those 'refugee' are Christian) solve nothing.

Anonymous said...

Begin of Drgunzet's comment.

If you read the news in the world, the problem of illegal wood cutting, deforesting is wide spread. The only difference in Cambodia is, someone are doing illegal wood cuttings, and Mr. Hun Sen cannot stop all. If he tries too hard, they will all gang up and topple him.

That said, why don't Sam Rainsy goes and fight the illegal wood cuttings. I bet he would be shot dead just like Chut Wutty.

I love nature and forest. Do that, I will be impressed.

Mr. Hun Sen is one man and cannot not be everywhere at all time. He does not have total power over the whole country. And he must survive in the capital to ensure his legacy for Cambodia.

It is human nature to be corrupted. Sam Rainy and Kem Sokha already have shown corruption even they have very little power. They would be a lot more corrupted when they have more power.

Both of these two have played the race cards. They were willing to use innocent, poor and defenseless civilians for their political gain. They were willing to attack the garment industry, incite fights, protest to drive away the garment industry to scare Mr. Hun Sen into sharing power with them. That's evil. President Obama will never allow these two evil to meet him.

-Drgunzet-